ជីវិត និង សង្គម

អត្ថបទបន្ថែម

ជីវប្រវត្តិ លោក ស៊ីន ស៊ីសាមុត អធិរាជសម្លេងមាសនៃជាតិខ្មែរ

អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត គឺជាតារាចម្រៀងខ្មែរ អ្នកនិពន្ធទំនុកច្រៀង អ្នកនិពន្ធបទភ្លេង និងជាផលិតករភាពយន្តដ៏ល្បីល្បាញបំផុតក្នុងអំឡុងទសវត្សរ៍ ១៩៥០-១៩៧០។ នៅថ្ងៃទី២៣ ខែសីហានេះ ដែលជាថ្ងៃកំណើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សារព័ត៌មាន SR News លើកយកពីជីវប្រវត្តិរបស់ស្តេចចម្រៀងខ្មែរ លោក ស៊ីន ស៊ីសាមុត មកបង្ហាញជូន៖
វង់ អូន

កុមារានីហ្សេរីយ៉ាកើតនៅកម្ពុជា ប្រាថ្នាសញ្ជាតិខ្មែរ តំណាងកម្ពុជាដណ្ដើមពាន បាល់ទាត់ធំៗនៅបរទេស

ជាមួយសក់រួញ ភ្នែកមូលក្រឡង់ធំៗ កុមារា វីសដឹម (Wisdom Chukwuebuka Onyekachi) កំពុងតែជជែកជាមួយក្រុមបាល់ទាត់តាមទូរស័ព្ទ។ នៅពេលដែលឪពុកសួរនាំថា តើខ្លួនកំពុងតែនិយាយរឿងអ្វី? វីសដឹម តបវិញថា៖ «ពួកម៉ាកខ្ញុំសួរថា ពេលណាខ្ញុំបានវីសា ហើយធ្វើម៉េចខ្ញុំអាចទៅប្រកួតនៅឥណ្ឌូនេស៊ីជាមួយពួកគេ»។
August Stella

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ឬស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា ដែលតភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដោយសម្រេចបានជាង ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំក្រោយ។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

គ្រូបង្រៀនចិត្តធម៌ មានបំណងបើកមណ្ឌលកុមារកំព្រា ជួយដល់ក្មេងក្រីក្រ គ្មានទីពឹង

បន្ទាប់ពីទទួលបានឈ្មោះជា «គ្រូបង្រៀនចិត្តធម៌» និងមានការគាំទ្រច្រើនពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម លោក ឌុក សុឬទ្ធី បានបង្ហាញពីបំណងបើកមណ្ឌលកុមារកំព្រាដើម្បីជួយដល់កុមារក្រីក្រ កុមារគ្មានឪពុកមា្តយ ឬកុមារគ្មានទីពឹង ឱ្យពួកគេមានទ្រនំស្នាក់នៅ និងទទួលបានការសិក្សារៀនសូត្រ។
ថិញ រិទ្ធី

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ

មានមុខរបរជាជាងសាឡន អ្នកស្រី ដាលីនគឺជាមនុស្សម្នាក់ដែលមានភាពរួសរាយរាក់ទាក់ និងតែងតែបញ្ចេញស្នាមញញឹមទៅកាន់ភ្ញៀវ និងមនុស្សជុំវិញខ្លួន ប៉ុន្តែនៅពីក្រោយស្នាមញញឹមនេះ អ្នកស្រីធ្លាប់បានធ្លាក់ចូលក្នុងវិបិត្តិជំងឺផ្លូវចិត្តកម្រិតទី២ ឈានចូលកម្រិតទី៣ ក្លាយជាមនុស្សមិន និយាយស្តី សង្ងំនៅតែក្នុងផ្ទះ ក្រោយពីបាត់បង់កូនជាទីស្រឡាញ់ ដែលប្រសូត្រចេញពីផ្ទៃអ្នកស្រី អាយុប្រហែល១ខួប។
វង់ អូន

យុវតី ឆែម ស្រីគា បង្កើតទេសចរណ៍អំណាន ដាក់សៀវភៅឱ្យសាធារណៈជនអានដោយឥតគិតថ្លៃ

ជានិស្សិតឆ្នាំទី៣ សិក្សាមុខវិជ្ជាអក្សរសាស្ត្រខ្មែរ កញ្ញា ឆែម ស្រីគា បានសម្រេចបំណងខ្លួនឯង ក្នុងការបង្កើតនូវទេសចរណ៍អំណាន ដែលជាសកម្មភាពមួយក្នុងការនាំយកសៀវភៅសិក្សា សៀវភៅសម្រាប់កុមារ និងសៀវភៅលើកទឹកចិត្ត ទៅតាំងបង្ហាញនៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ការអាន ដោយសាធារណៈជនអាចអានសៀវភៅបានដោយសេរី។
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម