ជីវិត និង សង្គម

រឿង «KRAVEN the Hunter» ចាក់បញ្ចាំងជាផ្លូវការក្រោយពន្យាពេលជាច្រើនដង

December 12, 2024
វង់ អូន
Heading
Option 1

រឿង «KRAVEN the Hunter» ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​បន្ទាប់ពី​មានការ​ពន្យា​ពេល​ជា​ច្រើនដង​តាំងពី​ឆ្នាំ ២០២៣ មក​ម្ល៉េះ​។​

​រឿង ”Kraven The Hunter" (KRAVEN អ្នកប្រមាញ់​) គឺជា​ប្រភេទ Action Movie ដែល​បង្ហាញ​ពី​កំពូល​វីរបុរស​តាម​ប្រមាញ់​ជនពាលដែល​ធ្វើ​រឿង​អាក្រក់ៗ​ក្នុងសង្គម ជាមួយនឹង​ឈុត​ឆាក វាយតប បាញ់បោះ​យ៉ាង​សាហាវ​។

សាច់​រឿងនេះ​ផងដែរ តួអង្គ Kraven គឺជា​តួអង្គ​កំពូល​វីរបុរស​តាម​ប្រមាញ់​ជនពាលមិន​ថា​ជនពាល​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​ឃុំឃាំង​នៅក្នុង​គុក​យ៉ាងណា​ដោយ​ក៏​ Kraven មិន​លើកលែង​ដែរ តាមរយៈ​ការ​​បន្លំ​ខ្លួន​ធ្វើជា​អ្នកទោស ដើម្បី​ទៅ​សម្លាប់​​ជនពាល​ទាំងអស់នោះ​ទាល់តែ​បាន​។

​រឿងនេះ​ដឹកនាំ​ដោយ​លោក J.C. Chandor ដែលជា​ផលិតករ​ភាពយន្ត​ជនជាតិ​អាមេរិកដ៏​​ល្បីល្បាញ​ខាង​និពន្ធ និង​ដឹកនាំ​រឿង​។ ស្នាដៃ​របស់លោក​មានដូចជា​រឿង Margin Call, All Is Lost, A Most Violent Year, និង​Triple Frontier ជាដើម​។ ចំណែកឯ​តួឯក Kravenសម្តែង​ដោយ​លោក  Aaron Taylor-Johnson ដែលជា​តារា​សម្តែង​ជនជាតិ​អង់គ្លេស​ដ៍​ល្បី  មិន​ត្រឹមតែ​ល្បី​ប៉ុន​នោះទេ តែ​លោក Aaron Taylor-Johnson នៅក្នុង​សាច់រឿង​គឺមាន​រូបរាង​សង្ហា​ទាក់ទាញ​ជាទីបំផុត​។​

ប្រភព៖ Facebook Page Kraven The Hunter

​រឿង « KRAVEN the Hunter » មាន​ការចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ​២០២៤ នេះ​តែម្តងនៅក្នុង​រោងកុន​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​បន្ទាប់​ពី​ចាក់​បញ្ចាំង Pre-screening កាលពី​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤​នេះ​៕

អត្ថបទពេញនិយម

ប្រវត្តិ និងស្នាដៃ ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ

អត្ថប្រយោជន៍ទាំង ៦ បានមកពីទម្លាប់នៅ Gym

ផលប៉ះពាល់ចម្បងចំនួន៤ នៃការកើនឡើងចំនួនប្រជាជនលើពិភពលោក

កម្ពុជារំពឹងព្រឹត្តិការណ៍ GUMBALL 3000 លើកស្ទួយទេសចរណ៍ ការវិនិយោគ សប្បុរសធម៌ និងបង្កើតកំណត់ត្រាហ្គីនណេសមុខប្រាសាទអង្គរ

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍