ទេសចរណ៍

ទឹកជ្រោះភ្នំខៀវដ៏ល្បីល្បាញនៅខេត្តប៉ៃលិន កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិ

October 22, 2024
លៀប ទេពិទូ
Heading
Option 1

ប៉ៃលិន​: ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ ឬ​ទឹកធ្លាក់​អូរ​តា​វ៉ៅ​» កំពុង​ឆាប​ឆក់​ដួងចិត្ត​ភ្ញៀវទេសចរ ឱ្យទៅ​ទស្សនា​តំបន់​ធម្មជាតិ​ភាគ​ខាងលិចនៃ​ដែនដី​សុវណ្ណ​ភូមិ  ដែលមាន​ទឹកធ្លាក់រ​ហូ​តដល់​ទៅ៧​ជាន់ និង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។  

ចេញពី​ទីប្រជុំជន​ចម្ងាយ​មិន​ដល់ ៧ គីឡូម៉ែត្រ ភ្ញៀវទេសចរ នឹង​ទៅដល់​មាត់ច្រក​រមណីយដ្ឋានរួច​យើង​បន្តដំណើរ​ទៅមុខទៀត នឹង​បានឃើញ​ដើមឈើ​តូចធំ ព័ទ្ធ​ដោយ​ចម្ការចេក អំពៅ ខ្នុរស្វាយ និង​ដំឡូង​ជា​ហូរហែ​។

មកដល់​កន្លែង​លក់​សំបុត្រ ឡាន​ចូលទៅ​ខាងក្នុង​មានតម្លៃ​១​ម៉ឺន​រៀលច្រក​ផ្លូវ​ទៅកាន់​ភ្នំ​ភ្ញៀវ ទេសចរ​នឹង​ឃើញ​មាន​តាំង​រូប​សត្វ និង​ទេស​ព្រៃភ្នំ​យ៉ាង​ស្រស់ស្អាតអមដោយ​ទឹកជ្រោះ​ធ្លាក់ កាត់​លើផ្លូវ​ថែមទៀត ហើយ​អាកាសធាតុ​ត្រជាក់ ខ្យល់​បក់​មក​បរិសុទ្ធលាយ​នឹង​ក្លិន​បុប្ផា​ព្រៃ​ក្រអូប ព្រមទាំង​សំឡេង​សត្វ​ល្វើយៗ​។

​មកដល់​ទីតាំង យើង​អាច​ទុកដាក់​យានយន្ត ដោយ​គេ​មាន​សន្តិសុខ​យាមកាម​យ៉ាង​ល្អមិន​ព្រួយបារម្ភ​ពី​ការបាត់បង់​ឡើយ​។ នៅ​រមណីយដ្ឋាន​នេះ មាន​ទឹកថ្លា​ឆ្វង់ ហើយ​ទឹកជ្រោះ​ហូរ​ធ្លាក់​បែក​ផ្កាត្រែង​លើ​ល្បាក់​ថ្មដា​យ៉ាងខ្ពស់ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅលេង​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។

​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ក៏មាន​កន្លែង​សម្រាក​ទទួលទាន អាច​កុម្ម៉ង់​ម្ហូបអាហារ​ឆ្ងាញ់ៗ​បែប​ស្រុក​ស្រែចម្ការមានដូចជា មាន់​ដុត ត្រី​ដុត សម​ម្លរ និង​ភេសជ្ជៈ​ជាដើម បន្ថែម​ពីនេះ​ក៏មាន​ក្យូ​ស​អង្គុយលេង​ជាច្រើនដែល​រៀបចំ​បាន​យ៉ាង​មាន​របៀប ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​នេះ អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន​។

​ក្រោយ​ទទួលទាន​អាហារ​ថ្ងៃត្រង់ ភ្ញៀវទេសចរ​អាច​ចុះទៅ​ងូតទឹក​ដ៏​សែន​ត្រជាក់​នៅ​ទីនោះដែល​គេ​បាន​ឲ្យ​នាម​ថា "​ទឹកធ្លាក់ ៧ ដំណាក់​" ព្រោះ​ទឹក​ដែល​ហូរ​ធ្លាក់​ពីលើ​មក​មាន​កម្ពស់​ប្រហែលជា២​គីឡូម៉ែត្រ ត្រូវ​ហូរ​កាត់​ផ្ទាំង​ថ្ម​ចំនួន ៧ ដំណាក់ ។​

​ចំណែក​ដំណាក់​ដែល​ភ្ញៀវ​មកលេង​នៅ​ច្រើនតែ​ទៅ​មុជ​លេង​ទឹកជ្រោះ​ជាន់​ទី៥ និង​ទី ៦ ដែលមាន​ក្យូ​ស​សម្រាប់​អង្គុយលេង ស្រួល​ចុះ​ងូតទឹក​កម្សាន្ត​។

​ដោយសារតែ​ភាព​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង​នៃ​រមណីយដ្ឋាន ទឹកធ្លាក់​ភ្នំ​ខៀវ​នេះហើយបានជា​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រមែង​នឹក​ដល់​ដំណើរ​ទេសចរណ៍​មកកាន់​ទឹកដី​ខេត្ត​ប៉ៃលិន​នេះ​។​

​ភ្ញៀវទេសចរ មកពី​ខេត្ត​នា​ន​ភាគច្រើន និយម​មក​នៅ​ថ្ងៃបុណ្យ និង​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ខណៈ​ថ្ងៃ​ចន្ទ​ដល់​សុក្រ​មាន​មាន​ភ្ញៀវទេសចរ​មកជា​ហូរហែរ ។​

​រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ ឬ​ទឹកធ្លាក់​អូរ​តា​វ៉ៅ​» ដែល​ស្ថិត ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិននិង​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ប៉ៃលិន​៕

អត្ថបទពេញនិយម

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ

ការងារចំនួន៥ ដែលមានទីផ្សារ សម្រាប់យុវជននៅសម័យឌីជីថល

ឱកាសដ៏កម្រ ក្រុមតន្ត្រីយុវជនអង្គរ ផ្ដល់ការការប្រគំន្ត្រីក្លាសិក និងចម្រៀងអូប៉េរ៉ា ដោយឥតគិតថ្លៃនៅថ្ងៃទី ២៤ ខែកញ្ញា

អាហារដែលគួរចៀសវាងដើម្បីការពារការកើតមុន

ពិធីសែននំចាំង មានអត្ថន័យដូចម្តេច? សែនបែបណាទើប ត្រឹមត្រូវ?