ទេសចរណ៍

វិចិត្រសាល ធាម នាំភ្ញៀវពីជុំវិញពិភពលោក វិលទៅកាន់ប្រវត្ដិសាស្ដ្របរមបុរាណខ្មែរ

December 10, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

សៀមរាប៖ អស់រយៈ​ការ​ជាង​ ២ទសវត្សរ៍​ វិចិត្រសាល​ពិព័រណ៍ ធា​ម បានទាក់ទាញ​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោកមក​ទស្សនា​ស្ញប់ស្ញែង​ការប្រមែប្រមូល​​តាំង​​​​វត្ថុ​បុរាណ​ខ្មែរ និង​របស់ប្រើប្រាស់ពីបរមបុរាណ​ច្រើន​​សម័យកាល​។

​​​វិចិត្រសាល ដែលជា​ផ្ទះ​អតីត​នាយក​ផ្នែក​សិល្បៈ​នៅ​សិប្បករ​អង្គរឬ Artisan’s Angkor នេះ​​ក៏​មាន​តាំង​បង្ហាញនិង​លក់​វត្ថុ​សិល្បៈ សិប្បកម្ម​ខ្មែរ​បែប​សហ​សម័យ រួមមាន​រូប​ស្មូន​ខ្មុក​-​ម្រ័ក្សណ៍សិល្បៈ​ដេ​គ័​រ​ផ្ទៃក្នុង​អគារ និង​​​វត្ថុ​អនុស្សាវរីយ៍​នានា។

បង្កើតឡើង​ដោយ​លោក លឹម មួយ​ធា​ម ជា​សិល្បករ​ខ្មែរ​ភៀសខ្លួន​​​រស់នៅ​ប្រទេស​បារាំង​អំឡុង​ឆ្នាំ​១៩៧៩​វិចិត្រសាល​ផ្ដល់​បទពិសោធន៍​ទស្សនា​​វត្តុ​បុរាណ និង​សិល្បៈ អមដោយការ​​​រៀបរាប់​​ពិពណ៌នា​ពី​បុគ្គលិក​ជាមគ្គុទេសក៏​ប្រក​បដោយចំណេះដឹង។

​​​ក្នុង​ចំណោម​នោះ កញ្ញា តឿ​ម ពៅ ដែល​​បម្រើការ​ផ្នែក​លក់​នៅ​វិចិត្រសាលធា​ម បាន​ប្រាប់​សារព័ត៌មាន SR News ឱ្យដឹងថា​៖«​ក្នុងនាម​ខ្ញុំ​ជា​អ្នកធ្វើការ​នៅ​ទីនោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​​សប្បាយរីករាយ​ក្រៃលែងព្រោះ​នៅ​ទីនោះ​បង្រៀន​ខ្ញុំ​ឱ្យ​ស្គាល់​អំពី​វិចិត្រសាល​ដ៏​អស្ចារ្យ​របស់លោក ​ធា​មបង្រៀន​ខ្ញុំ​ឱ្យ​យល់ដឹង​ពីសា​សនា ការរស់នៅ​របស់​ប្រជាជន​ខ្មែរនិង​ការធ្វើ​ជាម​គ្គុ​ទេស​ក៏ និង​ទទួលបាន​ប្រាក់ខែមាន​ចំណូល​ចូលក្នុង​គ្រួសារ​ផងដែរ​»​។

វិចិត្រសាល​មិន​ត្រឹមតែ​ជួយ​ឱ្យ​ពួកគាត់​មានការ​ងារ និង​ចំណូល​​​ផ្គត់ផ្គង់គ្រួសារ​ប៉ុណ្ណោះទេថែ​ទាំងផ្ដល់​ឱកាស​​​រៀនសូត្រ​អំ​​ពី​ប្រវត្តិសាស្ត្រ សិល្បៈ ​សា​សនា និងវប្បធម៌​រស់នៅ​​របស់​ប្រជាជន​ខ្មែរ​ពីអតីតកាល​​​តរហូត​មក​ផង​ដែរ។​

​ក្នុង​វិចិត្រសាល ​ធា​មមានការ​តាំង​បង្ហាញ​ពី​ប្រភេទ​វត្ថុ​បុរាណ ​​ដែល​ត្រូវបាន​ប្រមែ​​ប្រមូល​ពី​អ្នកភូមិ​កំឡុងពេល​លោក ធា​ម ​បាន​ធ្វើទស្សនកិច្ច​​​ជុំវិញ​ប្រ​ទេ​សកម្ពុជា។

វត្ថុ​ទាំងនោះ​រួមមាន​គ្រឿង​ឧបករណ៍​ភ្លេង ឧបករណ៍​នេសាទផ្ទះបាយ​ជា​លក្ខណៈ​ប្រពៃណី​បុរាណ ​ម៉ូត​ផ្ទះ​គម្រូ​​​តូចៗ ការ​បង្ហាញ​សូត្រ​ខ្មែរ​ឧបករណ៍​គ្រឿងរៀបចំ​​សម្រាប់​ពិធីបុណ្យ សម្លៀកបំពាក់រៀបមង្គលការ ​​គ្រឿងអលង្ការ  ​គំនូរ ​ច​ម្លា​ប់​ធ្វើ​ពី​ឈើ ​ស្ពាន់ ​និង​ថ្មជាដើម។

ជាមួយ​ការ​រចនា​​សួនច្បារ​រៀបចំ​បែប​ភូមិ​ខ្មែរដែល​មានផ្ទះ​តូចៗ​សសរ និង​ជណ្ដើរ​វែងៗ​​​​​ផ្ទះ​អ្នកភូមិ​តាម​ដងទន្លេ​ វិចិត្រសាល​ ធាមផ្ដល់នូវ​បរិយាកាស​ស្រស់ស្រាយនិង​ប្លង់​ថត​រូប​ដ៏​សម្បូរ​បែប​សម្រាប់បណ្ដាភ្ញៀវ​មកទស្សនា។

​កញ្ញា​ ធឿន ដា​ណែ​ត ដែល​រស់នៅ​ទឹកដី​សៀមរាប​ទើបតែ​បាន​មក​ដល់​វិចិត្រសាល ធាម​ ជា​លើកទីមួយ ហើយ​កញ្ញា​​ចាប់អារម្មណ៍​រូប​គំនូរ​ប្លែក​នៅក្នុង​វិចិត្រសាល​នេះជាពិសេស​រូបគំនូរ​រ​បស់​អធិរាជ​សម្លេង​មាស​ ស៊ីន ស៊ី​សាមុត ដ៏​​លេចធ្លោ​ជាងគេ​។​

​​​កញ្ញា​បាន​​បង្ហាញ​ពី​ចំណាប់​អារ​ម្មណ៍ទៀត​​ថា​៖ «​ពេល​ចូល​មកដល់​កន្លែង​នេះ ​មាន​អារម្មណ៍​ថា​ប្លែក​មែនទែនព្រោះ​​នៅ​កន្លែង​ហ្នឹង​មាន​របស់​ប្លែក​ជាច្រើ ​ន​ដែល​យើង​មិន​ធ្លាប់បាន​ស្គាល់​ពីមុនដូចជា​វត្ថុ​បុរាណ​ដែល​បន្ដ​ល់​ទុក​ពីមុន មាន​រូបគំនូរដើមឈើ​ធំៗ​ហើយ​ត្រជាក់​ស្រួល​»​។

​ពេល​បើក​ដំណើរការ​ដំបូង​នៅ​អំឡុង​ឆ្នាំ​២០១១ វិចិត្រសាល ធា​ម បានស្វាគមន៍​អ្នកចូលទស្សនា​ឥតគិតថ្លៃ​។ក្រោយ​ស្ថាបនិក​វិចិត្រសាល​​មើលឃើញ​ពី​ការចំណាយ​ច្រើន​លើ​ការថែទាំ ជួសជុល​ និងតម្រូវការ​​បន្ថែម​វត្ថុ​សិល្បៈ​ឥតឈប់ឈរ​រៀងរាល់ឆ្នាំ។​លោកក៏​សម្រេច​ចិត្ត​​លក់​សំបុត្រ​ចូល​ទស្សនា ​ដើម្បី​រ៉ាប់រង​ការ​ចំណាយ​មួយ​ផ្នែក។

កញ្ញា ពៅ ដែល​​បម្រើការ​ផ្នែក​លក់​នៅ​វិចិត្រសាល ធា​ម បាន​ឱ្យដឹងថា​​តម្លៃ​ចូលទស្សនា​ ១​ម៉ឺន​រៀល​​សម្រាប់ភ្ញៀវ​ខ្មែរ ២​ម៉ឺន​រៀលសម្រាប់​​បរទេស និង​មិន​គិត​ថ្លៃ​ក្មេង​ក្រោម១២​ឆ្នាំ​​។​

​បុគ្គលិក​វិចិត្រសាល​វ័យ​​២២​ឆ្នាំ រូបនេះ​បានរៀបរាប់​​យ៉ាងពិស្តារ​​ថា​៖«​​ដើរចូល​ទៅក្នុង​បងប្អូននិង​ឃើញ​មាន​ផែនទី​សម្រាប់​ចូល​ទស្សនា។ ផ្នែក​ទីមួយ ជា​លក្ខណៈ​សារមន្ទីរមាននិយាយ​អំពី​ជីវប្រវត្តិ​លោក ​ធា​ម និង​មាន​តាំង​អំពី​របស់បុរាណនិង​រូប​ព្រះពុទ្ធ​ផ្សេងៗ​រហូតមកដល់​ចំណុចដើម​ពោធិ៍ យើង​ត្រូវ​ដើរទៅ​ក្នុង​ទៅ​ទស្សនា​គ្រឿង​ភ្លេងបុរាណ​បន្ទាប់មកទៀតផ្ទះបាយ និង​ឧបករណ៍​នេសាទ សម័យបុរាណបន្ទាប់មកទៀត​ចូលទៅ​បន្ទប់​បង្ហាញ​វត្ថុ​បុរាណ​គ្រឿង​សូត្រ និង​ឧបករណ៍​បុណ្យដើរទៅ​សួនច្បារ​ឡើង​ទៅលើ និង​ឃើញ​គំនូរ​ ដែរ​បញ្ចេញ​គំនិត​ពី​លោក​ធា​ម និង​គូរ​ដោយរូប​​លោក​ផ្ទាល់​ផងដែរ​។ចុងក្រោយ​មើល​កន្លែង​ធ្វើ​របស់របរ​លក់ ​និ​ង​គំនូរ ​​ហើយ​បញ្ចប់​ត្រឹម​ហាង​​លក់​វត្ថុ​អនុស្សាវរីយ៍និង​វត្ថុ​ប្រើប្រាស់​ផ្ទះបាយ​»​។​

​​​ក្រៅពី​ទស្សនា​វត្ថុ​បុរាណ ​ ​វិចិត្រសាល ធា​ម ក៏​មាន​ទីតាំង​សម្រាប់​ជួល​ថត​សម្លៀក​បំពាក់ថត Pre-wedding ថត​លក្ខណៈ​គ្រួសារផលិតផល កម្មវិធី​ជប់លៀង និង​កម្មវិធី​ផ្សេងៗ​ផងដែរ​។​

​​​​​​វិចិត្រសាល​ ធា​ម​ ស្ថិតនៅ​ចម្ងាយ ៥០ ម៉ែត្រ​ពី​វិទ្យាល័យហ៊ុន សែន សៀមរាប​លើ​វិថី ៣០ ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​ចាប់​បើក​ពី​ម៉ោង៨ ព្រឹក​ដល់​ម៉ោង ៦ ល្ងាច​រៀងរាល់ថ្ងៃ​។​

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់ទំព័រហ្វេសប៊ុក Theam's Gallery,Siem Reap ឬ​តាមរយៈ​លេខ​ទូរ​សព្ទ 078 208161៕

អត្ថបទពេញនិយម

តន្ត្រីករនៅតាកែវ បើកសិប្បកម្ម និងខិតខំធ្វើវីដេអូ «ជួយថែរក្សាឧបករណ៍ភ្លេងខ្មែរ»

ក្រុមហ៊ុន Telegram អះអាងថា ការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុន "គ្មានអ្វីត្រូវលាក់បាំងទេ"

យុវជនសំរាម សានដារ៉ាវីត ងាកមកបើកសាលាបង្រៀន ជួយក្មេងក្រីក្រតាមទីដាច់ស្រយាល

ទឹកជ្រោះភ្នំខៀវដ៏ល្បីល្បាញនៅខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិ

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន