បច្ចេកវិទ្យា

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

October 22, 2024
SR Digital Content Creator
Heading
Option 1

Apple កំពុងរិះរកមធ្យោបាយផ្សេងៗដើម្បីបញ្ចូល AIជំនាន់ថ្មីទៅក្នុង Apple Intelligence ដែលទើបប្រកាសថ្មីៗនេះ។យោងតាមការចុះផ្សាយរបស់ The Wall Street Journal Apple បានចូលរួមពិភាក្សាជាមួយMeta ទាក់ទងនឹងសក្តានុពលនៃការប្រើប្រាស់គំរូ AI របស់ Meta ។ លើសពីនេះ Apple ត្រូវបានគេរាយការណ៍ថាមានការពិភាក្សាស្រដៀងគ្នាជាមួយ ក្រុមហ៊ុន startupផ្សេងទៀតដូចជា៖ Anthropic និង Perplexity។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ នេះបើយោងតាម ​​WSJ ។

កាលពីដើមខែមិថុនានេះនៅក្នុងកម្មវិធីសន្និសីទពិភពលោក (WWDC) របស់ ក្រុមហ៊ុន Apple បានប្រកាសពីភាពជាដៃគូរបស់ខ្លួនជាមួយOpenAI ។ កិច្ចសហការនេះនឹងនាំយក ChatGPT ទៅកាន់ iPhones, iPads និង Macs ចុងក្រោយបំផុតជាមួយនឹងប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ជំនាន់ក្រោយ។ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Craig Federighi ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្មsoftware ក្រុមហ៊ុន Apple ក៏បានលើកឡើងអំពីការរួមបញ្ចូលសក្តានុពលនៃGemini របស់ Google ទៅក្នុង AppleIntelligence ផងដែរ។ Federighi បាននិយាយថាក្រុមហ៊ុន apple ចង់ឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសម៉ូដែល AIដែលពួកគេចង់បាន ។ នេះបង្ហាញពីយុទ្ធសាស្ត្ររបស់ Apple ក្នុងការស្វែងរកភាពជាដៃគូ AI ជាច្រើន។

បច្ចុប្បន្ន OpenAI គឺជាដៃគូតែមួយគត់ដែលបានបញ្ជាក់។GPT-4 របស់ OpenAI នឹងត្រូវបានបញ្ចូលទៅក្នុងApple Intelligence ដើម្បីបង្កើនសមត្ថភាពរបស់ Siri និ Tools ផ្សេងទៀតជាមួយនឹងមុខងារមួយចំនួនដែលរំពឹងថានឹងចេញនៅចុងឆ្នាំនេះ។

អត្ថបទពេញនិយម

«ស្រាស្តេចគោព្រៃ» និង «ស្រាផាសិនមណ្ឌលគិរី» ស្រារសជាតិឆ្ងាញ់ពិសេស តំណាងខេត្តមណ្ឌលគិរី

Google លែងជា «កិរិយាសព្ទ» សម្រាប់ Gen Z ទៀតហើយ

៤ វីធីតាមបែបធម្មជាតិ ជួយព្យាបាលបបូរមាត់ខ្មៅ

ក្រុមអ្នកស្រាវជ្រាវរកឃើញ ពស់ពិសមាន ១៦ ប្រភេទ ក្នុងចំណោមពស់ដីគោក ៩៩ ប្រភេទ

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ