ជីវិត និង សង្គម

យាង វណ្ឌី៖ កំណាត់ជូតជើងមានតម្លៃ និងស្អាត អាចដាក់លើក្បាល ឬច្នៃជាម៉ូតពាក់បាន

July 15, 2024
វង់ អូន
Heading
Option 1

ភ្នំពេញៈរូបភាព​កំណាត់​ជូត​ជើង​ជាច្រើន​ដាក់តាំង​នៅខាងមុខ​ផ្ទះដែល​ត្បាញ​ដោយ​ដៃ​ផ្ទាល់​របស់ បុរស​វ័យ​ចំណាស់​ម្នាក់បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​រូបភាព​នេះត្រូវបាន​បង្ហោះ​ដោយលោក យាង វណ្ឌី ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​ប្រជាជន​ឱ្យងាក​មក​គាំទ្រ​នូវ​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ​មួយ​នេះ​។

​លោកយាង វណ្ឌី ប្រធាន​ក្រុមព្រះ​សុរិយា​បាន​ប្រាប់​សារព័ត៌មាន​ឌីជីថល SR ថាក្រោយពី​មានការ​រិះគន់យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ទៅលើ​លោក ឯម រៀមបណ្ឌិត​ច្នៃ​ម៉ូត ដែល​បាន​យក​កំណាត់​ជូត​ជើងមក​ច្នៃ​ជា​សំលៀកបំពាក់​នោះលោក​ស្រាប់តែ​នឹកឃើញ​ភ្លាមៗ​ដល់​សហគមន៍​ត្រពាំង​អញ្ចាញដែល​ត្បាញ​លក់​កំណាត់​ជូត​ជើង​នេះគ្រា​ដែល​លោក​បាន​ចុះទៅ​បំពេញការងារ​កាលពី​១០​ឆ្នាំមុន​។​

​ប្រធាន​ក្រុមព្រះ​សុរិយា​បន្តថា​៖«​ខ្ញុំ​បាន​ចុះ​ទៅដល់​សហគមន៍ដើម្បី​ផ្សព្វផ្សាយ​លក់​កំណាត់​ជូត​ជើង នេះ​តាម​បណ្តាញ​សង្គមព្រោះ​ខ្ញុំ​ចង់បង្ហាញ​ឱ្យ​ប្រជាជន​យើង​ឃើញថា កំណាត់​ជូត​ជើង​គឺមាន​តម្លៃនិង​ស្អាត អាចដាក់​លើ​ក្បាល ឬ​ច្នៃ​ជា​ម៉ូត​ពាក់បានដោយសារវា​គ្រាន់តែ​ជា​កំណាត់​ស្អាត ដែល​គេ​ត្បាញ​ចេញ​ជា​រូបរាង​ជូត​ជើង​ប៉ុណ្ណោះ​»​។

​កំណាត់​ជូត​ជើង​ដែល​ផលិត​ដោយ​សហគមន៍​ព្រែក​អញ្ចាញ​នេះលក់​ក្នុងតម្លៃ ២៥០០​រៀល  មានគុណ​ភាពល្អនិង​អាច​ប្រើប្រាស់​បានយូរ ហើយ​ផលិតផល​នេះ គឺ​ត្បាញ​ចេញពី​កំទេចកំទីកំណាត់​ដែល​គេ​បោះចោល​តាម​រោងចក្រ​នានា​។  

​ក្រោយពី​ទទួលបាន​ការគាំទ្រនិង​ជួយ​ទិញ​កំណាត់​យ៉ាងច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម លោក យាង វណ្ឌីប្រធាន​ក្រុមព្រះ​សូរិយាដែលជា​អ្នក​ផ្តួចផ្តើម​ផ្សព្វផ្សាយ​ផលិតផល​កំណាត់​ជូត​ជើង​របស់ប្រជា​សហគមន៍​ព្រែក​អញ្ចាញ​នេះក៏មាន​គម្រោង​ឱ្យ​សហគមន៍ យក​កំណាត់​មក​ផលិត​ជា​កម្រាលព្រំសម្រាប់​រៀបចំ​ក្នុង​កម្មវិធី​នានា ដើម្បី​ជួយ​សហគម​ន៏​ឱ្យមាន​ចំនូល​បន្ថែមនិង​មាន​ទីផ្សារ​កាន់តែល្អ​ជាង​មុនហើយ​លោក​នឹង​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ ក៏ដូចជាយកឈ្មោះ​ក្រុមព្រះ​សុរិយាជា​តំណាងឱ្យ​ផលិតផល​ព្រំ​នេះ​តែម្តង​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា«​កុំ​ប្រើ​ទឹកចិត្ត​អាណិតហើយ​នាំគ្នា​យកប្រាក់​ទៅ​ឧ​ប​ត្ត​ម្ភ​ដល់​ពួកគាត់​អី គួរ​នាំគ្នា​ផ្សព្វផ្សាយ​ពី​ផលិតផលនិង​ជួយ​ទិញ​ផលិតផល​ដែល​កែច្នៃ​កាកសំណល់​មក​ប្រើ​បាន​នេះទើប​ជា​រឿង​ដែល​ល្អ​សម្រាប់​សង្គមព្រោះ​យើង​អាចជួយ​ឱ្យ​ពួកគាត់​ទទួលបាន​ប្រាក់ចំនូល​បាន ទៀងទាត់ដើម្បី​ធ្វើឱ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើ​ទៅមុខ​។

​គួរ​បញ្ជាក់ថា លោក យៀងវណ្ឌី គឺជា​ស្ថាបនិក​ក្រុមព្រះ​សុរិយាដែល​ផ្ដោតទៅលើ​ការស្រាវជ្រាវ​ភាពយន្ត​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ដោយ​ក្រុមការងារ​របស់លោក​គឺ​ចំណាយពេល​ជាង​មួយ​ទសវត្សរ៍​ដើម្បី​ស្វែងរក​កំណប់ទ្រព្យ​ដែល​បាត់បង់​នៃ​វិស័យ​ភាពយន្ត​ខ្មែរដោយ​ការ​ស្តារឡើងវិញ​នូវ​រូបថត​សិល្បករ ប្រវត្តិរូប​របស់​តារា​កម្ពុជានិង​ភាពយន្ត​ខ្មែរ​ដែល​ត្រូវបាន​គេ​បំភ្លេចចោលក្នុង​គោលបំនង​អភិរក្ស​មរតក​វប្បធម៌​ដ៏​សម្បូរ​បែបនេះ​៕

អត្ថបទពេញនិយម

សមាគម «ទុកចិត្ត» ទីកន្លែងផ្តល់ចំណេះដឹងដល់កុមារក្រីក្រមិនគិតថ្លៃ ក្នុងស្រុក ឈូក ខេត្តកំពត

Cinnamoroll តុក្កតាដ៏ពេញនិយមជាងគេក្នុងត្រកូល Sanrio ប្រចាំឆ្នាំ ២០២៤

Apple ត្រូវបានគេរាយការណ៍ថាបានពិភាក្សាជាមួយ Meta អំពីភាពជាដៃគូ AI ដើម្បីបង្កើនភាពវៃឆ្លាតរបស់ Apple Intelligence

រឿង «ការណាត់ជួបជាមួយ ប៉ុល ពត» របស់លោក រិទ្ធី ប៉ាន់ ចាក់បញ្ចាំងនៅកម្ពុជាហើយ ក្រោយពីបង្ហាញខ្លួននៅមហោស្រពភាពយន្តធំៗនៅបារាំង

E2stem Digitech Golden Girls ទទួលជ័យលាភីប្រចាំតំបន់អាស៊ីក្នុងការប្រកួត Technovation Global