ជីវិត និង សង្គម

ភូមិ Zombie នៅក្រុងហ្សាការតា អត់មនុស្សដោយសារទឹកជំនន់រាល់ឆ្នាំ

August 2, 2024
August Stella
Heading
Option 1

លាក់ខ្លួនចំកណ្តាលមជ្ឈមណ្ឌលបោះដុំទំនិញ Cililitan ដ៏មមាញឹកវាគឺការរំឭកដ៏គួរឱ្យខ្លាចនៃការតស៊ូរបស់ទីក្រុងជាមួយនឹងទឹកជំនន់នៅតំបន់ដែលទទួលងារកាលពីឆ្នាំ ២០១៥ ថា Kampung Zombie។ ដើមឡើយតំបន់នេះជាសហគមន៍ដ៏រីកចម្រើនតែសព្វថ្ងៃវាបានក្លាយជាតំបន់ស្ងាត់ជ្រងំ បីដូចភូមិខ្មោចមានតែផ្ទះបាក់បែកត្រូវមនុស្សបោះបង់ចោល។

លោក Nur Hidayat ប្រធានអង្គភាពសង្កាត់បាននិយាយថា៖ «ដំបូងឡើយ ឮតែឈ្មោះវាហាក់បីដូចជាការលេងសើច តែភូមិនេះស្ងាត់ណាស់វាដូចជាភូមិខ្មោចឆៅអ៊ីចឹង»។ទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ២០០៩ និង ២០២៤ ជាមួយកម្ពស់ទឹកកើនដល់ ៧ ម៉ែត្របានបង្ខំឱ្យអ្នកស្រុកជាច្រើនភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

លោក Nur បានពន្យល់ថា៖ «ពួកគេហត់នឿយនឹងតទល់ជាមួយទឹកជំនន់ដែលកើតឡើងជារឿយៗ»។ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ មន្ត្រីម្នាក់មកពីទីភ្នាក់ងារឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្រ បាននិយាយថា៖ «ប្រទេសនេះគួរតែចូលរដូវប្រាំងក្នុងខែមេសាប៉ុន្តែសូម្បីតែនៅក្នុងខែកក្កដា បែរជាមានភ្លៀងធ្លាក់ច្រើនដងហួសការរំពឹងទុក»។

ស្ថានភាពរបស់សហគមន៍គឺជាការបង្ហាញយ៉ាងច្បាស់អំពីបញ្ហាដែលមនុស្សជាច្រើនបានប្រឈមក្នុងទីក្រុងហ្សាកាតា។ ដូចដែលលោក Nurបានសារភាពថា៖ «ខ្ញុំក៏ចង់ផ្លាស់ទីទៅនៅ Pondok Indah ជាតំបន់លំនៅដ្ឋានអភិជននៅភាគខាងត្បូងក្រុងហ្សាការតាដែរប៉ុន្តែខ្ញុំមិនមានលុយទេ»។ អាជ្ញាធរមូលដ្ឋានក៏បានដឹងអំពីស្ថានភាពនេះដែរ។

លោក Hendri មន្ត្រីមកពីទីភ្នាក់ងារធនធានទឹកទីក្រុងហ្សាការតាបាននិយាយថា៖ «បច្ចុប្បន្នយើងកំពុងបូមខ្សាច់ទន្លេ និងសម្អាតបណ្តាញទឹកជុំវិញ»។ ទោះជាយ៉ាងណាក៏ដោយដំណោះស្រាយអចិន្ត្រៃយ៍នៅតែពុំទាន់អាចទទួលយកបាន។

ភូមិ Kampung Zombie ឈរជាសក្ខីភាពដ៏ក្រៀមក្រំចំពោះតម្រូវការបន្ទាន់សម្រាប់វិធានការកាត់បន្ថយទឹកជំនន់ដ៏ទូលំទូលាយនៅក្នុងទីក្រុងហ្សាការតា។ ដោយសារទីក្រុងបន្តរីកចម្រើន ការដោះស្រាយបញ្ហាទឹកជំនន់ក្នុងទីក្រុងនឹងមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់សហគមន៍ផ្សេងទៀតមិនឱ្យក្លាយជាភូមិខ្មោចដូច Kampung Zombie។

ប្រភព៖ ANN/THE JAKARTA POST

អត្ថបទពេញនិយម

ពិធីសែននំចាំង មានអត្ថន័យដូចម្តេច? សែនបែបណាទើប ត្រឹមត្រូវ?

អូរសោម កែប្រែមុខមាត់ថ្មី ក្លាយជាតំបន់សក្ដានុពលទេសចរណ៍

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

គ្រែក្រដាសដែលល្បីប្រឆាំងការរួមភេទ ជាក់ស្ដែងដើម្បីបរិស្ថាននៅភូមិកីឡាអូឡាំពិក

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង