ជីវិត និង សង្គម

អត្ថបទបន្ថែម

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

ពាក្យ Introvert ឬ Extrovert ដែលប្រើក្នុងការពិពណ៌នាចរិតលក្ខណៈរបស់មនុស្ស ត្រូវបានប្រើប្រាស់យូរលង់ណាស់មកហើយក្នុងភាសាអង់គ្លេស។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ Introvert ឬ Extrovert ត្រូវបានគេប្រទះឃើញប្រើប្រាស់ច្រើននៅកម្ពុជា ទាំងក្នុងន័យសំដៅលើប្រភេទមនុស្ស និងទាំងក្នុងន័យបែបលេងសើច។ យើងច្រើនតែឮគេចាត់ថ្នាក់នរណាម្នាក់ថាជា Introvert ឬ Extrovert។ ការស្វែងយល់ថាតើ បុគ្គលម្នាក់មានចរិតលក្ខណៈ introvert ឬ extrovert មានអត្ថន័យជាងទិដ្ឋភាពសង្គមនៃបុគ្គលិកលក្ខណៈពួកគេ។ ការបែងចែកចរិតលក្ខណៈដូច្នេះត្រូវបានផ្ដោតលើការប្រាស្រ័យទាក់ទងក្នុងបរិស្ថានឯកជន និងសាធារណៈ។ តើអ្នកមានឆ្ងល់ទេថាតើ អ្នកជាមនុស្សបែបណា? តើ Introverts អាចចេញក្រៅបានទេ? តើអ្នកជា introvert ឬ extrovert?
August Stella

K-Pop វាយលុកដូចព្យុះក្នុងវិស័យសិល្បៈតន្ត្រីនៅគុយបា

សាធារណរដ្ឋគុយបា ដែលជាប្រភពនៃចង្វាក់រាំពត់ពេនអែនអន សាល់សា និងចង្វាក់ផ្សេងទៀតដ៏ល្បីល្បាញពេញពិភពលោក ឥឡូវនេះកំពុងចុះចាញ់នឹងការលុកលុយរបស់តន្ត្រីប៉ុបកូរ៉េខាងត្បូង។ ស្ថិតនៅចម្ងាយ១៣០០០គីឡូម៉ែត្រ ឆ្លងទ្វីបមហាសាគរ ប្រទេសកោះដែលគ្រប់គ្រងដោយកុម្មុយនិស្ត និងមួយទៀតលទ្ធិសេរី មានភាសា និងប្រពៃណីវប្បធម៌ខុសគ្នាដាច់ស្រឡះ។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងអស់នេះហាក់ដូចជារលាយបាត់ក្នុងមួយវិនាទី ដោយសារឥទ្ធិពលដ៏ពុះកញ្ជ្រោលនៃតន្ត្រី K-pop ។
August Stella

ក្រោយជនរងគ្រោះរងវិបត្តិរាប់ឆ្នាំ ទីបំផុតមានការដាក់ទោសជនខិលខូចប្រើបច្ចេកវិទ្យា Deepfake បង្កើតរូបអាសអាភាសគម្រាមនិស្សិតនៅកូរ៉េខាងត្បូង

នៅពេលដែល រូម៉ា (ជាឈ្មោះប្រឌិតដើម្បីការពារអត្តសញ្ញាណ) កំពុងចូលរៀន ទូរសព្ទរបស់នាងចាប់ផ្តើមញ័រឥតឈប់ឈរ។ ជាធម្មតា នាងនឹងមិនអើពើទេ ប៉ុន្តែចំនួននៃសារផ្ញើចូលច្រើនពេក ធ្វើឱ្យនាងទ្រាំមិនបានក៏បើកមើលហើយភាំងស្មារតី។ មុខរបស់នាងត្រូវបានប្រើប្រាស់ជារូបភាពអាសអាភាស តាមរយៈបច្ចេកវិទ្យា Deepfake រួចផ្ញើចែកចាយតាមរយៈតេឡេក្រាម ដែលល្បីផ្តល់ភាពអនាមិកដល់អ្នកប្រើប្រាស់ និងកំពុងរងនូវការចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មផ្លូវភេទតាមឌីជីថល។
August Stella

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z

ការកំណត់ឈ្មោះអ្នកចម្រៀង ដែលពេញនិយមបំផុតក្នុងចំណោមក្រុមអ្នកដែលត្រូវបានគេហៅថា Gen Z មិនមែនជារឿងងាយស្រួលទេ ព្រោះធម្មតាមនុស្សយើងមានរសជាតិស្ដាប់តន្ត្រីខុសគ្នាៗ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយផ្អែកលើទិន្នន័យការស្ដាប់តាមអនឡាញ ការចូលរួមប្រព័ន្ធផ្សព្វផ្សាយសង្គម និងការឈ្នះពានរង្វាន់នានា ខាងក្រោមនេះគឺជាសិល្បករមួយចំនួន ដែលបានឈរនៅលើកំពូលតារាងជាប់ជាប្រចាំ និងបានទាក់ទាញបេះដូងអ្នកស្តាប់ជា Gen Z។ ដោយត្រូវបានគេកំណត់ថាជាអ្នកកើតចន្លោះឆ្នាំ ១៩៩៧ ដល់ ២០១២ Gen Z យើងសព្វថ្ងៃសំដៅលើអ្នកមានអាយុចន្លោះពី ១២ ទៅ ២៧ ឆ្នាំ។
August Stella

អតីតកំពូលតារាចម្រៀង K-Pop ដែលល្បីដូច IU សម័យថ្មីនេះ ប្រែក្លាយជាដូនជី ក្រោយបាត់ខ្លួន

ការពិតនៃឧស្សាហកម្មតន្ត្រី K-Pop បានធ្វើឱ្យអតីតតារាស្រីដ៏ល្បីឈ្មោះកាលពីសម័យមុនសម្រេចចិត្តចាកចេញទៅសាងផ្នួសជាដូនជី បំភ្លេចជីវិតដែលដោយកម្មកិលេស។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ឧស្សាហកម្មតន្ត្រីកូរ៉េបានឃើញការកើនឡើងយ៉ាងខ្លាំងនៃតារាល្បីគ្រប់ៗរូប ដែលប្រជាប្រិយភាព និងទេពកោសល្យនៅពេលនោះអាចប្រៀបធៀបបានទៅនឹងកំពូលតារា K-Pop ជាទីស្រឡាញ់របស់កូរ៉េខាងត្បូងគឺកញ្ញា IU នាពេលបច្ចុប្បន្ននេះ។
August Stella

ឈឿង ល្វៃ៖ «ក្រុមជម្រើសជាតិ ត្រូវសិក្សាបន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរនៅអង្គរ»

កីឡាករជើងខ្លាំងមានរហស្សនាម «នាគខ្មៅ» ឈឿង ល្វៃ បានស្នើឱ្យកីឡាករ កីឡាការិនីកម្ពុជា ជាពិសេសក្រុមអត្តពលិកជម្រើសជាតិប្រដាល់គុនខ្មែរ គួរណាស់ចុះទៅសិក្សាបន្ថែមពីសាវតារ ខ្លឹមសារ និងប្រវត្តិពិតនៃចម្លាក់ក្បាច់គុនបុរាណខ្មែរ ដែលបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប។
SR Digital Content Creator