ចំណេះដឹង

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

October 22, 2024
វង់ អូន
Heading
Option 1

មហារីក​សុដន់​ជា​កង្វល់​ដ៏​សំខាន់​នៅលើសកលលោកព្រោះ​វា​ជា​ជំងឺ​ដ៏កាចសាហាវ​បំផុត​សម្រាប់ស្ត្រីគ្រប់រូប។ មិនថាតែប្រទេសកម្ពុជានិងប្រទេសផ្សេងៗនៅលើពីភពលោកតួលេខនៃការកើតជំងឺមហារីកសុដន់តែងតែកើនឡើងជារៀងរាល់ឆ្នាំ រីឯភាគរយនៃការព្យាបាលទាន់ពេលវេលា​​នៅមានកម្រិតតិចតួច។ ទោះជាមហារីកសុដន់មិនអាចទប់ស្កាត់បានទាំងស្រុង ប៉ុន្តែមានវិធីមួយចំនួនដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺនេះបាន។

ថ្ងៃនេះSR News និង​លើកយក​វិធីសាស្ត្រ​ខ្លះៗ​មក​បង្ហាញ​ដល់​មិត្តៗ​នារី​ដើម្បី​ជាវិធីក្នុងកាទប់ស្កាត់មិនឱ្យកើតមានជំងឺមហារីកសុដន់៖

១.រក្សាទម្ងន់ឱ្យត្រូវ និងស្តង់ដាររូបរាងរបស់អ្នក

ការឡើងទម្ងន់ខ្លាំងជាពិសេសក្រោយពេលអស់រដូវ បង្កើនហានិភ័យនៃជំងឺមហារីកសុដន់ខ្លាំងបំផុត។​ដូច្នេះការរក្សាទម្ងន់ឱ្យមានតុល្យភាពតាមរយៈការញ៉ាំអាហារដែលមានសុខភាពល្អ និងមានវីតាមីនទ្រទ្រង់រាងកាយគ្រប់គ្រាន់ពិតជាអាចជួយកាត់បន្ថយហានិភ័យនៃការកើតមហារីសុដន់បានយ៉ាងមានប្រសិទ្ធភាព។

២.ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ការចូលរួមក្នុងសកម្មភាពលេងកីឡាគឺជាផ្នែកមួយនៃការជួយកាត់បន្ថយហានិភ័យនៃកើតជំងឺមហារីកសុដន់។ចូរបង្កើត​ទម្លាប់​​ហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន ៣ ឬ ក៏ ៤ដងក្នុងមួយសប្ដាហ៍ ព្រោះថាសកម្មភាពរាងកាយដែលមានការហ្វឹកហាត់កម្លាំង​ខ្លាំងអាចជួយកាត់បន្ថយនៃការកើតជំងឺមហារីកសុដន់នេះបានផងដែរ។

៣.ជៀសវាងការទទួលទានគ្រឿងស្រវឹង

តាមការសិក្សាបានឱ្យដឹងថា​ការប្រើប្រាស់គ្រឿងស្រវឹងត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់សម្រាប់ស្ត្រីគ្រប់រូបដូច្នេះស្ត្រីគ្រប់រូបគួរតែជៀសវាងការទទួលទានស្រវឹងឬកាត់បន្ថយដោយមានការកំណត់ទទួលត្រឹមត្រូវផងដែរ។

៤.ញ៉ាំអាហារដែលមានសុខភាពល្អ

បង្កើតរបបអាហារដែលសម្បូរទៅដោយផ្លែឈើបន្លែ និងគ្រាប់ធញ្ញជាតិ គឺជាផ្នែកដ៏សំខាន់ក្នុងការជៀស​ឆ្ងាយពីជំងឺមហារីកសុដន់ជាពិសេសអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាផ្លែប័រ និងស្លឹកបៃតង ដែល​អាចជួយការពារពីជំងឺមហារីកសុដន់បាន។អ្វីដែលគួរជៀសវាងគឺប្រភេទអាហារកែច្នៃ (ដូចជា​អាហារ​កញ្ចប់ និងគ្រឿងកំប៉ុង) និងខ្លាញ់មិនល្អ។

៥.សម្រាប់ស្ត្រីមានកូន គួរតែបំបៅទារក​ដោយទឹកដោះ

ការបំបៅកូនដោយទឹកដោះម្តាយត្រូវបានបង្ហាញថាផ្តល់នូវប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាពជាពិសេសប្រសិនធ្វើការបំបៅកូនក្នុងរយៈពេលមួយឆ្នាំ ឬយូរជាងនេះ។

៦.ជៀសវាងការជក់បារី

ការជក់បារីមានទំនាក់ទំនងទៅនឹងជំងឺមហារីកជាច្រើនប្រភេទរួមទាំងមហារីកសុដន់ ជាពិសេសចំពោះស្ត្រីមុនអស់រដូវ។ ការមិនជក់បារី​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ហានិភ័យ​មហារីក​របស់​អ្នក​ប៉ុណ្ណោះ​ទេថែមទាំង​បញ្ចៀស​សុខភាព​ពី​ការយាយីដោយ​​​ជំងឺផ្សេងៗទៀតផង ។

៧.ធ្វើតេស្តរកមហារីកសុដន់ ប្រសិនបើអ្នកមានប្រវត្តិគ្រួសារកើតជំងឺមហារីសុដន់

ប្រសិនបើក្នុងគ្រួសារអ្នកមានប្រវត្តិអ្នកកើតជំងឺមហារីកសុដន់អ្នកគួរតែធ្វើតេស្តរកមេរោគមហារីកសុដន់ឱ្យបានកាន់តែឆាប់កាន់តែល្អ​។ប្រសិនបើក្នុងគ្រួសារមានកូនស្រី គួរតែទទួលការពិនិត្យ​រោគវិនិច្ឆ័យ​តាំងពីនៅវ័យក្មេង។ការពិនិត្យ​ទាន់ពេលវេលា អាចមានឱកាសនៃការព្យាបាល និង​សង្ឃឹមច្រើន។

៨.ស្ត្រីគ្រប់រូបគួរតែពិនិត្យនិងតាមដានសុខភាពជាប្រចាំ

ការរកឃើញជំងឺមហារីកសុដន់ទាន់ពេលវេលាពិតជាមានសារ​សំខាន់ណាស់ព្រោះថាការដឹងអាការៈជំងឺបានលឿន បង្កើនអត្រា​​ព្យាបាលជោគជ័យខ្ពស់ផងដែរ​។ ដូច្នេះស្ត្រីគ្រប់រូបគួតែចេះរៀនពិនិត្យមើលសុខភាពខ្លួនឯងឬបើអាចមានកាលវិភាគទៅពិនិត្យ​ជាមួយគ្រូពេទ្យជំនាញឱ្យបានទៀងទាត់កាន់តែល្អ។

៩.ចេះគ្រប់គ្រងភាពតានតឹងឱ្យបានល្អ

ភាពតានតឹងពិតជាធ្វើឱ្យយើងមានជំងឺច្រើនមុខមិនត្រឹមតែជំងឺមហារីកសុដន់ប៉ុណ្ណោះទេ ថែមទាំង​អាច​ឱ្យ​ជំងឺ​​ផ្សេងៗយាយី​​ជីវិតរបស់យើងផង​ដែរ​។ដោយសារភាពតានតឹងទាំងអស់នោះគឺមានឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធការពាររាងកាយនិងសុខភាពទូទៅរបស់អ្នក។ ការគ្រប់គ្រងភាពតានតឹងតាមរយៈការធ្វើសមាធិ យូហ្គាឬបច្ចេកទេសសម្រាកកាយផ្សេងទៀត ​អាចផ្តល់អត្ថប្រយោជន៍ដល់សុខុមាលភាពទូទៅរបស់អ្នក។

ការអនុវត្ត​តាមវិធីសាស្ត្រខាងលើ​ពិតជាអាចកាត់បន្ថយនិងហានិភ័យនៃការកើតជំងឺមហារីកសុដន់បាន។ ការពិនិត្យ និងតាមដានសុខភាពជាទៀងទាត់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដ៏​មានជំនាញច្បាស់លាស់រឹតតែមានសារៈសំខាន់សម្រាប់សុខភាពសុដន់ក្នុង​រយៈពេលវែង៕​

អត្ថបទពេញនិយម

Elon Musk សម្រេចដកពាក្យបណ្តឹងប្រឆាំង OpenAI និងសហស្ថាបនិក

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

ឱកាសដ៏កម្រ ក្រុមតន្ត្រីយុវជនអង្គរ ផ្ដល់ការការប្រគំន្ត្រីក្លាសិក និងចម្រៀងអូប៉េរ៉ា ដោយឥតគិតថ្លៃនៅថ្ងៃទី ២៤ ខែកញ្ញា

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល

តើប្លាស្ទិក បង្កបញ្ហាអ្វីខ្លះដល់បរិស្ថាន ធម្មជាតិ សត្វ និងមនុស្ស?