ទេសចរណ៍

តារាចម្រៀង សាយ៖ ព្រឹត្តិការណ៍រត់ប្រណាំង ធ្វើឡើងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ព្រះវិហារ​៖ តារាចម្រៀង លោក អ៊ួ​ន បឋមដែល​ភាគច្រើន​អ្នកគាំទ្រ​ស្គាល់​ថា សាយ បាន​នឹង​កំពុងរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង (Preah Vihear Temple Run2024) ដើម្បី​អបអរសាទរថ្ងៃ​ខួប​១៦ ឆ្នាំ (​ថ្ងៃ​០៧ កក្កដា ឆ្នាំ​២០០៨ - ថ្ងៃ​០៧ កក្កដា ២០២៤)ដែល​ប្រាសាទព្រះវិហារ​បាន​ចូលក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ UNESCO។

​លោកអ៊ួ​ន បឋម (​សាយ​) ស្ថាបនិក​ព្រឹ​ត្ត​ការណ៍ Preah Vihear Temple Run2024 បាន​ប្រាប់ សារព័ត៌មាន SR Digital Media ឱ្យដឹងថាគោលបំណង​នៃ​ការបង្កើត​ព្រឹ​ត្ត​ការណ៍​រត់ប្រណាំង​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ប្រាសាទព្រះវិហារ​ទៅកាន់​ឆាក​អន្តរជាតិជាពិសេស​ដើម្បី​ទាក់ទាញ​ប្រជាជន​ខ្មែរ និង​ជនបរទេស​ឱ្យមក​ទស្សនា​ប្រាសាទព្រះវិហារនិង​បាន​សិក្សា​ស្វែងយល់​ពី​សារៈសំខាន់ នៃ​ប្រាសាទព្រះវិហារ​ផងដែរ​។  

​ចំពោះ​ការដាក់​ឈ្មោះ​កម្មវិធី PreahVihear Temple Run 2024 លោកសាយ បញ្ជាក់ថា​៖ «​ឈ្មោះ​កម្មវិធីជា​ភាសា​អង់គ្លេស​នេះ គឺ​ដើម្បីឱ្យ​កម្មវិធី​ល្បាញ​ល្បី​ទៅលើ​ឆាក​អន្តរជាតិហើយ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​មក​ចូលរួម​រត់​ដែរដើម្បី​ជា​សក្ខីភាព​ដែល​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក តាំងពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ មកទល់នឹង​ពេលនេះ​មាន​រយៈពេល​១៦​ឆ្នាំ​» ។​

​បើតាម​លោក​សាយអ្នកចូលរួម​រត់ប្រណាំង​ក្នុង​កម្មវិធី​នេះ មាន​ចំនួន​ប្រមាណ​៧ ទៅ​៨​រយ​នាក់ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​១០​ប្រទេស​ដូចជា ចិន នូ​វែ​ល​សេ​ឡង់កូ​ឡុំ​ប៊ី ឡាវ នេ​ប៉ាល់ ឥណ្ឌា អៀរ​ឡង់ កា​មេ​រ៉ូ​ន បារាំង អាមេរិក កាណាដានិង​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​។

​សម្រាប់​ការជ្រើសរើ់ស​ទីតាំង​ប្រាសាទព្រះវិហារ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ​ឡើងដោយសារ​លោក មើលឃើញ​ពី​លក្ខណៈ​ល្អ​នៃ​ភូមិសាស្ត្រ ដែល​អាច​រៀបចំ​ជា​ឧបសគ្គ​ផ្សេងៗ​ដូចជាផ្លូវដី​គ្រោះ ផ្លូវ​ឡើង​ភ្នំ ផ្លូវ​រត់​ឆ្លងកាត់​ជណ្ដើរ​បុរាណដើម្បី​ឡើងទៅ​កាន់​ប្រាសាទព្រះវិហារ​ជាដើម​។

នៅក្នុង​កម្មវិធី​រត់ប្រណាំង​នេះមាន​ច្រើន​វិញ្ញាសារ​ជាច្រើន​ដូចជា ផ្លូវ​រត់​ជញ្ជាំង​ដងរែក រយៈ​ចម្ងាយ ៣០គីឡូម៉ែត្រ​, ផ្លូវ​រត់​សួគ៌ា​ល័យរយៈ​ចម្ងាយ ២១ គីឡូម៉ែត្រ​, ផ្លូវ​រត់ឌី​ទេព​សែន​ជ័យ រយៈ​ចម្ងាយ ៧ គីឡូម៉ែត្រ​, ផ្លូវ​រត់​នាគរាជ រយៈ​ចម្ងាយ ៧ គីឡូម៉ែត្រនិង​យាត្រា​ចរ​បេតិកភណ្ឌ រយៈ​ចម្ងាយ ៧០០ ម៉ែត្រ ដោយ​ចាប់ផ្ដើម​រត់ចេញ​ពី​ជើងភ្នំក្បែរ​បារាយណ៍​ខាងលិច ឆ្ពោះ​ទៅដល់​គោ​បុ​រ​:​ទី ៤ នៃ​ប្រាសាទព្រះវិហារ​។​

​សម្រាប់​ខួប​១៦ឆ្នាំ ក្នុងការ​ដាក់​ប​ញ្ជូ​ល​ប្រាសាទព្រះវិហារក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​វិញ តារាចម្រៀង​ឯករាជ្យ​រូបនេះ​យល់ឃើញថា​៖ «​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ មានន័យថា​តំបន់នៅ​ប្រាសាទព្រះវិហារ​ទាំងមូល គឺ​ស្ថិតនៅ​ប្រទេស​កម្ពុជាមួយទៀត​ខ្ញុំ​រៀបចំ​កម្មវិធី​នេះ គឺ​ចង់​ផ្សារភ្ជាប់ជនជាតិខ្មែរ​មកកាន់​ប្រាសាទ​ព្រះ​ហារ ដើម្បី​មក​បង្ហាញ​ភាពជា​ម្ចាស់​នៃ​ប្រាសាទក៏ដូចជា​ធ្វើឱ្យ​តំបន់​ប្រាសាទ​នេះ​អ៊ូអរមួយឆ្នាំ​យើង​មក​ម្ដង​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ទៅដល់​អាជ្ញាធរ សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ប្រាសាទព្រះវិហារ​នេះ​ផងដែរ​»​។

​ទន្ទឹមនឹងនេះតារាចម្រៀង​ដែល​តែងតែ​ធ្វើកា​ងារ​សង្គម​រូបនេះក៏បាន​បង្ហើប​ពី​គម្រោង​មួយ​ស្រដៀង​នឹង កម្មវិធី​នៅ​ប្រាសាទព្រះវិហារ​ផងដែរគឺ​ការរៀបចំ​កម្មវិធី​នៅ​ប្រាសាទ​កោះ​កេរ ដើម្បី​អបអរសាទរ​ប្រាសាទ​កោះ​កេរដែល​បាន​ចុះចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​១៧ ខែកញ្ញា​។

​ជា​ចុងក្រោយលោក បាន​អំពាវនាវ​ដល់​សាធារណ​ទាំងអស់ ឱ្យ​ចូលរួម​គាំទ្រ​នូវ​ការរៀបចំ​កម្មវិធីកីឡា​ផ្សេងៗ ដែល​ផ្សារភ្ជាប់​ទៅលើ​ទិដ្ឋភាព​អ្វីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​យើងព្រោះ​កីឡា​គឺជា​សកម្មភាព​មួយ​ដើម្បី​សុខភាព ជាពិសេស​ការចូលរួម​នោះ នឹង​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​ទាំងនោះទៅកាន់​ឆាក​អន្តរជាតិ ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​បាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រាសាទព្រះវិហារគឺជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ស្ថិតនៅលើ​ភ្នំ​ដងរែក មាន​កម្ពស់ ៦២៥ម៉ែត្រ​ធៀប​ផ្ទៃ​ទឹកសមុទ្រ ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ស្រអែមស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​មាន​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រខាងជើង​ទីក្រុង​ព្រះវិហារ​។ ប្រាសាទព្រះវិហារ ជា​កម្មសិទ្ធិនិង​មរតក​ដ៏​មហាសាល​របស់​ខ្មែរ បានដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨៕

អត្ថបទពេញនិយម

ភ្លេង«ពិណពាទ្យ» វង់ភ្លេងខ្មែរដ៏ចំណាស់ មិនមែន ភ្លេង«សៀម»

វិធីសាស្ត្របំបាត់ និងទប់ស្កាត់មុនក្បាលខ្មៅ

ហេតុអ្វីបានជាមូសចូលចិត្តខាំអ្នកនេះជាងអ្នកនោះ?

វិធីធ្វើម៉ាសបិទមុខ ផ្សំពីផ្លែប៊ឺរតាមបែបធម្មជាតិ

សមាគម «ទុកចិត្ត» ទីកន្លែងផ្តល់ចំណេះដឹងដល់កុមារក្រីក្រមិនគិតថ្លៃ ក្នុងស្រុក ឈូក ខេត្តកំពត