វាជាកិត្តិយសដ៏អស្ចារ្យ! យោងតាមរបាយការណ៍នៅថ្ងៃទី ៣ ខែកញ្ញា ខ្សែភាពយន្តឯកសាររបស់ RM មេក្រុម BTS ត្រូវបានជ្រើសរើសចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានដ៏ល្បីល្បាញនៅឆ្នាំនេះ។
ថ្នាក់ដឹកនាំកំពូលមួយចំនួននៃមហោស្រពបានធ្វើសន្និសីទសារព័ត៌មាននៅសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េដើម្បីពិភាក្សាពីមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសានលើកទី ២៩ ហើយបានបញ្ជាក់ថាភាពយន្តឯកសាររបស់ RM ក្រោមចំណងជើងថា RM: Right People, Wrong Places នឹងចាក់បញ្ចាំងក្នុងមហោស្រពនេះសម្រាប់ទស្សនិកជន។
អ្នករៀបចំកម្មវិធី KangSo Won ដែលបានជ្រើសរើសភាពយន្តឯកសារសម្រាប់ពិធីបុណ្យនេះបានទទួលស្គាល់ថា ភាពយន្តចំណងជើងថា RM: Right People, Wrong Places មានភាពខុសពីភាពយន្តឯកសារកូរ៉េធម្មតា។
ទោះបីជាវាត្រូវបានដាក់នៅក្រោមប្រភេទ "Wide Angle" ក៏ដោយមហោស្រពបានសម្រេចចិត្តដាក់បញ្ចាំងវានៅក្នុងផ្នែក "Open Cinema" ជំនួសវិញ។ ជាធម្មតាផ្នែក "Wide Angle" ជាប្រភេទភាពយន្តខ្លីភាពយន្តឯកសារ គំនូរជីវចល និងភាពយន្តពិសោធន៍មកពីជុំវិញពិភពលោក ចំណែក «ភាពយន្តបើកចំហ»បង្ហាញប្រភេទគម្រោងផលិតភាពយន្តថ្មីៗ ដែលមានសមភាពរវាងទាក់ទាញនិងគុណភាពសិល្បៈដ៏ពេញនិយម។
នេះជាលើកទីពីរហើយដែលភាពយន្តឯកសារត្រូវបានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តធំ។
អ្នករៀបចំកម្មវិធីបានលើកឡើងថាយើងចង់បង្ហាញខ្សែភាពយន្តជាច្រើនប្រភេទ ក្នុងទម្រង់ខុសៗគ្នា ហើយជឿថាភាពយន្តឯកសាររឿងនេះនឹងមិនត្រឹមតែផ្ដល់ភាពរីករាយដល់គាំទ្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងសម្រាប់ទស្សនិកជនទូទៅផងដែរ។
ភាពយន្តឯកសាររបស់ RM ដែលនឹងបង្ហាញពីការផលិតអាល់ប៊ុមទោលនិងកំណត់ត្រាផ្ទាល់ខ្លួនរបស់លោក ប្រាំបីខែមុនពេលការចូលបម្រើកតព្វកិច្ចយោធានឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តខាងក្រៅនៃមជ្ឈមណ្ឌលភាពយន្តប៊ូសាន ដែលជាកន្លែងចាក់បញ្ចាំងដ៏ធំបំផុតរបស់មហោស្រព។
ថ្លែងពីលទ្ធភាពដែលអ្នកដឹកនាំក្រុម BTS ចូលរួមក្នុងការបញ្ចាំងលើកដំបូង លោក Kang បាននិយាយថា ដោយសារតែគាត់ RM កំពុងតែបម្រើកតព្វកិច្ចយោធា ឱកាសបង្ហាញវត្តមាននោះគឺមានតិចណាស់។ផ្ទុយទៅវិញ អ្នកដឹកនាំរឿង LeeSung Jin នឹងធ្វើជាតំណាងដើម្បីស្វាគមន៍ទស្សនិកជន។
មហោស្រពភាពយន្តអន្តរជាតិក្រុងប៊ូសាន លើកទី ២៩ នឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែតុលា នៅមជ្ឈមណ្ឌលភាពយន្តក្រុងប៊ូសាន និងតំបន់ជុំវិញ។មហោស្រពនេះនឹងចាក់បញ្ចាំងខ្សែភាពយន្តចំនួន ២៧៩ រឿង លើអេក្រង់ចំនួន ២៨នៅក្នុងរោងភាពយន្តចំនួន ៧៕
ប្រភព Koreaboo