សារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកលើប្រទេសកម្ពុជា
វង់ អូន
អ្នកនិពន្ធ កូនទន្សាយ ចេញផ្សាយសៀវភៅប្រលោមលោកទី ៤ អង្រួនបេះដូងមិត្តអ្នកអាន
អ្នកនិពន្ធ ម៉ៅ ចាន់រស្មី ហៅ កូនទន្សាយ បានដាក់សម្ពោធប្រលោមលោកលើកទី៤ របស់ខ្លួនជាផ្លូវការ ដែលមានចំណងជើងថា «បុរសឈុតពណ៌ស» (ភាគ២) ដោយទទួលបានការកក់ និងជាវយ៉ាងច្រើនពីសំណាក់មិត្តអ្នកអាន ជាពិសេសយុវវ័យ។
August Stella
ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ
បន្ទាប់ពីភាពជោគជ័យកាលពីឆ្នាំមុនជាមួយចំនួនអ្នកចូលរួមប្រមាណ ២ម៉ឺនក្នុងរយៈពេល ៣ ថ្ងៃ ព្រឹត្តិការណ៍តាំងពិព័រណ៍ TAG (Technology Anime Game Expo) ពីបច្ចេកវិទ្យា Anime ជប៉ុន និងហ្គេម បានវិលត្រឡប់មកវិញកាន់តែធំនៅទីតាំង Factory Phnom Penh ចុងសប្ដាហ៍នេះ ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។
អាជីវកម្មភូមិយើង ផលិតនំទឹកត្នោតខ្មែរបុរាណ ប្រមូលនំចំណីដូនតាដែលស្ទើរបាត់បង់មកដាក់លក់ឡើងវិញ
ភ្នំពេញ: អាជីវកម្មភូមិយើង (OurVillage) បានប្រមែប្រមូលស្វែងរកនំចំណីខ្មែរពីបរមបុរាណដែលស្ទើរតែពុំឃើញមានលក់នៅលើទីផ្សារ យកមកផលិតលក់សម្រាប់អតិថិជន ដែលនឹករសជាតិនំពីកុមារក៏ដូចជារួមចំណែកថែរក្សានំអាហារខ្មែរផងដែរ។រាប់តាំងពីឆៃប៉ូវផ្អែម ពីឃុំស្អាងស្រុកកោះធំ នំកន្ទ្រាំ ចេកក្រមួនឆាប នំពុម្ព និង នំអាកោពោត អាជីវកម្មបានដាក់លក់នំទឹកត្នោត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ថិញ រិទ្ធី
ជាង១៧ឆ្នាំ អង្គការទន្លេគ្លីនិកផ្ដល់ការព្យាបាលឥតគិតថ្លៃ ៣៦ម៉ឺនករណី ដល់សហគមន៍ក្រីក្រនៅបឹងទន្លេសាប
សៀមរាប៖ ចាប់តាំងពីឆ្នាំ ២០០៧ មក អង្គការទន្លេគ្លីនិក-កម្ពុជា (TLC) បានផ្តល់សេវាសុខភាពទូទៅដោយឥតគិតថ្លៃជាង ៣៦០០០០ ករណី ដោយផ្ទាល់ដល់កុមារ និងមនុស្សពេញវ័យ នៅតាមសហគមន៍ក្រីក្រដាច់ស្រយាលក្នុងភូមិសាស្ត្របឹងទន្លេសាប។
លោកស្រី ឃឹម ចាន់ថា ប្រធានការិយាល័យអង្គការទន្លេគ្លីនិក-កម្ពុជា បានឱ្យដឹងថា អង្គការប្រតិបត្តិការដោយមិនគិតកម្រៃអ្វីទាំងអស់នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងបរិវេណភូមិបណ្ដែតទឹក។
August Stella
ព្រះនាង ជេនណា បដិសេធព័ត៌មានកំពុងហ្វឹកហាត់ក្លាយជាតារា K-pop នៅកូរ៉េខាងត្បូង
ស្ថិតក្នុងព្រះជន្មត្រឹមតែ ១២ ព្រះវស្សា ព្រះនាង នរោត្តម ជេនណា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាមួយសមត្ថភាពពហុសិល្បៈទាំងបុរាណ និងសម័យ ទាំងតន្ត្រី ក្បាច់រាំ ច្រៀង និងការសម្ដែងភាពយន្តផងដែរ។
ព្រះនាងត្រូវបានគេកោតសរសើរស្ញប់ស្ញែង ដោយសារតែទ្រង់មានរូបរាងស្អាត ចេះនិយាយបានច្រើនភាសា និងពិសេសទេពកោសល្យក្នុងការសម្ដែង តាមរយៈការប្រឡូកក្នុងវិថីសិល្បៈតាំងពីវ័យ ៦ឆ្នាំ។ ព្រះនាងមានអ្នកតាមដានជិត ៣ លាននាក់នៅ TikTok និងចំនួនមួយលានទៀតនៅលើ YouTube។
ក្រៅពីមានភាពល្បីល្បាញនៅក្នុងប្រទេសកំណើត ព្រះនាង ជេនណា ក៏ទទួលបានឋានៈជាតារាល្បីនៅក្នុងប្រទេសចិនផងដែរ បន្ទាប់ពីបានសម្តែងបទចម្រៀងចិនលើទូរទស្សន៍រដ្ឋ CCTV កាលពីចុងឆ្នាំ ២០២៣។ គណនី Weibo របស់ព្រះនាងដែលទើបតែបើកក្នុងខែកញ្ញា បានទាក់ទាញអ្នកគាំទ្រជាង ២ម៉ឺននាក់រួចទៅហើយ។
August Stella