ជីវិត និង សង្គម

អត្ថបទបន្ថែម

Lisa ត្រូវបានប្រកាសផ្លូវការជាតារាតំណាងប្រ៊េនប្រណីត Louis Vuitton

ជាមួយការបង្ហាញខ្លួនញឹកញយជាមួយឈុត LV ស្រោចខ្លួនមួយរយៈហើយនោះ ទីបំផុត Lisa នៃក្រុមចម្រៀង Blackpink ត្រូវបានប្រកាសតែងតាំងជាតារាតំណាងសម្រាប់ក្រុមហ៊ុន Louis Vuitton ដែលជាម៉ាកយីហោប្រណីត កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤។
August Stella

ម្សៅប្រូតេអ៊ីន មិនត្រូវបានទទួលស្គាល់ពីរដ្ឋបាលចំណីអាហារ (FDA) ពិភពលោក

អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញប្រតិកម្ម និងបញ្ចេញមតិខុសៗគ្នា ទៅលើ វីដេអូមួយ ដែលនារីម្នាក់កំពុងកូរម្សៅប្រូតេអ៊ីនក្នុងចានដែកយ៉ាងធំ ហើយច្រកម្សៅនោះ ទៅដាក់កំប៉ុង ថ្លឹងគីឡូសម្រាប់លក់។ មតិក្នុងបណ្តាញសង្គមទាំងនោះ បានបង្ហាញពីការព្រួយបារម្ភអំពីគុណភាព និងសុវត្ថិភាពនៃផលិតផលម្សៅប្រូតេអ៊ីននេះ ថាជាផលិតផលគ្មានស្តង់ដារ និងគួរមានអ្នកជំនាញត្រួតពិនិត្យឱ្យត្រឹមត្រូវ មុនពេលដាក់លក់នៅលើទីផ្សារ។
វង់ អូន

សិស្សកម្ពុជាឈ្នះមេដាយពីការប្រកួតគណិតវិទ្យា SIMOC សរុប ១២០គ្រឿង លើសពីការរំពឹងទុក

ការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ី អន្តរជាតិ ២០២៤ (SIMOC 2024) ដែលមានបេក្ខភាពសិស្សឆ្នើមពីកម្ពុជា ១១៩នាក់ ចូលរួមប្រកួតនោះ ទីបំផុតពួកគេអាចឈ្នះលើវិញ្ញាសាជាច្រើន ដោយនាំយកមេដាយចំនួន ១២០ គ្រឿងជាមោទនភាពមកកាន់មាតុភូមិវិញ បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ។
August Stella

ទិវាបង្ការការលង់ទឹកពិភពលោក អង្គការនៅកម្ពុជានៅតែពុះពារដោះស្រាយបញ្ហានេះ

ដើម្បីដោះស្រាយបញ្ហានេះ អង្គការហែលទឹកកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ដើម្បីកាត់បន្ថយស្ថិតិទាំងនេះ តាមរយៈការអប់រំពីសារសុវត្ថិភាពទឹកដ៏ទូលំទូលាយ និងការបណ្តុះបណ្តាលហែលទឹក និងការរៀបចំព្រឹត្តិការណ៍ទូទាំងប្រទេសក្នុងទិវាពិភពលោកបង្ការការលង់ទឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
August Stella

ប្រជាសហគមន៍ត្រពាំងក្អើម ប្រមូល និងលក់ទឹកឃ្មុំធម្មជាតិពីដែនជម្រកសត្វព្រៃ

ប្រជាសហគមន៍ត្រពាំងក្អើម នាំគ្នាចូលក្នុងព្រៃស្វែងរក និងប្រមូលទឹកឃ្មុំព្រៃសុទ្ធធម្មជាតិ ដើម្បីរកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ខណៈទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានទទួលស្គាល់ថា ជាម៉ាកផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា។
ថិញ រិទ្ធី

កន្និដ្ឋា៖ «ខ្ញុំគ្រាន់តែចង់ចែករំលែកចំណេះដឹងតិចតួចដែលខ្ញុំដឹង»

ជាអ្នកវិភាគរឿងភូមិសាស្ដ្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសង្គម ហិរញ្ញវត្ថុ វិធីសាស្ដ្រចិញ្ចឹមកូន និងបញ្ហាជាច្រើនទៀត អ្នកស្រី កន្និដ្ឋា ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ដោយហ្វេសប៊ុកមានអ្នកតាមដាន (Follower) ចំនួនជាង១លាន ៣សែននាក់ និងយូធូបមានអ្នកជាវ (subscribe) ប្រមាណជាង 53ម៉ឺននាក់ ដោយមានវីដេអូប្រមាណជិត ៥០០វីដេអូ ។
SR Digital Content Creator