ចំណេះដឹង

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

October 22, 2024
ថិញ រិទ្ធី
Heading
Option 1

កណ្តាលៈ ស្របពេល​​វិទ្យាសាស្រ្ត​​​មានការរីកចម្រើនជឿនលឿនការប្រើប្រាស់បច្ចេកវិទ្យាក៏មាន សន្ទុះកើនឡើងផងដែរ ជាពិសេស ទូរសព្ទ កុំព្យូទ័រថេតប្លេក និងទូរទស្សន៍ឆ្លាតវៃ។ បច្ចេកវិទ្យា ទាំងនេះ បានផ្តល់នូវគុណសម្បត្តិនិងគុណវិបត្តិផងដែរ តួយ៉ាងឪពុកម្តាយមួយចំនួន បានបណ្ដោយ ឱ្យកុមារមើល​​ទូរសព្ទដើម្បីពួកគេមានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗ ប៉ុន្តែការបណ្ដោយ ឱ្យកុមារប្រើប្រាស់នូវឧបករណ៍ទាំងនេះបានបង្កឱ្យកុមារមានមានបញ្ហាសុខភាព​ ផ្លាស់ប្តូរ អាកប្បកិរិយា និង​វក់លេងទៅវិញដែលករណីនេះ ​អ្នក​វិទ្យាសាស្រ្ត​​​ហៅ​ថា​បញ្ហា​​ខ្សោយ​ស្មារតី​ក្នុងការយក​ចិត្ត​ទុក​ដាក់ ឬ (ADHD)។

A young boy is looking at a cell phone in a dark room.

អ្នកស្រីស៊ឹម សៀកលីម​ បានឱ្យដឹងថា ការអនុញាតឱ្យកូនប្រើប្រាស់ទូរសព្ទ ពិតជាផ្តល់នូវភាព ងាយស្រួលក្នុងការប្រកបការងារនិងធ្វើអ្វីផ្សេងៗក៏ពិតមែន ប៉ុន្តែការប្រើប្រាស់ទូរសព្ទរយៈពេលយូរ បានធ្វើឱ្យកូនអ្នកស្រីមានការប្រែប្រួលខុសប្រក្រតី ជាពិសេសគឺបញ្ហាសុខភាព។

អ្នកស្រីស៊ឹម សៀកលីម​ បញ្ជាក់យ៉ាងដូច្នេះថា «ដំបូងម្តាយមីងឱ្យកូនខ្ញុំមើលទូរសព្ទ ក្រោយមកបើ យើងអត់ឱ្យមើល កូនខ្ញុំយំ ចឹងយើងចេះតែឱ្យមើលទៅ យើងក៏បានធ្វើការងារអីស្រួលដែរតែរយៈពេលយូរទៅ ខ្ញុំឃើញថាកូនខ្ញុំដូចមិនប្រក្រតី​ មិនសូវនិយាយស្តីចូលចិត្តនៅម្នាក់ឯង​ អត់លេងជាមួយក្មេងដទៃ​​ទេ ហើយឆាប់ឆេវឆាវ ពេលគេងតែងតែរវើរវាយឥឡូវគាត់អាយុ ៦ឆ្នាំហើយ នៅមិនទាន់ចេះនិយាយទៀត»។

បន្ទាប់ពីសង្កេតឃើញអាការៈកូនបែបនេះអ្នកស្រី សៀកលីម និងស្វាមី បាននាំកូនទៅអង្គការ មួយកន្លែង ដើម្បីពិនិត្យពីរោគសញ្ញាឱ្យបានច្បាស់លាស់ក្រោយពីពិនិត្យ និងតាមដានពីស្ថានភាព កូនអ្នកស្រីរួចរាល់ គ្រូពេទ្យបានបញ្ជាក់ថា កូនអ្នកស្រីមានអាការៈញៀន លេងទូរសព្ទ និងយឺតផ្នែក ភាសា ដោយគ្រូពេទ្យបានផ្ដល់យោបល់ឱ្យឪពុកម្តាយ ត្រូវបន្ថយការប្រើប្រាស់ទូរសព្ទរបស់កូន ព្រោះវាប៉ះ​ពាល់​ដល់​ការ​វិវត្ត​ខួរ​ក្បាលក៏ដូចជាសតិអារម្មណ៍ក្មេង។

A woman wearing a grey shirt is sitting at a table with a little girl.

បើយោងតាម​អ្នកស្រីវេជ្ជបណ្ឌិត អ៊ុក សុលាភី អ្នកឯកទេសចក្ខុរោគកុមារ និង ភ្នែកស្រលៀងនៃគ្លីនិកភ្នែកមេត្តាបានឱ្យដឹងថាកុមារដែលប្រើប្រាស់ទូរសព្ទច្រើន និងចូលចិត្តនៅម្នាក់ឯង និងមិនមានការប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារគេកំណត់សកម្មភាពនេះថា ជាការផ្ដាច់ខ្លួនចេញពីសង្គម។

អ្នកស្រីវេជ្ជបណ្ឌិត បន្ថែមថា ការបណ្តោយឱ្យកុមារបន្តប្រើប្រាស់ទូរសព្ទច្រើននិងនៅតែម្នាក់ឯង បែបនេះ កុមារនោះអាចនឹងក្លាយទៅជាកុមារអូទីស្សឹមបាន ដោយសារការលូតលាស់ខួរក្បាលសតិស្មារតី និងចិត្តគំនិតរបស់កុមារ គឺនៅមានសភាពនៅខ្ចីនៅឡើយជាពិសេសអាយុ៨ឆ្នាំចុះក្រោម។

ចំណែកបើតាមការស្រាវជ្រាវរបស់ActaOphthalmology ២០២២បានរកឃើញថា ការមើល ទូរសព្ទរបស់កុមារ ត្រូវមានចម្ងាយតិចជាង ៣០ ទៅ៤០ សង់ទីម៉ែត្រ ហើយការចំណាយពេលមើលទូរសព្ទមិនឱ្យលើសពី ៣០ នាទីទេ ព្រោះវាបណ្ដោយឱ្យកុមារមានជំងឹភ្នែកមីញ៉ូប។

ចំណែកឯការស្រាវជ្រាវជ្រាវរបស់BrienHolden Vision institute របស់អូស្ត្រាលីបាននិយាយថា នៅក្នុងឆ្នាំ ២០៥០គេរំពឹងទុកថាក្មេងអាចនឹងមានភ្នែកមីញ៉ូបរហូតដល់៥០%។ លើសពីនេះទៀត គ្រូពេទ្យ តម្រូវឱ្យឪពុកម្តាយចំណាយពេលឱ្យច្រើនជាមួយកូនៗជាពិសេនាំកូន ទៅដើរលេងនៅ ទីណាដែលមានកុមារលេងច្រើន ដើម្បីបន្សាំកូនរបស់ពួកគាត់ ទៅនឹងបរិយាកាសខាងក្រៅ៕

អត្ថបទពេញនិយម

តើគ្រឿងញៀនជាអ្វី និងមានប្រភពកំណើតមកពីណា?

យុវជនសំរាម សានដារ៉ាវីត ងាកមកបើកសាលាបង្រៀន ជួយក្មេងក្រីក្រតាមទីដាច់ស្រយាល

ច្បាប់ហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែ ចូលជាធរមាននៅកូរ៉េខាងត្បូង

កាហ្វេខ្មៅ មានប្រយោជន៍ជាច្រើន ចំពោះសុខភាព

ទន្តបណ្ឌិត សៀ សុងឡាយ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង មានអត្ថប្រយោជន៍ និងពុំមានគ្រោះថ្នាក់ឡើយ