ជីវិត និង សង្គម

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

ភ្នំពេញៈ ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការបើកទូលាយ និងទទួលស្គាល់ពីក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ដោយសារតែការយល់ដឹងអំពីសិទ្ធិ និងលក្ខណៈភេទពីកំណើត។ ទាក់ទងនឹងការស្រឡាញ់ភេទដូចគ្នានេះ ក៏មានសំណួរមួយចោទសួរថា តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីខ្លះពីដៃគូ?

អ្នកស្រឡាញ់ភេទដូចគ្នា លោក ពៅ សម្ផស្ស បានប្រាប់ឱ្យ SR Digital Media ដឹងថា សម្រាប់ការស្រឡាញ់ភេទគ្នា លោកមិនគិតពីរូបសម្បត្តិ និងឋានៈឡើយ ចំណុចដែលមិនអាចខ្វះបាន គឺក្តីសុខផ្លូវកាយ និងផ្លូវចិត្ត។  

លោក បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំមិនប្រកាន់ដៃគូរបស់ខ្ញុំថា មានឬក្រ ចាស់ជាងឬក្មេងជាងទេ សំខាន់ឱ្យតែស្រឡាញ់គ្នា ព្រោះលុយកាក់យើងអាចរកបានពេលចាប់ដៃគ្នា ហើយបើទាក់ទងនឹងផ្លូវចិត្ត គឺសូមឱ្យស្រឡាញ់យកចិត្តទុកដាក់ ព្រួយបារម្ភកុំឱ្យតែធ្វើបាបចិត្តទៅបានហើយ ព្រោះអ្វីដែលប្អូនចង់បាននោះ គឺភាពស្មោះត្រង់ឱ្យគ្នាទៅវិញទៅមក។ ហើយបើក្តីសុខផ្លូវកាយចង់បានដូចមនុស្សស្រឡាញ់ទូទៅដែរ ព្រោះបើស្រឡាញ់ត្រូវរស់នៅជាមួយគ្នា មើលថែគ្នារហូតចង់បានតែប៉ុណ្ណឹង ហើយមួយទៀតចង់ឱ្យឪពុកម្ដាយទាំងសងខាងទទួលស្គាល់គ្នាទៅវិញទៅមកដែរ»។

ចំណែកអ្នកស្រឡាញ់ភេទដូចគ្នាមួយរូបទៀត លោកប្រាក់ អាយវ៉ាន់ បានឱ្យដឹងដែរថា៖ «សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួន ឲ្យតម្លៃទៅលើរូបសម្រស់ និងភាពមានបាន ប៉ុន្តែការស្រឡាញ់ភេទដូចគ្នារបស់ពួកខ្ញុំ គឺទាមទារដូចគូស្នេហាភេទផ្ទុយគ្នាដែរ សំខាន់ភាពស្មោះត្រង់ និងក្តីស្រឡាញ់ពិតប្រាកដ មានការទទួលស្គាល់ពីឪពុកម្ដាយទាំងសងខាង ហើយបើចង់មានបានត្រូវចាប់ដៃគ្នារកស៊ី»។

គួរបញ្ជាក់ផងដែរថា ​ស្ថិត​ក្រោម​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្ស​ស្រីស្រ​លាញ់​ភេទ​ដូច​គ្នា​ម​នុស្ស​ប្រុស​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​ម​នុស្ស​ស្រ​ឡាញ់​ភេទ​ពីរ ​និង​ម​នុស្សប្តូរ​ភេទ (​ម​នុស្ស​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​គឺមាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ។

​ចំណែកមា​ត្រា១ ​នៃ​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស​អះ​អាង​ថា ​ម​នុស្ស​ទាំង​អស់​កើត​មក​មាន​សេ​រី​ភាព​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ​និង​សិទ្ធិ ​ហើយ​ថា​ម​នុស្សម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។​ គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង​ ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

ដោយឡែក រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​មា​ត្រា ៣១បញ្ជាក់​ជា​ថ្មីអំ​ពី​គោល​កា​រណ៍​ទាំង​នេះ ​ដោយ​ការ​ទ​ទួល​ស្គាល់ ​និង​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ដូច​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដោយ​ចែង​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​មាន “​ភាព​សិទ្ធិ​ស្មើ​គ្នា​ចំ​ពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេ​រី​ភាព ​និង​ក​រ​ណី​យ​កិច្ច​ដូច​គ្នា​ទាំង​អស់”​ ដោយ​មិន​គិត​ពី​ឋា​នៈ​សង្គម​ផ្សេង​គ្នា ​ហើយ “​មាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ៕  

អត្ថបទពេញនិយម

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

គ្រាន់តែមើលយូធូប អាចផលិតម៉ាស៊ីនកាត់ស្មៅ លក់បានតម្លៃរាប់ពាន់ដុល្លារ

កីឡាការិនីចំបាប់ស្ត្រីទី១របស់សិង្ហបុរីប្តេជ្ញាមិនរាថយលើសង្វៀន

សហគមន៍កសិកម្មសំបូរមានជ័យផលិតប្រេងស្លឹកគ្រៃ ព្យាបាលឈឺសន្លាក់ គ្រេចថ្លោះសត្វទិច យ៉ាងមានប្រសិទ្ធភាព

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ឃ្លាំងចំណេះដឹង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ