សេដ្ឋកិច្ច

GDP វៀតណាមឆ្នាំ ២០២៤ ឡើងដល់ ៧,០៩% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ

January 13, 2025
SR Digital Content Creator
Heading
Option 1

សេដ្ឋកិច្ចរបស់វៀតណាមមានសន្ទុះយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ដោយមានការកើនឡើង GDPដល់ ៧,០៩% បើប្រៀបធៀបនឹងអត្រា​​​​ ៥,០៥% នៅឆ្នាំ ២០២៣ ដែលធ្វើឱ្យ GDP សរុបកើនដល់ ៤៧៦,៣ ពាន់លានដុល្លារ។ ​

ការកើនឡើងនេះជាលទ្ធផល​នៃសន្ធុះ​​ការ​នាំចេញច្រើន​និងលំហូរ​ចូល​ការវិនិយោគពីបរទេសយ៉ាងខ្លាំងក្លា។

គួរបញ្ជាក់ថា នៅត្រីមាសទីបួន GDP របស់វៀតណាម បានកើនឡើងរហូតដល់៧,៥៥% ដែលកំណើន​លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ។ការិយាល័យស្ថិតិទូទៅ (GSO) បានបញ្ជាក់ថា វៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មទទួលអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវ​ការប្រើប្រាស់ជុំវិញពិភពលោក បើទោះបីជាប្រទេស​នេះ​បាន​​រង​​គ្រោះធម្មជាតិ​ដូចជាមហន្តរាយ​​ព្យុះខ្លាំង​ក្លា​​នៅអាស៊ីកាលពីឆ្នាំមុនក៏ដោយ។

ការនាំចេញនៅឆ្នាំ ២០២៤ បានកើនឡើងពី​ ១៤,៣% ដល់ ៤០៥,៥៣ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ដោយក្នុងនោះ​មានការនាំចេញផលិតផលអេឡិចត្រូនិចទូរស័ព្ទស្មាតហ្វូន សម្លៀកបំពាក់ និងផលិតផល​កសិកម្ម។ ការនាំចូលបានកើនឡើងពី​ ១៦,៧% ដល់ ៣៨០,៧៦ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានអតិរេក​ពាណិជ្ជកម្ម២៤,៧៧ពាន់លានដុល្លារ។ ទំហំ​លំហូរចូល​​ការវិនិយោគបរទេស​បានកើនឡើងពី​ ៩,៤% ដល់ ២៥,៣៥ ពាន់លានដុល្លារ។

លើសពីនេះទៅទៀត ដើម្បីទប់ស្កាត់ការខ្វះខាតអគ្គិស​នីដែលបានកើតឡើងកាលពីឆ្នាំមុនរដ្ឋាភិបាលបានបង្កើនការនាំចូលថ្មធ្យូងថ្មពី​ ២៤,៨% ដល់ ៦៣,៨ លានតោនដែលបណ្តាលឱ្យការផលិតអគ្គិសនីកើនឡើង ៩,៦% ដល់ ២៩៣,៣ ពាន់លានគីឡូវ៉ាត់ម៉ោង។

តម្លៃសេវាកម្មសរុបនៅឆ្នាំ ២០២៤បានកើនឡើងជាមធ្យម ៣,៦៣% ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៤%។ សម្លឹងទៅអនាគត​វៀតណាមបានកំណត់គោលដៅកំណើន GDP ផ្លូវការចន្លោះពី​ ៦,៥% ដល់ ៧,០% សម្រាប់ឆ្នាំ ២០២៥ ដោយនាយករដ្ឋមន្ត្រីផាម មិញ​ឈិញ បានបង្ហាញពីបំណងជំរុញ​ឱ្យកំណើនឡើង​ដល់ ៨,០%។ ការិយាល័យស្ថិតិទូទៅGSO បានសង្កត់ធ្ងន់លើសារ​សំខាន់នៃការតាមដានគោលនយោបាយរូបិយវត្ថុធ្វើ​ឱ្យ​មានស្ថិរភាព​អត្រាប្តូរប្រាក់ និងការតាមដានដៃ​គូពាណិជ្ជកម្មធំៗយ៉ាងកៀក​បំផុត​ដើម្បីអនុវត្តគោលនយោបាយទាំង​អស់​ឱ្យ​ទាន់ពេលវេលា៕

ប្រភព៖ Reuters

អត្ថបទពេញនិយម

៤ វីធីតាមបែបធម្មជាតិ ជួយព្យាបាលបបូរមាត់ខ្មៅ

វិធីងាយៗបំបាត់ការឈឺចាប់ពេលមករដូវ ហើយមិនអស់លុយច្រើនទៀត

ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍ប្រទេសកម្ពុជា ស្វាគមន៍ទស្សនិជនមក​មើល​ការតាំង​ប្រពៃណី និង​បច្ចេកវិទ្យា​ឌីជីថល VR

អ្នកនិពន្ធ កូនទន្សាយ ចេញផ្សាយសៀវភៅប្រលោមលោកទី ៤ អង្រួនបេះដូងមិត្តអ្នកអាន

ដំណាំខ្ញីអូរសោម ដាំតាមលក្ខណៈបច្ចេកទេស គ្រោងនាំចេញទៅកាន់ទីផ្សារអាមេរិក