ជីវិត និង សង្គម

អត្ថបទបន្ថែម

អ្នកជំនាញចាក់សាក់យ័ន្ដខ្មែរតាមក្បួនខ្នាត មានចំនួនកាន់តិចតួចបំផុត

សិល្បៈចាក់សាក់ មិនមែនគ្រាន់តែជាទម្រង់នៃការតុបតែងរាងកាយប៉ុណ្ណោះទេថែមទាំង លាយបញ្ជូលនូវយ័ន្ដ​ខ្មែរបុរាណរួមជាមួយផងដែរ។
លៀប ទេពិទូ

យុវជនចង់ឃើញមានការសម្តែង ល្ខោនស្រមោលស្បែកធំ ក្នុងកម្មវិធីបុណ្យជាតិធំៗ

ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលសិល្បៈស្រមោលមួយបែបនេះសម្តែងនៅទីងងឹត ឬក្នុងពេលយប់ ប្រើប្រាស់ ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែង​ជា​ឈុត​ឆាក​សាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់និងឆ្លាក់ជា​រូប​អាទិទេព ដែល​ភាគ​ច្រើន​ជារឿងបែបព្រហ្មណ៍សាសនា។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

សង្គមស៊ីវិល និងយុវជន ស្នើឱ្យគ្រប់ភាគីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ

ដើម្បីអបអរសាទរខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា អង្គការ សង្គមស៊ីវិល និងយុវជនយល់ថា យើងគប្បីរួមគ្នាលុបបំបាត់ការប្រើប្រាស់ពលកម្មកុមារ ជាពិសេស កុមារគួរទទួលបានការអប់រំ កុំឱ្យងាយធ្លាក់ចូលក្នុងភាពក្រីក្រ ឬបាត់បង់នូវធនធានមនុស្សក្នុងការ ចូលរួមអភិវឌ្ឍប្រទេសជាតិ។
លៀប ទេពិទូ

នាវា MV Doulos Hope នាំយកបណ្ណាល័យបណ្តែតទឹកមកទីក្រុងភ្នំពេញលើកដំបូង ដើម្បីបង្កើនវប្បធម៌អាននៅក្នុងស្រុក

ភ្នំពេញ: នាវា MV Doulos Hope ដែលដំណើរការដោយក្រុមហ៊ុន OM Ships International បានធ្វើទស្សនកិច្ចដំបូងរបស់ខ្លួនទៅកាន់កំពង់ផែស្វយ័តភ្នំពេញ ដោយបន្ថែមសៀវភៅខ្មែរថ្មីៗសម្រាប់ប្រជាជនខ្មែរ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

តើកន្ធាយក្បាលកង្កែបជាប្រភេទសត្វអ្វី ហើយស្ថិតក្នុងអម្បូរអ្វី?

សត្វ​កន្ធាយ​ក្បាល​កង្កែបដែលមានឈ្មោះវិទ្យាសាស្ត្រថា Pelochelys cantori​ អ្នក​នៅ​ស្រុកខ្មែរ​មួយ​ចំនួនច្រើន​ហៅ​ថា ល្មិច ឬ​រមិច។​ ​វា​ត្រូ​វ​បាន​គេ​​ហៅ​វា​ថា​ “​កន្ធាយ​ក្បាល​កង្កែប​“ដោយ​សារ​តែ​វា​មាន​ក្បាល​ធំ​ និង​ភ្នែក​នៅ​ជិត​ចុង​ច្រមុះ​របស់​វា​ហើយ​មើល​ទៅ​ដូច​ជា​កង្កែប​។​ សត្វ​នេះ មាន​ទំហំ​ធំ​ និង​រាងរូវ​ស្រដៀង​ដូច​សត្វ​អណ្តើក​ដែរ គ្រាន់​តែ​ស្នូក​វា​ទន់។ មានប្រវែងរហូត​ដល់​ជាង 1ម៉ែត្រ និងទម្ងន់ជាង 100 គីឡូក្រាម! វាជាពូជអម្បូរ​សត្វអណ្តើក ប៉ុន្តែមិន​យឺត​ដូច​អណ្តើកនោះទេវាអាចវាយប្រហារ​ចំណី​លឿន ជាង ពស់វែក ចឹកទៅទៀត។ វាស៊ីត្រីតូចៗជាអាហារនិងពេលខ្លះវាស៊ីរុក្ខជាតិតូចៗផងដែរ។​
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អត្ថប្រយោជន៍៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិមួយប្រភេទ ដែលប្រជាជនខ្មែរនិយមដាំដើម្បីលម្អគេហដ្ឋាន ម៉្យាងទៀតរុក្ខជាតិនេះក៏សំបូរទៅដោយសារធាតុជាច្រើន ដូចជា កាល់ស្យូម, ជាតិដែក, B, C, E និង អាស៊ីតហ្វូលិក ដែលនេះជា ហេតុធ្វើអោយប្រទាលកន្ទុយក្រពើត្រូវបានគេយកទៅផលិតជា ឱសថ គ្រឿងសំអាង និងជាភេសជ្ជះ។
លៀប ទេពិទូ