បច្ចេកវិទ្យា

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ

October 22, 2024
SR Digital Content Creator
Heading
Option 1

ត្រឡប់ទៅឆ្នាំ ២០០៦ ពាក្យ «Google» បានក្លាយជាកិរិយាសព្ទជាផ្លូវការនេះបើយោងតាមវចនានុក្រមអង់គ្លេស Oxford។

នេះគឺជាសមិទ្ធិផលដ៏ធំមួយសម្រាប់ក្រុមហ៊ុនព្រោះវាបានក្លាយជារឿងធម្មតាដែលមនុស្សប្រើឈ្មោះក្រុមហ៊ុន Google ជា​កិរិយាសព្ទ​នៅពេលដែលពួកគេនិយាយអំពីការស្វែងរកអ្វីមួយតាមអ៊ីនធឺណិត។

ការទទួលស្គាល់នេះក៏បានជួយឱ្យ Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានឥទ្ធិពល ជោគជ័យនិងអ្នកមានបំផុតមួយនៅក្នុងពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដូច​ពាក្យ​ពោល​ថា «គ្មាន​អ្វី​ស្ថិតស្ថេរ​រហូត»នោះ​ទេ។ សូម្បីតែ Google ដែលត្រូវបានប្រើប្រាស់ជាង​ ៩០% នៃចំនួន​ការ​​​ស្វែងរកតាមអ៊ីនធឺណិត ក៏​ទប់មិនជាប់នឹងការផ្លាស់ប្តូរ​បានដែរ។

សម្រាប់ Generation Z (អ្នកដែលកើតចន្លោះឆ្នាំ១៩៩៧ និង ២០១២) ការប្រើ Google ទៅ​ស្វែង​រក​អ្វីមួយ​លើអ៊ីនធឺណិតគ្រាន់តែជាផ្នែកមួយ​នៃ​​ការ​ «ស្វែងរក» (Search) ទូទៅ​មិនមាន​ទម្ងន់​ជា​ពាក្យ​កិរិយាសព្ទ​ដូច​មុនឡើយ។

ការសិក្សាថ្មីមួយរបស់ Bernstein Research ដែលចុះផ្សាយថ្មីៗនេះបានបង្ហាញថាជំនួសឱ្យពាក្យថា Googlingមនុស្សវ័យក្មេងគ្រាន់តែប្រើពាក្យ​ «ស្វែងរក» ជំនួស​ឱ្យ​កិរិយាសព្ទ Google។ ការ​ផ្លាស់ប្ដូរឬ​វិលត្រឡប់ទៅសម័យ​មុន​ Google ល្បីខ្លាំង​នេះ ស្ដាប់ទៅ​ដូចជារឿងតូចតាច ​ប៉ុន្តែតាមពិតវា​ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទស្សនៈដ៏ធំមួយដែល​មនុស្ស​ជំនាន់ Gen​Z គិត​មក​កាន់​ Google។

 GenZ ដែល​ជាមនុស្សជំនាន់ដំបូង​ចម្រើន​វ័យ​​ក្នុងសម័យការ​អ៊ីនធឺណិតនោះ មិនបានមើលឃើញថាGoogle ជាកន្លែងតែមួយក្នុងការ​ស្វែង​​រកព័ត៌មាននោះទេ​។ប្រសិនបើពួកគេចង់រៀនអ្វីមួយ ពួកគេទំនងជាចាប់ផ្តើមនៅលើ TikTok។

​​ចង់ដឹងថាមនុស្សពិតគិតយ៉ាងណាចំពោះផលិតផល សៀវភៅឬកម្មវិធីទូរទស្សន៍? ពួកគេទៅ Reddit។

ដើម្បីទិញអ្វីមួយ ពួកគេចូលទៅ​​ Amazon ដោយផ្ទាល់​ ឬទាក់ទង​ទៅ​អ្នកលក់រាយដែលពួកគេចូលចិត្ត។ប្រសិនបើពួកគេកំពុងស្វែងរកម៉ោងភាពយន្ត ពួកគេប្រើកម្មវិធីរបស់រោងកុនក្នុងស្រុក តែ​មិនមែនជា​Google ទេ។ 

លោក ​Mark Shmulik អ្នកវិភាគបច្ចេកវិទ្យានៃ BernsteinResearch បានពន្យល់ថា៖ «ការដែល​ឈ្មោះ​​មួយ​ត្រូវ​បាន​ប្រើប្រាស់ជា​​កិរិយាសព្ទនៅក្នុងពិភពអនឡាញវា​បង្ហាញពីឥទ្ធិពលរបស់វា​​»។ 

ប៉ុន្តែប្រសិនបើមនុស្សឈប់ប្រើពាក្យ​ Google ជាកិរិយាស័ព្ទ នោះ​មានន័យថា បច្ចេកវិទ្យា និងទម្លាប់របស់​អ្នកប្រើប្រាស់បានផ្លាស់ប្តូរហើយ​៕​​

ប្រភព៖ BGR

អត្ថបទពេញនិយម

សិប្បកម្ម Aiden’s Cashews កែច្នៃគ្រាប់ស្វាយចន្ទីជា ប៊័រចន្ទី លាបនំប៉័ង ដំបូងគេនៅកម្ពុជា

ហ្វីលីពីន​​កំពុងពិចារណាលើការហាមឃាត់លើ 'Mukbang' បន្ទាប់ពីការស្លាប់របស់ Vlogger

អារ៉ែងខេមភីង រីស៊តធម្មជាតិជាប់ដងស្ទឹង ក្បែរជួរភ្នំក្រវ៉ាញ កំពុងទាក់ទាញទេសចរកុះករ

Microsoft ត្រៀមបញ្ឈប់បុគ្គលិក Xbox ល្បាក់ ៦៥០នាក់ ក្រោយការទិញយកក្រុមហ៊ុន Activision Blizzard

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert