ជីវិត និង សង្គម

៨០% នៃបុគ្គលិកជា Gen Z គាំទ្រទម្លាប់គេងថ្ងៃនៅកន្លែងធ្វើការ

October 22, 2024
August Stella
Heading
Option 1

ទោះបី​ជាការ​ដេក​នៅ​កន្លែងធ្វើការ​ហាក់ដូចជា​មិនមាន​ទំនួល​ខុសត្រូវ​ចំពោះ​មនុស្ស​មួយចំនួន​ក៏ដោយរបាយការណ៍​​​ថ្មីៗ​នេះ​បង្ហាញថា បុគ្គលិក​​ជំនាន់ Gen Z (អ្នក​កើត​ឆ្នាំ ១៩៩៧ ដល់ ២០១២)ចាត់ទុក​ការ​គេង​នៅ​កន្លែង​ធ្វើការ​​គឺ​ជា​រឿង​ធម្មតា និង​ល្អ​ចំពោះសុខភាព។

យោង​តាម​របាយការណ៍ពី ​Plushbeds ជា​ក្រុមហ៊ុនផលិតផល​ពូក​ខ្នើយ​ប្រណីត​នៅសហរដ្ឋ​អាមេរិកបាន​ធ្វើការ​ស្ទាបស្ទង់​មតិ​មនុស្ស ១០០០ នាក់​ពី​ទម្លាប់​ធ្មេចភ្នែក​គេង​នៅ​កន្លែង​ធ្វើការ។

​​​អ្នកឆ្លើយ​សំណួរ​ច្រើនជាង ២ ក្នុងចំណោម ៣ នាក់​និយាយថា ​ពួកគេ​បាន​ធ្លាប់គេង​នៅ​​កន្លែងធ្វើការ​ពីមុនមក​។អ្នក​ស្ថិត​ក្នុង​ជំនាន់ Gen Z ទទួលស្គាល់​ការ​ដេក​នៅ​កន្លែងធ្វើការ​នៅ ៨០% បើ​ប្រៀបធៀប​ទៅនឹង ៧០% នៃ​មនុស្ស​កើតជំនាន់ឆ្នាំ ១៩៨១ - ១៩៩៦ ដែលគេចាត់ថ្នាក់ថា​ជា ​Millenials។

​មនុស្ស​ដែល​បាន​​គេង​ថ្ងៃ មានភាពជឿជាក់ថានឹង​ឆ្លើយថា ពួកគេ​បាន​បង្កើនសុខុមាលភាព​​ផលិតភាព និង​ភាព​ច្នៃប្រឌិត​នៅ​កន្លែងធ្វើការ​។​

​ការស្រាវជ្រាវ​បាន​និយាយថា៖ ​«​សម្រាប់​ការបង្កើន​ផលិតភាព​នៅ​កន្លែងធ្វើការមនុស្ស​បានគិត​ថា រយៈពេល​​​គេង​ដ៏​ល្អ​គឺ​ពីចន្លោះពី ២០ ទៅ ៣០​នាទី ​ដើម្បីបង្កើន​​​អារម្មណ៍​ច្នៃប្រឌិត​»។​

ការសិក្សាដោយ​ Sleep.org ​បានលើកឡើងថា ​ជាជាង​ការស្តីបន្ទោសដល់​អ្នក​គេង​នៅកន្លែង​ធ្វើការ​មតិ​ជា​ច្រើន​បាន​គាំទ្រ​វប្បធម៌គេង​ថ្ងៃ​ក្នុងម៉ោងសម្រាកការងារ​។ ៤២ ភាគរយ​នៃ​ការស្ទាបស្ទង់មតិ​បានស្នើ​ឱ្យ​ក្រុមហ៊ុន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​បន្ទប់សម្រាក​គ្រែ​គេង ប្រាក់ឧបត្ថម្ភ​សម្រាប់​ជំនួយការ​គេង។ ៣៦ ភាគរយ​​ ​បញ្ចេញមតិថា​គួរគេ​គាំទ្រ​ឱ្យក្រុមហ៊ុន​លើកទឹកចិត្ត​បុគ្គលិក​​គេងក្នុង​ម៉ោង​ការងារ ប្រសិនបើចាំបាច់ឬ​មានការនឿយហត់ពេក។​ ៣២​ ភាគរយ​ អះអាង​ដា​ចង់បាន​​វប្បធម៌​គេង​ថ្ងៃ​ដើម្បី​​សុខភាព​ល្អ​នៅក្នុង​ការិយាល័យ​របស់​ពួកគេ​៕​​

អត្ថបទពេញនិយម

ហ្វីលីពីន​​កំពុងពិចារណាលើការហាមឃាត់លើ 'Mukbang' បន្ទាប់ពីការស្លាប់របស់ Vlogger

សិស្សកម្ពុជាឈ្នះ ៧៩ មេដាយពីការប្រកួតគណិតវិទ្យា SIMOC ចូលរួមពី ៣៨ ប្រទេស នៅសិង្ហបុរី

លោក​ វួច ធុច កែច្នៃស្វាយទុំជាស្រាស្វាយ កំពុងទទួលបានការចាប់អារម្មណ៍

សិល្បការិនីជប៉ុនវ័យ ៩៥ឆ្នាំ បន្តបង្កើតស្នាដៃចេញពីការមមើមមាយ ល្បីពេញពិភពលោក

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង