«កីឡាលើទឹកក្បាលឆាយ» ទីជិះទូកកាត់ទឹកធ្លាក់ព្រឺព្រួច ងូតទឹកត្រជាក់កាយ អមដោយធម្មជាតិស្រស់បំព្រង
កីឡាលើទឹកក្បាលឆាយខេត្តព្រះសីហនុ (BA CAI DRIFT) គឺជារមណីយដ្ឋានថ្មីមួយប្លែកពុំធ្លាប់ មានពីមុនមក ដែលមានកីឡាលើទឹកនេះប្លែកខុសពីកីឡាលើទឹកដ៏ទៃទៀត គឺជាការជិះទូកបង្ហូតខ្លួនតាមដងទឹកធ្លាក់ក្បាលឆាយ ជ្រែកកាត់ធម្មជាតិព្រៃភ្នំដ៏ខៀវស្រងាត់។
លៀប ទេពិទូ
សាន់ប៊ែវ៉ែលី៖ រីស៊តជាប់ទឹកធ្លាក់ ទេសភាពស្អាតជាប់បេះដូង នៃទឹកដីជីផាត
សាន់ប៊ែវ៉ែលីរីស៊ត ( Sun Bear Valley) គឺជារីស៊តដែលពេញនិយមនៅតំបន់ជីផាត មានទីតាំងជាប់ទឹកធ្លាក់ ប្រលោមទៅដោយព្រៃឈើព័ណ៌បៃតងព័ទ្ធជុំជិត ដែលជួយឱ្យអ្នកបំបាត់អស់នូវភាពសៅហ្មងទាំងឡាយយ៉ាងមានប្រសិទ្ធិភាព។
លៀប ទេពិទូ
ប្រាសាទសំបូរព្រៃគុក៖ ទឹកដីផ្តុំដោយរឿងរ៉ាវប្រវត្តិសាស្ត្រ និងសំណង់ប្រាសាទដ៏អស្ចារ្យ
កំពង់ធំៈ រមណីយដ្ឋានសំបូរព្រៃគុក គឺជាអតីតរាជធានីបុរាណដែលមានឈ្មោះថា ឦសានបុរៈ និងជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនាសម្រាប់ឧទ្ទិសថ្វាយដល់ព្រះសិវៈ ឬព្រះឥសូរនិយម ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥។
លៀប ទេពិទូ
តារាចម្រៀង សាយ៖ ព្រឹត្តិការណ៍រត់ប្រណាំង ធ្វើឡើងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ
តារាចម្រៀង លោក អ៊ួន បឋមដែលភាគច្រើនអ្នកគាំទ្រស្គាល់ថា សាយ បាននឹងកំពុងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង (Preah Vihear Temple Run2024) ដើម្បីអបអរសាទរថ្ងៃខួប១៦ ឆ្នាំ (ថ្ងៃ០៧ កក្កដា ឆ្នាំ២០០៨ - ថ្ងៃ០៧ កក្កដា ២០២៤)ដែលប្រាសាទព្រះវិហារបានចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូUNESCO។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
លោក ធីម ម៉ាដុកស៍ បង្កើតសាលារៀន និងមណ្ឌលកុមារកំព្រា ដើម្បីជួយកុមារក្រីក្រ នៅក្នុងខេត្តសៀមរាប
លោក ម៉ាដុកស៍ បានឱ្យដឹងថា៖ «ភ្ញៀវដែលមកលេងនៅសួនមេអំបៅ នឹងបានមើលមេអំបៅស្រស់ ស្អាតជាច្រើន បានមើលវីដេអូខ្លីៗទាក់ទងនឹងវដ្តជីវីត ការវិវត្តរបស់មេអំបៅ និងលក្ខណៈជីវសាស្ត្រ ជាដើម តួយ៉ាងមេអំបៅជាសត្វអត់មានអណ្តាត និងធ្មេញទេ មានតែទុយោសម្រាប់ក្រេបលំអងផ្កា ជាពិសេសដឹងពីការថែទាំ ព្រោះការមើលថែមេអំបៅ ត្រូវការអ្នកមានបទពិសោធន៍ និងចំណេះដឹងទៅ លើពូជវា»។
លៀប ទេពិទូ
«សួនផ្កាកេសរកូលអង្គរវត្ដ» ដ៏អស្ចារ្យនៅឧទ្យានពពក ទីដែលទេសចរខ្មែរមិនគួររំលេងពេលទៅលេងសិង្ហបុរី
ភ្ញៀវទេសចរកម្ពុជាដែលទៅទស្សនាប្រទេសសិង្ហបុរី ភាគច្រើនតែងតែឆ្ពោះទៅទិសដៅទេសចរណ៍ Gardens by the Bay។ លើសពីការថតរូបជាមួយបុប្ផា និងរុក្ខជាតិរាប់ពាន់ប្រភេទ ពិព័រណ៍ «សួនផ្កាកេសរកូលអង្គរវត្ដ» ដែលរំលេចវប្បធម៌ខ្មែរជាមួយសម្រស់ធម្មជាតិ គឺជាទីតាំងដែលអ្នកទស្សនាទាំងឡាយមិនអាចរំលងភ្នែកបាន។
August Stella