ជីវិត និង សង្គម

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

July 19, 2024
វង់ អូន
Heading
Option 1

បរទេស៖ ការដាច់ឬគាំងប្រព័ន្ធបច្ចេកវិទ្យាដ៏ធំ បានបង្កឱ្យមានភាពចលាចលជុំវិញពិភពលោក ដោយប៉ះពាល់ទៅដល់ធនាគារប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនអាកាសចរណ៍ ហាងទំនិញ មជ្ឈមណ្ឌលថែទាំសុខភាព និងឧស្សាហកម្មជាច្រើនទៀត។

ក្នុងនោះជើងហោះហើរជាច្រើនត្រូវបានផ្អាកហោះហើរ និងការពន្យារពេលនៅអាកាសយានដ្ឋានខណៈពេលដែលហាងទំនិញ និងសេវាកម្មផ្សេងៗកំពុងរងផលប៉ះពាល់ជាខ្លាំង។

Microsoft និយាយថា ខ្លួនកំពុងចាត់វិធានការ "កាត់បន្ថយហានិភ័យលើបញ្ហាមួយនេះ"ដើម្បីដោះស្រាយជាមួយនឹង "ផលប៉ះពាល់ដ៏យូរអង្វែង" ដែលកំពុងកើតមាន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី និងក្រុមហ៊ុនអាកាសចរណ៍American Airlines បាននិយាយថាការដាច់ប្រព័ន្ធបច្ចេកវិទ្យា(IT)នេះ ទំនងជាទាក់ទងទៅនឹងបញ្ហារបស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតពិភពលោក Crowdstrike។

សូមជម្រាបថា CrowdStrike គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខអ៊ីនធឺណិតឈានមុខគេដ៏លេចធ្លោរ របស់អាមេរិកដែលផ្តល់នូវដំណោះស្រាយការពារសុវត្តិភាពទៅលើស្ថាប័នពីការគំរាមកំហែងតាមបណ្តាញអ៊ីនធឺណិតរួមទាំងការស៊ើបការណ៍សម្ងាត់ និងការផ្តល់សេវាកម្មឆ្លើយតបទៅនិងការវាយប្រហារតាមអ៊ីនធឺណិតណាមួយ។

អ្នកសម្របសម្រួលសន្តិសុខតាមអ៊ីនធឺណិតជាតិរបស់ប្រទេសអូស្ត្រាលីបានពណ៌នាថា"ការដាច់បច្ចេកវិទ្យាទ្រង់ទ្រាយធំនេះ" មិនមានព័ត៌មានណាមួយដែលបង្ហាញថាវាជាការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ AmericanAirlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ពិភពលោកបានប្រាប់ BBC ថា បញ្ហានៃការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT)គឺដោយសារបញ្ហាបច្ចេកទេសរបស់ក្រុមហ៊ុន Crowdstrike។

បើយោងតាម BBC ការគាំងនៃប្រព័ន្ធបច្ចេកវិទ្យា(IT) ប្រហែលមកពីការអាប់ដេតកម្មវិធីកំចាត់មេរោគរបស់ក្រុមហ៊ុន Crowdstrike ដែលបណ្តាលឱ្យ Windows គាំង(Blue Screen of Death)។ ដូច្នេះរាល់ក្រុមហ៊ុនដែលប្រើប្រាស់សេវាកម្មរបស់ Crowdstrike គឺមានបញ្ហាផ្នែកបច្ចេកទេសប្រព័ន្ធបច្ចេកវិទ្យា(IT)ទាំងអស់។

BBC បានទាក់ទងទៅ Crowdstrike ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទាន់បានឆ្លើយតបមកវិញទេគិតត្រឹមល្ងាចថ្ងៃទី១៩ ខែកក្កដានេះ(ម៉ោងនៅក្នុងប្រទេសកម្ពុជា)។

ជាមួយនឹងពត័មានថ្មីចុងក្រោយបន្ថែមទៀតរបស់ BBC បានឱ្យដឹងថា ក្រុមហ៊ុនCrowdstrike Cybersecurity ទទួលស្គាល់ថា ការធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ខ្លួនបានបង្កឱ្យមានការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT)  Microsoft ទូទាំងពិភពលោក។

អត្ថបទពេញនិយម

ហែម ច័ន្ទសុភ័ក្រ្ដ៖ ការដាំដើមឈើក្នុងទីក្រុង មានប្រយោជន៍ដល់សុខភាព និងបរិយាកាសរស់នៅ

គ្រូបង្រៀនចិត្តធម៌៖ «ខ្ញុំចាត់ទុកកូនសិស្ស ស្មើគ្រាប់ពេជ្រ ដែលត្រូវកែច្នៃឱ្យពួកគាត់មានពន្លឺ»

តើពិភពលោកនឹងទៅជាយ៉ាងណា បើគ្មានមូស?

តស់! ស្វែងយល់ពីទិវាអន្តរជាតិសម្រាប់ការអភិរក្សស្រទាប់អូហ្សូន ២០២៤

អង់គ្លេស កំពុងសម្លឹងមើល Microsoft AI ថតរូបអេក្រង់