ចំណេះដឹង

អត្ថប្រយោជន៍ទាំង ៦ បានមកពីទម្លាប់នៅ Gym

November 18, 2024
វង់ អូន
Heading
Option 1

ការហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​ទាំង​ផ្លូវកាយនិង​ផ្លូវចិត្ត ដែល​អាចជួយ​លើកកម្ពស់​គុណភាព​ជីវិត​របស់​យើង​។

​ការហាត់នៅ​ក្លិប​ហាត់ប្រាណ (Gym) ជាប្រចាំ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាពមិន​ថា​កាយសម្បទា​រឹងមាំ​នោះទេ សូម្បីតែ​អារម្មណ៍​ស្មារតី​ក៏​ប្រសើរឡើង​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​សំខាន់ៗ​មួយចំនួន​នៃ​ការហាត់​ប្រាណ​នៅ Gym ដែល SR News លើកមកបង្ហាញ​៖

១.ធ្វើឱ្យ​កាយសម្បទា​រឹងមាំ​

​ការហ្វឹកហាត់​លើក​ទម្ងន់និង​លំ​ហាត់ប្រាណ​ទៅតាម​ផ្នែក​នៃ​រាងកាយ អាចជួយ​ពង្រឹង​សាច់ដុំ និង​បង្កើន​កម្លាំង​ថាមពល​។រីឯ​លំ​ហាត់ប្រាណ​បែប Cardio ដូចជា​ការរត់ ជិះ​កង់ អាចធ្វើឱ្យ​សុខភាព​បេះដូងនិង​កម្លាំង​កាន់តែ​រឹងមាំ​។​

២.ជួយ​គ្រប់គ្រង​ទម្ងន់​

​ការហាត់​ប្រាណ​ទៀងទាត់​ជួយ​ដុត​កាឡូរីកាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​។ ការហ្វឹកហ្វឺន​កម្លាំង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការល្អនិង​ងាយស្រួល​ក្នុង​ការដុត​កាឡូរី​សូម្បីតែ​ពេល​សម្រាក​។​

៣.បង្កើន​សុខភាព​ផ្លូវចិត្ត​

​លំ​ហាត់ប្រាណ​នាំឱ្យមាន​ការបញ្ចេញ​អរ​ម៉ូ​ន endorphins ដែលជា​ប្រភេទ​អរ​ម៉ូ​ន​ជួយ​កាត់បន្ថយ​ការឈឺចាប់ភាព​តានតឹង ការ​ថប់​បារម្ភ និង​ការធ្លាក់​ទឹកចិត្ត​។ ការហាត់​ប្រាណ​ទៀងទាត់​អាចធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយបង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ធ្វើឱ្យ​សុខុមាលភាព​ទូទៅ​ប្រសើរឡើង​។ លំ​ហាត់ប្រាណ​ក៏​រួមចំណែក​ច​បង្កើន​គុណភាព​នៃ​ការ​គេង ជួយ​ឱ្យ​ចាប់​លង់លក់ និង​ដំណេក​ស្កប់ស្កល់​។​

៤.លើកកម្ពស់​សុខភាព​ឆ្អឹង និង​សន្លាក់​

​លំ​ហាត់ប្រាណ​ទម្ងន់ជួយ​ពង្រឹង​ឆ្អឹង បង្កើន​កំហាប់​ដង់ស៊ីតេ​ឆ្អឹងនិង​រួមចំណែក​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ស្ថានភាព​ពុក​ឆ្អឹង​។ ការពង្រឹង​សាច់ដុំ​ជុំវិញ​សន្លាក់ អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សន្លាក់និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​។​

៥.ធ្វើឱ្យ​ប្រសើរឡើង​នូវ​មុខងារ​ខួរក្បាល​

​លំ​ហាត់ប្រាណ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាលបង្កើន​មុខងារ​នៃ​ការយល់ដឹង ការចងចាំ និង​ការ​ផ្តោតអារម្មណ៍​។ ការសិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការហាត់​ប្រាណ​ទៀងទាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ការថយចុះ​ញាណ​យល់ដឹងដែល​ខ្សោយ​ទៅតាម​អាយុកាល​។​

៦.មាន​ភាព​សកម្ម​ក្នុងសង្គម​

​មនុស្ស​ជាច្រើន​ស្វែងរក​ការផ្សារភ្ជាប់​នឹង​ជី​វិ​ង​ត​សង្គម​នៅក្នុង​បរិយាកាស​នៃ​កន្លែង​ហាត់ប្រាណដោយ​អ្នក​អាច​ជួប​មនុស្ស​ថ្មី ចូលរួម​ថ្នាក់​ហាត់ប្រាណ​ជា​ក្រុម ឬ​ស្វែងរក​ដៃគូ​ហាត់ប្រាណដែល​អាចជួយ​ឱ្យ​អ្នកទទួលបាន​ការលើក​ទឹកចិត្ត និង​ទំនួល​ខុសត្រូវ​។​

​ការបញ្ចូល​ការហាត់​ប្រាណ​ទៀងទាត់​ទៅក្នុង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកជា​កត្តា​រួមចំណែក​ធ្វើឱ្យ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក​ប្រសើរឡើងហើយ​ទាំងនេះ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ដ៏​រស់​រវើកនិង​ប្រកបដោយ​តុល្យភាព​៕

អត្ថបទពេញនិយម

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ

សហគ្រិនវ័យក្មេង រកឃើញក្ដីស្រមៃក្នុងវិបត្តិកូវីដ ជោគជ័យនឹងការច្នៃទៀនក្រអូបលក់ល្បីទាំងនៅសហគមន៍ខ្មែរ និងបរទេស

យល់ដឹង! ពាក្យ «លិច» និង «លេច»

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

ទីងមោងមុខយក្សផលិតពីស្មាច់ដំបូងគេ យកគំរូតាមចម្លាក់យក្សនៅប្រាសាទអង្គរធំ