ជីវិត និង សង្គម

ផ្កាព្រឹលទឹកកកស្អាតដូចក្នុងគំនូរជីវចលរឿងព្រេងនិទាន ពិតមាននៅប្រទេសហ្វាំងឡង់

October 22, 2024
August Stella
Heading
Option 1

បុប្ផា​មាន​ពណ៌​ខៀវថ្លា និង​ស្រទាប់ថ្លា​​ស្រួចៗ​​ដ៏​​សែនត្រជាក់​គឺជា​ផ្កា​មួយ​ប្រភេទនេះដែល​ ​អ្នក​អាច​មើល​ឃើញតែ​ពេល​រដូវរងា​មកដល់។ផ្កា​ទាំងនេះ​មាន​ទឹកកក អំបិល និង​សារ​ធាតុគីមី ហើយជា​ធម្មតា​ ពួកវា​ច្រើន​តែ​លេចឡើង​នៅលើ​ផ្ទៃ​ទឹក​​កក​ថ្មី​ស្តើងៗ​។អ្នក​អាច​ឃើញ​ផ្កា​ទឹកក​នៅលើ​បឹង សមុទ្រនិង​សូម្បីតែ​មហាសមុទ្រ​នៅ​តំបន់​អាក់​ទិ​ក និង​អង់តាក់ទិក​។​

ផ្កា​ទឹកកក​​ត្រូវបាន​បង្កើតឡើង​ដោយ​ដំណើរ​ការដែល​​ចំហាយ​ទឹក​ត្រូវបាន​បញ្ចេញ​នៅពេលដែល​ខ្យល់​ត្រជាក់​បង្កក​លើ​ផ្ទៃ​ទឹក។ចំហាយ​ទឹក​នោះ​ក៏កក​នៅ​ពីលើ​ទឹកកក ដែល​បង្កើតជាស្រទាប់ផ្កា​ស្ដើងៗ ​។ ផ្កា​សទឹកកក​​សម្បូរ​ទៅដោយ​ជាតិគីមីក្នុង​កម្រិត​ខ្ពស់ដោយវា​មាន​ផ្ទុក​​អំបិល ប្រូ​មីន ក្ល​រី​ន អ៊ីយ៉ូត និង​អុកស៊ីដ​អាសូត​។​

​ផ្កាយ​ទឹកកក​​មិន​ត្រឹមតែ​ស្រស់ស្អាត​ប៉ុណ្ណោះ​ទេថែមទាំង​គួរឱ្យ​ចាប់អារម្មណ៍​តាមបែប​វិទ្យាសាស្ត្រ​ផងដែរ ដោយសារ​បរិមាណ​អំបិលនិង​បាក់តេរី​ដែលមានផ្ទុក​​នៅក្នុង​ពួកវា​។

តាមពិត​ផ្កាទឹកកក​មានកម្រិត​​ជាតិ​ប្រៃ​ ៣​ដង​បើធៀប​នឹង​​ទឹកសមុទ្រ​។​ចំនួន​បាក់តេរី​ដែល​រស់នៅក្នុង​ផ្កា​អាច​ឡើងដល់​ពីមួយ​លាន​ទៅ​ពីរលាន ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​ព្រោះ​វា​ជា​បរិយាកាស​ដ៏​លំបាក​ក្នុងការ​រស់រាន​របស់​ពពួក​បាក់តេរី​ទាំងនោះ។

អ្នកវិទ្យាសាស្ត្រ​កំពុង​សិក្សា​ផ្កាទឹកក ដោយសារតែ​រចនាសម្ព័ន​តូចៗ​នៃជីវ​របស់វា​ផ្តល់ឱកាស​ឱ្យ​មនុស្ស​អាចរៀន​ពី​របៀប​ដែល​ជីវិត​អាច​រស់រាន​​ក្នុងស្ថានភាព​មិន​អំណោយផល​បែប​នេះ។

ការស្រាវជ្រាវ​នេះ​អាចនាំ​មក​​នូវ​ការយល់ដឹង​កាន់តែច្រើន​អំពី​របៀប​ដែល​ជីវិត​លូតលាស់​នៅក្រោម​លក្ខខណ្ឌ​ដ៏​លំបាកហើយ​ ​របកគំហើញនឹង​​​ជា​​ប្រយោជន៍ក្នុង​វិស័យ​​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​៕​​

​​ប្រសិនបើ​អ្នក​ទៅលេង Haukilahti នៅ​ចន្លោះ​ខែវិច្ឆិកានិង​កុម្ភៈ អ្នក​ទំនងជា​នឹង​អាច​មានឱកាស​បានឃើញ​​បាតុភូតធម្មជាតិ​ផ្កា​ទឹកកក​ទាំង​នេះ។ក្រៅពីនៅប្រទេស​ហ្វាំងឡង់ បាតុភូត​ផ្កា​ទឹកកកនេះ​ក៏​អាចមាន​នៅប្រទេសកាណាដាសហរដ្ឋអាមេរិក រុស្ស៊ី ចិន ជប៉ុន អាល្លឺម៉ង់ ប៉ូឡូញ នៅ​បណ្ដាប្រទេសស្កាតឌីណាវីផងដែរ៕

អត្ថបទពេញនិយម

ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍ប្រទេសកម្ពុជា ស្វាគមន៍ទស្សនិជនមក​មើល​ការតាំង​ប្រពៃណី និង​បច្ចេកវិទ្យា​ឌីជីថល VR

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ

លោក​ វួច ធុច កែច្នៃស្វាយទុំជាស្រាស្វាយ កំពុងទទួលបានការចាប់អារម្មណ៍

ស្រីមុំ នៅក្នុងរឿងព្រះភូមិ មើលឃើញខ្មោចក្នុងរដូវបុណ្យភ្ជុំបិណ្ឌ