ចំណេះដឹង

សុ​បិ​នគឺជា​ពិភព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍កើតចេញពី​​ការ​យល់ដឹង និងរូបភាព​ចេញពី​​ការ​កំណត់ទុក​ក្នុងចិត្ត​របស់យើង​ ដោយ​មិនដឹង​ខ្លួន។ ការយល់សប្ដិ​អាច​ផ្តល់នូវ​ការយល់ដឹង​អំពី​អារម្មណ៍ គំនិត និង​បទពិសោធន៍​របស់​យើងកន្លងមក​​។

ការយល់សប្ដិ​កើតឡើង​នៅ​ដំណាក់កាលគេង​ដែលគេហៅថាគេង Rapid Eye Movement (REM) ជា​ដំណាក់​កាល​ដែល​ភ្នែកបង្កើន​ចលនា​ពេល​​កំពុងបិទ រលក​ខួរក្បាល ចង្វាក់បេះដូង និងការ​ដកដង្ហើមក៏​​មានលក្ខណៈ​លឿន។ ខាងក្រោម​នេះ​ជា​​ការពិត​បែប​វិទ្យាសាស្ត្រ​ទាំង ១៤ យ៉ាង ស្ដីអំពី​ការ​គេងយល់សប្ដិ៖

១. ការចងចាំ៖ សុ​បិ​ន​ដ៏​រស់​រវើក​បំផុត​និង​ធ្វើ​ឱ្យ​យើង​ចងចាំបំផុត​ កើតឡើង​ក្នុងអំឡុងពេល​គេង REM ដែល​កើតឡើង​ក្នុង​វគ្គ​ខ្លីៗ​ពេញ​មួយ​យប់ចន្លោះ​ពី ៩០ ទៅ ១២០ នាទី។

២. ចំនួនដង៖ មនុស្ស​គ្រប់រូប​អាចយល់សប្ដិ​ពី​ ៣ ទៅ ៦ដង​ក្នុង​មួយ​យប់​។​

៣. ការភ្លេច៖ ៩៥ភាគរយ​នៃ​ការយល់សប្ដិ​ត្រូវបានភ្លេច​ភ្លាមៗ​បន្ទាប់​​ពី​ភ្ញាក់ពីគេង។ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ភ្ញាក់ឡើង​ក្នុងដំណាក់កាល REM នៃដំណេក​ អ្នក​ទំនងជា​ចងចាំសាច់រឿង​យល់សប្ដិ​នេះ។

៤. ប្រធានបទ​ទូទៅ​៖ សុបិន​ជាច្រើន​មាន​លក្ខណៈ​ជាស​កល ដូច​ជាការយល់សប្ដិ​គេង​គេ​រត់ដេញ ធ្លាក់ពីកន្លែងណាមួយ ជំពប់ជើង ស្រាត ឬ​ហោះហើរ​។ប្រធានបទយល់សប្ដិ​បែប​ ​គឺជាបទពិសោធន៍​របស់​មនុស្ស​ទូទៅជុំវិពិភពលោក​។​

៥. អាចគ្រងគ្រង​សុបិន​៖ មនុស្ស​មួយចំនួន​អាច​គ្រប់គ្រងការយល់សប្ដិ​​របស់​ពួកគេ ដែល​បាតុភូតនេះ​ត្រូវបាន​គេ​ហៅថា lucid dreaming ជាភាសាអង់គ្លេស​។

៦. ដំណើរការ​អារម្មណ៍​៖ ការយល់សប្ដិ​​អាចជួយ​ដំណើរការ​អារម្មណ៍ និង​បទពិសោធន៍​អំ​ពី​ជីវិត ក្រោយ​​ភ្ញាក់ពី​ដំណេក។ សុបិនអាច​​ឆ្លុះបញ្ចាំង​ពី​គំនិតនិង​អារម្មណ៍​របស់​យើងកាល​​ពីថ្ងៃ​មុន ឬពីអតីតកាល។

៧. រូបភាព​ពណ៌​ឬ​ ​សខ្មៅ​​៖ ប្រហែល ១២% នៃ​ការយល់​សប្តិគឺ​ជា​រូបភាព​​​ខ្មៅ និង​ស​ ហើយ​តួលេខ​នេះកាន់តែ​ខ្ពស់ មុន​ពេល​វត្តមាន​ទូរទស្សន៍មាន​រូបភាព​ពណ៌។

៨. មិនអាចរើខ្លួន​អំឡុងពេល​យល់សប្តិ​៖ ក្នុង​ដំណាក់កាល​គេង​ REM សាច់ដុំ​របស់​យើង​ភាគច្រើន​មិនមាន​ចលនាដើម្បី​ការពារ​យើងសកម្មភាពត្រាប់​​តាម​ការ​យល់សប្ដិ។​

៩. ឥទ្ធិពល​នៃ​ជីវិត​ប្រចាំថ្ងៃ​៖ក្តី​សុ​បិ​ន្ត​របស់​យើង​ជារឿយៗ​ត្រូវបាន​ជះឥទ្ធិពល​ដោយ​សកម្មភាព និង​បទពិសោធន៍​​ប្រចាំថ្ងៃ​របស់​យើង​។ជា​ឧទាហរណ៍ ភាព​តានតឹង​អាច​នាំឱ្យ​សុបិន​កាន់តែ​ច្បាស់ៗ និង​រស់រវើក។​

១០. សុបិន​ដែល​កើតឡើង​ដដែលៗឬ​សុបិន​តភាគ​៖ សុបិន​ដែល​កើត​ឡើងជា​ញឹកញាប់ ​មាន​ប្រធានបទរួម​ ​​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​ដែល​មិនអាច​ដោះស្រាយបានឬ​ភាព​តានតឹង​នៅក្នុង​ជីវិត​ភ្ញាក់​របស់​យើង។​

១១. រយៈពេល​នៃការយល់សប្ដិ​៖ សុបិន​អាច​ប្រែប្រួល​ក្នុង​រយៈពេល​យូរដែលជា​ធម្មតា​មាន​រយៈពេល​ពី ៥ ទៅ ២០ នាទី​។​

១២. មនុស្ស​ប្រុស និង​មនុស្ស​ស្រី អាច​យល់សប្ដិ​ខុសគ្នា​៖ បុរស​តែងតែ​យល់សប្តិ​ឃើញ​ការឈ្លានពាន បៀតបៀន គ្រប់គ្រង​អ្នកដទៃ រីឯ​មនុស្ស​ស្រី​តែងតែ​យល់សប្តិ​ពី​ការបដិសេធ ឬ​ការសន្ទនា​ពិបាកៗ​។

១៣. សត្វ​ក៏ចេះ​​យល់សប្តិ​ដែរ​៖ សត្វ​មាដំណើរ​​រលក​ខួរក្បាល​ដូចគ្នា​ទៅ​នឹង​មនុស្ស​ក្នុងកំឡុង​ពេល​យល់សប្តិ​។​

១៤. មនុស្ស​ក្នុងយល់សប្ដិ​ឆ្លុះបញ្ចាំង​ពី​ការគិត​របស់​​អ្នក​៖ ការ​សុបិន​អំពី​នរណាម្នាក់​គឺជា​ការឆ្លុះបញ្ចាំង​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក មិនមែនមានន័យ​​ថា​ ពួកគេ​​គិត​អំពី​អ្នកទើបអាចចូល​ក្នុងយល់សប្ដិ​អ្នក​បាន​​នោះទេ​។​

១៥. អត្ថប្រយោជន៍​៖ សុបិន​អាចជួយឱ្យ​​អ្នករៀន និង​បង្កើត​ការចងចាំ​រយៈពេល​វែង​។​

១៦. ជនពិការភ្នែកក៏​គេង​យល់សប្ដិដែរ​៖ វាអាស្រ័យ​លើ​ការពិបាក​កម្រិត​ណា ឬ​ក្នុង​វ័យ​ណា។ ប្រសិន​បើ​ពិបាកភ្នែកពីកំណើតឬ​ក្នុង​វ័យ​ក្មេងជាង ៥ ឆ្នាំ​ ការយល់សប្ដិ​របស់ជនពិការស្ថិត​ក្នុង​ទម្រង់​​ជា​ញាណយល់ដឹងជាជាង​រូបភាព​​។​

សរុប​មក ការ​យល់សប្ដិ​គឺ​ជា​កត្តាញាណ ខួរក្បាល និង​អារម្មណ៍​របស់យើង មិន​ពាក់ព័ន្ធ​នឹង​ការ​គិត​របស់​មនុស្ស​ផ្សេង​នោះទេ។ ច្បាស់ណាស់ដែលថា «ជំនឿគេងយល់សប្ដិឃើញ​នរណា​ម្នាក៉ បានន័យថា​អ្នកនោះ​នឹកដល់យើង» គឺជាការគិត​ប្រាសចាក​ពីវិទ្យាសាស្ត្រ។ តើ​ប្រិយមិត្ត​មាន​​​សុបិនចម្លែកឬ​បទពិសោធន៍​យល់សប្ដិណា​ខ្លះ​ ដែល​​ដូច​ការរៀបរាប់​ក្នុង​ចំណុច​ខាងលើ​ទេ​?​

១៦ ចំណុចបែបវិទ្យាសាស្ត្រ នៅពីក្រោយការគេងយល់សប្ដិ

តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ មាន​រឿងរ៉ាវ​ច្រើន​ជុំវិញ​ការ​យល់សប្ដិ។ អ្នកខ្លះ​យល់សប្ដិដូចទូរទស្សន៍សខ្មៅ អត់មានពណ៌ទេ ហើយខ្លះទៀត​យល់​សប្ដិ ត ភាគ

August Stella

Heading

ការហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​ទាំង​ផ្លូវកាយនិង​ផ្លូវចិត្ត ដែល​អាចជួយ​លើកកម្ពស់​គុណភាព​ជីវិត​របស់​យើង​។

​ការហាត់នៅ​ក្លិប​ហាត់ប្រាណ (Gym) ជាប្រចាំ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាពមិន​ថា​កាយសម្បទា​រឹងមាំ​នោះទេ សូម្បីតែ​អារម្មណ៍​ស្មារតី​ក៏​ប្រសើរឡើង​ដែរ​។​

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​សំខាន់ៗ​មួយចំនួន​នៃ​ការហាត់​ប្រាណ​នៅ Gym ដែល SR News លើកមកបង្ហាញ​៖

១.ធ្វើឱ្យ​កាយសម្បទា​រឹងមាំ​

​ការហ្វឹកហាត់​លើក​ទម្ងន់និង​លំ​ហាត់ប្រាណ​ទៅតាម​ផ្នែក​នៃ​រាងកាយ អាចជួយ​ពង្រឹង​សាច់ដុំ និង​បង្កើន​កម្លាំង​ថាមពល​។រីឯ​លំ​ហាត់ប្រាណ​បែប Cardio ដូចជា​ការរត់ ជិះ​កង់ អាចធ្វើឱ្យ​សុខភាព​បេះដូងនិង​កម្លាំង​កាន់តែ​រឹងមាំ​។​

២.ជួយ​គ្រប់គ្រង​ទម្ងន់​

​ការហាត់​ប្រាណ​ទៀងទាត់​ជួយ​ដុត​កាឡូរីកាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន និង​រក្សា​ទម្ងន់​ឱ្យមាន​សុខភាព​ល្អ​។ ការហ្វឹកហ្វឺន​កម្លាំង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការល្អនិង​ងាយស្រួល​ក្នុង​ការដុត​កាឡូរី​សូម្បីតែ​ពេល​សម្រាក​។​

៣.បង្កើន​សុខភាព​ផ្លូវចិត្ត​

​លំ​ហាត់ប្រាណ​នាំឱ្យមាន​ការបញ្ចេញ​អរ​ម៉ូ​ន endorphins ដែលជា​ប្រភេទ​អរ​ម៉ូ​ន​ជួយ​កាត់បន្ថយ​ការឈឺចាប់ភាព​តានតឹង ការ​ថប់​បារម្ភ និង​ការធ្លាក់​ទឹកចិត្ត​។ ការហាត់​ប្រាណ​ទៀងទាត់​អាចធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយបង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​ធ្វើឱ្យ​សុខុមាលភាព​ទូទៅ​ប្រសើរឡើង​។ លំ​ហាត់ប្រាណ​ក៏​រួមចំណែក​ច​បង្កើន​គុណភាព​នៃ​ការ​គេង ជួយ​ឱ្យ​ចាប់​លង់លក់ និង​ដំណេក​ស្កប់ស្កល់​។​

៤.លើកកម្ពស់​សុខភាព​ឆ្អឹង និង​សន្លាក់​

​លំ​ហាត់ប្រាណ​ទម្ងន់ជួយ​ពង្រឹង​ឆ្អឹង បង្កើន​កំហាប់​ដង់ស៊ីតេ​ឆ្អឹងនិង​រួមចំណែក​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ស្ថានភាព​ពុក​ឆ្អឹង​។ ការពង្រឹង​សាច់ដុំ​ជុំវិញ​សន្លាក់ អាចធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​សន្លាក់និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​។​

៥.ធ្វើឱ្យ​ប្រសើរឡើង​នូវ​មុខងារ​ខួរក្បាល​

​លំ​ហាត់ប្រាណ​បង្កើន​លំហូរ​ឈាម​ទៅកាន់​ខួរក្បាលបង្កើន​មុខងារ​នៃ​ការយល់ដឹង ការចងចាំ និង​ការ​ផ្តោតអារម្មណ៍​។ ការសិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការហាត់​ប្រាណ​ទៀងទាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ការថយចុះ​ញាណ​យល់ដឹងដែល​ខ្សោយ​ទៅតាម​អាយុកាល​។​

៦.មាន​ភាព​សកម្ម​ក្នុងសង្គម​

​មនុស្ស​ជាច្រើន​ស្វែងរក​ការផ្សារភ្ជាប់​នឹង​ជី​វិ​ង​ត​សង្គម​នៅក្នុង​បរិយាកាស​នៃ​កន្លែង​ហាត់ប្រាណដោយ​អ្នក​អាច​ជួប​មនុស្ស​ថ្មី ចូលរួម​ថ្នាក់​ហាត់ប្រាណ​ជា​ក្រុម ឬ​ស្វែងរក​ដៃគូ​ហាត់ប្រាណដែល​អាចជួយ​ឱ្យ​អ្នកទទួលបាន​ការលើក​ទឹកចិត្ត និង​ទំនួល​ខុសត្រូវ​។​

​ការបញ្ចូល​ការហាត់​ប្រាណ​ទៀងទាត់​ទៅក្នុង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកជា​កត្តា​រួមចំណែក​ធ្វើឱ្យ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក​ប្រសើរឡើងហើយ​ទាំងនេះ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ដ៏​រស់​រវើកនិង​ប្រកបដោយ​តុល្យភាព​៕

អត្ថប្រយោជន៍ទាំង ៦ បានមកពីទម្លាប់នៅ Gym

ការហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលអាចជួយលើកកម្ពស់គុណភាពជីវិតរបស់យើង។ ការហាត់ នៅក្លិបហាត់ប្រាណ (Gym) ជាប្រចាំផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព មិនថាកាយសម្បទារឹងមាំនោះទេ សូម្បីតែអារម្មណ៍ស្មារតីក៏ប្រសើរឡើងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗមួយចំនួននៃការហាត់ប្រាណនៅ Gym ដែល SR News លើកមកបង្ហាញ៖
វង់ អូន

Heading

ពិធីបុណ្យសំពះព្រះខែ និងអកអំបុកទាក់ទងទៅនឹងពុទ្ធប្រ​វត្តិ និងជាប្រពៃណីទំនៀមទម្លាប់ខ្មែរដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុក។

ពិធីបុណ្យសំពះព្រះខែ និងអកអំបុកគឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះបរមពោធិសត្វ ក្នុងកាលដែល ព្រះអង្គយាងចាប់កំណើតជាសត្វទន្សាយព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយ ដើម្បីបរិភោគជាអាហារ។

ពិធីបុណ្យសំពះព្រះខែ និងអកអំបុក ក៏ជាការថ្វាយដល់ព្រះចន្ទដែលកំពុងរះពេញវង់ ត្រូវនឹងវេលាដែល ប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត ហើយកសិករបានយកស្រូវទុំថ្មីៗទៅលីងបុក រួចអុំយក អង្កាមថ្មីៗ រួចដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ដើម្បីសម្ដែងការដឹងគុណទេវតា ដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាលនិងទទួលផល។

បើតាមលោក បណ្ឌិត អាំង ជូលាន នរវិទូខ្មែរបានពន្យល់ថា ក្នុងទំនៀមទ្វាទសមាសមានពិធីមួយ ដែលគេប្រារឰឡើងនៅថ្ងៃពេញបូណ៌មីខែកត្តឹក ដែលហៅថា «អកអំបុក សំពះព្រះខែ»។បើនៅក្រុងភ្នំពេញផងគេភ្ជាប់ពិធីនេះទៅនឹងបុណ្យអុំទូក បណ្តែតប្រទីបទៀត ដ្បិតទឹកទន្លេសាបដែលកំពុងហូរខ្លាំងបញ្ច្រាសមកក្រោមវិញ ក៏នៅទីនោះស្រាប់។

ស្តាប់មួយភ្លែតទៅអកអំបុកនិងសំពះព្រះខែហាក់ដូចជារឿងពីរដាច់ដោយឡែកពីគ្នា គួឲ្យឆ្ងល់ថា ហេតុអ្វីក៏យកមកបញ្ចូលគ្នា? ដំបូងគួរយើងយកពាក្យថា “អំបុក” មកគិត។ ដើម្បីមានអំបុកទាល់តែមានស្រូវថ្មី ហើយដើម្បីមានស្រូវថ្មីទាល់តែទើបនឹងច្រូតហើយមិនយូរប៉ុន្មាន។ បើយើងគិតទៅពាក់កណ្តាលខែកត្តឹកឃើញថាបើរបបភ្លៀងមានជាប្រក្រតីហើយស្រែភាគច្រើនទូទៅនិយមស្រូវធ្ងន់ជាធម្មតាដូចទំនឹមទំនៀមពីបុរាណរៀងមក គឺថាពេលនោះជាពេលដែលគេចាប់ផ្តើមច្រូតស្រូវដូច្នោះមែន។ ភ្ជាប់នឹង “អំបុក”នោះមានពាក្យថា “អក”។គប្បីយើងពិចារណាថា ម្តេចក៏គេមិនថា ស៊ី ឬហូប ឬទទួលទានជាដើម ហើយប្រើពាក្យថា “អក” ទៅវិញ? គំនិតដែលនៅពីក្រោយនោះគឺ“សេសសល់ ហូរហៀរ” បន្តមកទៀតគឺ “សម្បូណ៌ សប្បាយ” ឥតខ្វះខាត។ រីការអកនោះគឺអកឬបង្អកមែន ហើយជាកិច្ចទៀតផង។

និយាយពីព្រះខែម្តង។ គ្មានអ្វីប្លែកទេដែលគេធ្វើនៅពេល“ពេញបេណ៌” ព្រោះពាក្យសំស្ក្រឹត “បូណ៌” ប្រែថា “ពេញលេញ”ហើយអាចមានន័យថា “ហូរហៀរ” ដូចគ្នាដែរ។ ដូច្នេះ “អកអំបុក សំពះព្រះខែ” នោះសំដៅទៅគំនិតតែមួយទេ គឺភោគផលស្រូវដែលបានមកបរិបូណ៌។ត្រង់នេះសូមបើកវង់ក្រចកបន្តិចថា បើយើងទៅទទួលទានបាយផ្ទះគេ ពេលយើងឆ្អែតហើយគេនៅតែចង់ថែមឲ្យយើងទៀតដើម្បីជាការគួរសម យើងតែងឆ្លើយទៅគេវិញថា យើងទទួលទាន “បរិបូណ៌” ហើយ៕

តើពិធីបុណ្យសំពះព្រះខែនិងអកអំបុក មានអត្ថន័យយ៉ាងណា?

សួស យ៉ាមី

Heading

សុ​បិ​នគឺជា​ពិភព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍កើតចេញពី​​ការ​យល់ដឹង និងរូបភាព​ចេញពី​​ការ​កំណត់ទុក​ក្នុងចិត្ត​របស់យើង​ ដោយ​មិនដឹង​ខ្លួន។ ការយល់សប្ដិ​អាច​ផ្តល់នូវ​ការយល់ដឹង​អំពី​អារម្មណ៍ គំនិត និង​បទពិសោធន៍​របស់​យើងកន្លងមក​​។

ការយល់សប្ដិ​កើតឡើង​នៅ​ដំណាក់កាលគេង​ដែលគេហៅថាគេង Rapid Eye Movement (REM) ជា​ដំណាក់​កាល​ដែល​ភ្នែកបង្កើន​ចលនា​ពេល​​កំពុងបិទ រលក​ខួរក្បាល ចង្វាក់បេះដូង និងការ​ដកដង្ហើមក៏​​មានលក្ខណៈ​លឿន។ ខាងក្រោម​នេះ​ជា​​ការពិត​បែប​វិទ្យាសាស្ត្រ​ទាំង ១៤ យ៉ាង ស្ដីអំពី​ការ​គេងយល់សប្ដិ៖

១. ការចងចាំ៖ សុ​បិ​ន​ដ៏​រស់​រវើក​បំផុត​និង​ធ្វើ​ឱ្យ​យើង​ចងចាំបំផុត​ កើតឡើង​ក្នុងអំឡុងពេល​គេង REM ដែល​កើតឡើង​ក្នុង​វគ្គ​ខ្លីៗ​ពេញ​មួយ​យប់ចន្លោះ​ពី ៩០ ទៅ ១២០ នាទី។

២. ចំនួនដង៖ មនុស្ស​គ្រប់រូប​អាចយល់សប្ដិ​ពី​ ៣ ទៅ ៦ដង​ក្នុង​មួយ​យប់​។​

៣. ការភ្លេច៖ ៩៥ភាគរយ​នៃ​ការយល់សប្ដិ​ត្រូវបានភ្លេច​ភ្លាមៗ​បន្ទាប់​​ពី​ភ្ញាក់ពីគេង។ ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ភ្ញាក់ឡើង​ក្នុងដំណាក់កាល REM នៃដំណេក​ អ្នក​ទំនងជា​ចងចាំសាច់រឿង​យល់សប្ដិ​នេះ។

៤. ប្រធានបទ​ទូទៅ​៖ សុបិន​ជាច្រើន​មាន​លក្ខណៈ​ជាស​កល ដូច​ជាការយល់សប្ដិ​គេង​គេ​រត់ដេញ ធ្លាក់ពីកន្លែងណាមួយ ជំពប់ជើង ស្រាត ឬ​ហោះហើរ​។ប្រធានបទយល់សប្ដិ​បែប​ ​គឺជាបទពិសោធន៍​របស់​មនុស្ស​ទូទៅជុំវិពិភពលោក​។​

៥. អាចគ្រងគ្រង​សុបិន​៖ មនុស្ស​មួយចំនួន​អាច​គ្រប់គ្រងការយល់សប្ដិ​​របស់​ពួកគេ ដែល​បាតុភូតនេះ​ត្រូវបាន​គេ​ហៅថា lucid dreaming ជាភាសាអង់គ្លេស​។

៦. ដំណើរការ​អារម្មណ៍​៖ ការយល់សប្ដិ​​អាចជួយ​ដំណើរការ​អារម្មណ៍ និង​បទពិសោធន៍​អំ​ពី​ជីវិត ក្រោយ​​ភ្ញាក់ពី​ដំណេក។ សុបិនអាច​​ឆ្លុះបញ្ចាំង​ពី​គំនិតនិង​អារម្មណ៍​របស់​យើងកាល​​ពីថ្ងៃ​មុន ឬពីអតីតកាល។

៧. រូបភាព​ពណ៌​ឬ​ ​សខ្មៅ​​៖ ប្រហែល ១២% នៃ​ការយល់​សប្តិគឺ​ជា​រូបភាព​​​ខ្មៅ និង​ស​ ហើយ​តួលេខ​នេះកាន់តែ​ខ្ពស់ មុន​ពេល​វត្តមាន​ទូរទស្សន៍មាន​រូបភាព​ពណ៌។

៨. មិនអាចរើខ្លួន​អំឡុងពេល​យល់សប្តិ​៖ ក្នុង​ដំណាក់កាល​គេង​ REM សាច់ដុំ​របស់​យើង​ភាគច្រើន​មិនមាន​ចលនាដើម្បី​ការពារ​យើងសកម្មភាពត្រាប់​​តាម​ការ​យល់សប្ដិ។​

៩. ឥទ្ធិពល​នៃ​ជីវិត​ប្រចាំថ្ងៃ​៖ក្តី​សុ​បិ​ន្ត​របស់​យើង​ជារឿយៗ​ត្រូវបាន​ជះឥទ្ធិពល​ដោយ​សកម្មភាព និង​បទពិសោធន៍​​ប្រចាំថ្ងៃ​របស់​យើង​។ជា​ឧទាហរណ៍ ភាព​តានតឹង​អាច​នាំឱ្យ​សុបិន​កាន់តែ​ច្បាស់ៗ និង​រស់រវើក។​

១០. សុបិន​ដែល​កើតឡើង​ដដែលៗឬ​សុបិន​តភាគ​៖ សុបិន​ដែល​កើត​ឡើងជា​ញឹកញាប់ ​មាន​ប្រធានបទរួម​ ​​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​ដែល​មិនអាច​ដោះស្រាយបានឬ​ភាព​តានតឹង​នៅក្នុង​ជីវិត​ភ្ញាក់​របស់​យើង។​

១១. រយៈពេល​នៃការយល់សប្ដិ​៖ សុបិន​អាច​ប្រែប្រួល​ក្នុង​រយៈពេល​យូរដែលជា​ធម្មតា​មាន​រយៈពេល​ពី ៥ ទៅ ២០ នាទី​។​

១២. មនុស្ស​ប្រុស និង​មនុស្ស​ស្រី អាច​យល់សប្ដិ​ខុសគ្នា​៖ បុរស​តែងតែ​យល់សប្តិ​ឃើញ​ការឈ្លានពាន បៀតបៀន គ្រប់គ្រង​អ្នកដទៃ រីឯ​មនុស្ស​ស្រី​តែងតែ​យល់សប្តិ​ពី​ការបដិសេធ ឬ​ការសន្ទនា​ពិបាកៗ​។

១៣. សត្វ​ក៏ចេះ​​យល់សប្តិ​ដែរ​៖ សត្វ​មាដំណើរ​​រលក​ខួរក្បាល​ដូចគ្នា​ទៅ​នឹង​មនុស្ស​ក្នុងកំឡុង​ពេល​យល់សប្តិ​។​

១៤. មនុស្ស​ក្នុងយល់សប្ដិ​ឆ្លុះបញ្ចាំង​ពី​ការគិត​របស់​​អ្នក​៖ ការ​សុបិន​អំពី​នរណាម្នាក់​គឺជា​ការឆ្លុះបញ្ចាំង​ពី​គំនិត និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក មិនមែនមានន័យ​​ថា​ ពួកគេ​​គិត​អំពី​អ្នកទើបអាចចូល​ក្នុងយល់សប្ដិ​អ្នក​បាន​​នោះទេ​។​

១៥. អត្ថប្រយោជន៍​៖ សុបិន​អាចជួយឱ្យ​​អ្នករៀន និង​បង្កើត​ការចងចាំ​រយៈពេល​វែង​។​

១៦. ជនពិការភ្នែកក៏​គេង​យល់សប្ដិដែរ​៖ វាអាស្រ័យ​លើ​ការពិបាក​កម្រិត​ណា ឬ​ក្នុង​វ័យ​ណា។ ប្រសិន​បើ​ពិបាកភ្នែកពីកំណើតឬ​ក្នុង​វ័យ​ក្មេងជាង ៥ ឆ្នាំ​ ការយល់សប្ដិ​របស់ជនពិការស្ថិត​ក្នុង​ទម្រង់​​ជា​ញាណយល់ដឹងជាជាង​រូបភាព​​។​

សរុប​មក ការ​យល់សប្ដិ​គឺ​ជា​កត្តាញាណ ខួរក្បាល និង​អារម្មណ៍​របស់យើង មិន​ពាក់ព័ន្ធ​នឹង​ការ​គិត​របស់​មនុស្ស​ផ្សេង​នោះទេ។ ច្បាស់ណាស់ដែលថា «ជំនឿគេងយល់សប្ដិឃើញ​នរណា​ម្នាក៉ បានន័យថា​អ្នកនោះ​នឹកដល់យើង» គឺជាការគិត​ប្រាសចាក​ពីវិទ្យាសាស្ត្រ។ តើ​ប្រិយមិត្ត​មាន​​​សុបិនចម្លែកឬ​បទពិសោធន៍​យល់សប្ដិណា​ខ្លះ​ ដែល​​ដូច​ការរៀបរាប់​ក្នុង​ចំណុច​ខាងលើ​ទេ​?​

១៦ ចំណុចបែបវិទ្យាសាស្ត្រ នៅពីក្រោយការគេងយល់សប្ដិ

តាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ មាន​រឿងរ៉ាវ​ច្រើន​ជុំវិញ​ការ​យល់សប្ដិ។ អ្នកខ្លះ​យល់សប្ដិដូចទូរទស្សន៍សខ្មៅ អត់មានពណ៌ទេ ហើយខ្លះទៀត​យល់​សប្ដិ ត ភាគ
August Stella

Heading

ការប្រើប្រាស់ប្លាស្ទិកនៅក្នុងពិភពលោក មានការកើនឡើងជាកំហុគពីមួយឆ្នាំទៅមួយឆ្នាំដូចជាថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារនិងដបប្លាស្ទិកជាដើម។ បញ្ហាធំបំផុតរបស់ប្លាស្ទិកគឺវាត្រូវការពេលយូរខ្លាំងដើម្បីពុកផុយ ខ្លះអាចចំណាយពេលរាប់ពាន់ឆ្នាំ ជាពិសេសសារធាតុប្លាស្ទិកទំាងនោះមិនបានរលាយទៅណាទេ វាគ្រាន់តែបំបែកខ្លួនទៅជាកំទេច ប្លាស្ទិកតូចៗតែប៉ុណ្ណោះ។

តើសំណល់ប្លាស្ទិកបង្កឱ្យមានបញ្ហាចម្បងៗអ្វីខ្លះ?

កំទេចប្លាស្ទិកទំាងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។

សំណល់ប្លាស្ទិកអាចបង្កឲ្យមានទឹកជំនន់ដោយសារតែវាធ្វើឱ្យស្ទះផ្លូវទឹក និងស្ទះលូទឹកស្អុយ និងប្រព័ន្ធបង្ហូរទឹក។ ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិកបង្កផលប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និងមនុស្ស។

សំណល់ប្លាស្ទិកក្នុងពិភពលលោកប្រមាណ ៩០%ត្រូវហូរចូលទៅក្នុងសមុទ្រតាមរយៈទន្លេធំៗចំនួន ១០។ ទន្លេចំនួន ៨ក្នុងចំណោមទន្លេទាំង ១០ នេះ គឺឋិតនៅអាស៊ី ដែលក្នុងនោះ ទន្លេមួយ គឺទន្លេមេគង្គ។ប្លាស្ទិកផ្លាស់ទីពីដីទៅក្នុងទន្លេ ដោយសារការបោះចោលទៅក្នុងទន្លេ ឬតាមរយៈខ្យល់បក់ហើយចុងក្រោយ វាធ្លាក់ចូលទៅក្នុងសមុទ្រ។

នៅតំបន់សមុទ្រ ថនិកសត្វ ត្រី និងបក្សីជាច្រើនរងផលប៉ះពាល់ ដោយសារការស៊ីប្លាស្ទិក ឬជាប់ទាក់នឹងប្លាស្ទិក។ ជារៀងរាល់ឆ្នាំមានបក្សីសមុទ្រចំនួនជាង ១ លានក្បាល និងសត្វសមុទ្រ ចំនួន១០០.០០០ ក្បាលបាត់បង់ជីវិតដោយសារច្រឡំស៊ីប្លាស្ទិកជាចំណី។ ប្រព័ន្ធអេកូឡូស៊ីផ្កាថ្មក៏រងប៉ះពាល់ដោយសារទទួលរងការសឹករិចរិល និងការខូចខាតបង្កឡើងដោយសារ ឧបករណ៍នេសាទដែលធ្វើពីប្លាស្ទិកផងដែរ។

ការបំពុលដោយសារប្លាស្ទិកបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពរបស់យើង ដោយសារប្លាស្ទិកចូល ទៅក្នុងខ្លួនរបស់មនុស្សតាមរយៈត្រីដែលយើងបរិភោគប្លាស្ទិកភាគច្រើននៅក្នុងសមុទ្របំបែកធាតុបន្តិចម្តងៗជាកម្ទេចតូចៗ ដែលមានប្រវែងក្រោម ៥ មីលីម៉ែត្រ ដែលគេហៅថា “មីក្រូប្លាស្ទិក”។ ការស្រាវជ្រាវកាលពីពេលថ្មីៗនេះបង្ហាញថា ក្នុងខ្លួនមនុស្សចំនួន១០នាក់ ដែលត្រូវ បានពិនិត្យ សុទ្ធតែមានផ្ទុកមីក្រូប្លាស្ទិកទាំងអស់។

ប្លាស្ទិកដែលត្រូវបានគេដុត វាបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ដូចជាឧស្ម័នកាបូនិក (CO2) ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans) ដែលបង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្សសត្វ និងរុក្ខជាតិ ជាពិសេសបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។មិនតែប៉ុណ្ណោះ ការបំភាយឧស្ម័នពុលពីការដុត ប្លាស្ទិកទំាងនោះ បានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ៕  

តើប្លាស្ទិក បង្កបញ្ហាអ្វីខ្លះដល់បរិស្ថាន ធម្មជាតិ សត្វ និងមនុស្ស?

កំទេចប្លាស្ទិកទំាងនោះ បានបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលនៅពេលបំបែកខ្លួន ហើយបានបំពុលបរិស្ថាន សម្លាប់សត្វនិងធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។
សួស យ៉ាមី

Heading

អត្ថបទបន្ថែម

អ្នកជំនាញមហារីក ប្រាប់គន្លឹះចំនួន ១០ ការពារស្ត្រីពីជំងឺមហារីកសុដន់

អ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Hutchinson និងសម្ព័ន្ធថែទាំមហារីក Seattle បានដាក់ចេញនូវកម្រងព័ត៌មានស្រាវជ្រាវទាក់ទងទៅនឹង «វិធីសាស្ត្រការពារស្ត្រីពីជំងឺមហារីក សុដន់»។ ក្នុងអត្ថបទនេះ SR Digital Media បានដកស្រង់គន្លឹះចំនួន១០ ស្តីពី «វិធីការពារស្ត្រីពីជំងឺមហារីកសុដន់» ពីអ្នកជំនាញនៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Hutchinson មកបង្ហាញលោកអ្នក៖
វង់ អូន
October 22, 2024

ហែម ច័ន្ទសុភ័ក្រ្ដ៖ ការដាំដើមឈើក្នុងទីក្រុង មានប្រយោជន៍ដល់សុខភាព និងបរិយាកាសរស់នៅ

រដ្ឋាភិបាល និងប្រជាជនរស់ក្នុងទីក្រុង អាចចូលរួមដាំដើមឈើឱ្យបាន ច្រើន ដោយសារ ដើមឈើទាំងនោះ នឹងជួយដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្នែកសេដ្ឋកិចសង្គមផងដែរ
ថិញ រិទ្ធី
October 22, 2024

ខួប ៧៣ ឆ្នាំក្នុងនាមជាសមាជិកអង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យជាច្រើន

ភ្នំពេញៈ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួប៧៣ឆ្នាំ ដែលកម្ពុជាចូលជាសមាជិករបស់អង្គការ យូណេស្កូ (UNESCO)
វង់ អូន
October 22, 2024

ប្រទាលពស់៖ រុក្ខជាតិពិសេសដែលអាចបន្សុទ្ធខ្សល់ពុល និងផ្តល់អត្ថប្រយោជន៍ជាច្រើន

នាពេលបច្ចុប្បន្ននេះប្រជាជននៅក្នុងទីក្រុង ហាក់ងាកមកចាប់អារម្មណ៍លើការដាំរុក្ខជាតិលម្ហទាំងក្រៅ និងក្នុងគេហដ្ឋាននិងនៅតាមការិយាល័យ ដោយសាររុក្ខជាតិទាំងនោះបានផ្តល់ប្រយោជន៍ជាច្រើន។ ថ្ងៃនេះ SRDigital Media ណែនាំរុក្ខជាតិដាំលម្ហមួយប្រភេទដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពនិងការរស់នៅ គឺ «ប្រទាលពស់»៖
លៀប ទេពិទូ
October 22, 2024

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ

ភ្នែកគឺជាសិរីរាង្គមួយដ៏សំខាន់និងមានតម្លៃខ្លាំងណាស់របស់មនុស្ស ដូចនេះការថែរក្សា កែវភ្នែកក៏ត្រូវយកចិត្តទុកដាក់និងដឹងពីបច្ចេកទេសថែទាំងឱ្យបានត្រឹមត្រូវផងដែរ។
ថិញ រិទ្ធី
October 22, 2024

ភស្តុតាងថ្មីបង្ហាញថា លេខសូន្យឥណ្ឌា មានវ័យចំណាស់ជាងលេខសូន្យខ្មែរ

បរទេសៈ កាលពីពេលកន្លងមកលេខសូន្យដែលមានវ័យចំណាស់ជាងគេ ត្រូវបានស្រាវជ្រាវ និងរកឃើញលើសិលាចារឹក K-127 នៅក្នុងប្រទេសកម្ពុជា។
ថិញ រិទ្ធី
October 22, 2024