ជីវិត និង សង្គម

ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍ប្រទេសកម្ពុជា ស្វាគមន៍ទស្សនិជនមក​មើល​ការតាំង​ប្រពៃណី និង​បច្ចេកវិទ្យា​ឌីជីថល VR

November 11, 2024
August Stella
Heading
Option 1

ប្រពៃណី​នៃ​ការផលិត​កុល​ភាជន៍​ខ្មែរមាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយ តាំងពី​សម័យ​បុរេប្រវត្តិ​មកម្ល៉េះ​។វត្ថុ​ដែល​គេ​ធ្វើ​អំពី​ដី រួច​សូន​ចេញ​ជា​រូប​ក្អម ក្រឡ ពាង ចាន ឆ្នាំង ហើយ​​យកទៅ​ដុតនោះ​គេ​ហៅថា​ជា កុលភាជន៍។ ប្រពៃណី​នេះ​ក៏បាន​បន្ត​រហូតដល់​ប​ច្ចុ​ប្បន្ន​។

​ដើម្បី​លើ​ស្ទួយ​វិស័យ​កុល​ភាជន៍​ដែលជា​ជំនាញ​ពី​ដូនតា​ខ្មែរគណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជាបាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បច្ចេកទេស វប្បធម៌ នៃ​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​វ៉ា​សេ​ដា នៃ​ប្រទេស​ជប៉ុននឹង​រៀបចំ​កម្មវិធី​តាំងពិព័រណ៍​ក្រោម​ប្រធានបទ «​ប្រពៃណី​ផលិត​កុលាលភាជន៍​នៅក្នុង​ប្រទេស​កម្ពុជា​» ចាប់ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤។

ពិព័រណ៍​នេះ​នឹង​ធ្វើ​នៅ​សារមន្ទីរ​ខ្លែង​ខ្មែរស្ថិតនៅតាម​បណ្តោយ​វិថី​រដ្ឋសភា​ថ្មី (​ខាងត្បូង​រង្វង់មូល​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត​) ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមនរាជធានី​ភ្នំពេញ​។

​តាមរយៈ​ពិព័រណ៍​នេះអ្នកចូលរួម នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​អំពី​ការធ្វើ​កំណាយ​ស្រាវជ្រាវការសាកល្បង​ធ្វើ​ក្បាច់លម្អ (​ធ្វើជា​បន្តោង និង​ផ្លិត​) ការបង្កើត 3D mode នៃ​កុលាលភាជន៍​។

ជាមួយគ្នានេះអ្នកចូលរួម ក៏​អាច​ទស្សនា​សារមន្ទីរ​តាមបែប​ឌីជីថល ទទួលបាន​បទពិសោធ​ន៍​ថ្មីៗ​អំពី VR ការបង្កើត​ហ្គេម​អំពី​កុលាលភាជន៍ និង​ការឆ្លើយ​សំណួរ​អំពី​កុលាលភាជន៍​ខ្មែរ​ផងដែរ​។

ពិព័រណ៍ «​ប្រពៃណី​ផលិត​កុលាលភាជន៍​នៅក្នុង​ប្រទេស​កម្ពុជា​» នឹង​ស្វាគមន៍​សាធារណជន​ចូលទស្សនា​ដោយសេរីនៅ​ សារមន្ទីរ​ខ្លែង​ខ្មែរ ចាប់ពីថ្ងៃ​ទី​១១ដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលាម៉ោង៩:០០នាទីព្រឹកដល់ម៉ោង៤:៣០នាទី៕

អត្ថបទពេញនិយម

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

ពិភពមនុស្សតឿនៅចិន បង្កប់ដោយអាថ៌កំបាំង និងរឿងចម្រូងចម្រាស់

A man holding a bowl of pink rice.

សាស្រ្តាចារ្យកូរ៉េខាងត្បូងបង្កើត «អង្ករសាច់» ផ្ទុកកោសិកាសាច់គោ សម្បូរប្រូតេអ៊ីន

យកក្រោលគោបង្រៀនសិស្ស រហូតបង្កើតជាសាលាសហគមន៍ បង្រៀនសិស្សមិនយកប្រាក់

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី