ចំណេះដឹង

តើការរួមភេទតាមមាត់ អាចឆ្លងមេរោគអេដស៍ ដែរឬទេ?

November 29, 2024
សួស យ៉ាមី
Heading
Option 1

ការរួមភេទតាមមាត់ គឺសំដៅលើឥរិយាបថដែលពាក់ព័ន្ធនឹងការប្រើមាត់ដើម្បីជំរុញប្រដាប់ភេទ ឬតំបន់ប្រដាប់ភេទរបស់ដៃគូរួមភេទ ឱ្យបង្កើនអារម្មណ៍ផ្លូវភេទ។ប្រភេទនៃការរួមភេទតាមមាត់ និងអណ្តាត មានដូចជាបឺត ជញ្ជក់ ឬលិឍ ប្រដាប់ភេទ (លិង្គទ្វារមាស) និងរន្ធគូទ។

ការសិក្សាបង្ហាញថាហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់ (ការផ្តល់ ឬទទួល)ជាមួយដៃគូដែលមានមេរោគ គឺទាបជាងហានិភ័យនៃការឆ្លងមេរោគអេដស៍ពីការរួមភេទតាមរន្ធគូទឬទ្វារមាស។ ការឆ្លងមេរោគអេដស៍ពីការរួមភេទតាមមាត់អាចមានកម្រិតទាបបំផុតប៉ុន្តែវាពិបាកក្នុងការ ដឹងពីហានិភ័យពិតប្រាកដណាស់។ប្រសិនបើអ្នកមានការរួមភេទតាមមាត់ អ្នកគួរតែការពារខ្លួនអ្នក។

ហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទប្រើមាត់គឺអាស្រ័យទៅលើរឿងមួយចំនួន និង របៀបនៃការរួមភេទដូចជា៖

បើអ្នកមាន​ផ្ទុកមេរោគ​អេដស៍​ផ្តល់​ការរួម​ភេទ​តាម​មាត់​ដល់ដៃ​គូនោះវីរុស​អេដស៍ ​អាច​ចេញពី​មុខរបួស​ដែលនៅក្នុងបរិវេណមាត់របស់អ្នកចូល​ទៅតាម​បំពង់​បង្ហូរ​ទឹកនោម, តាម​ទ្វារមាសឬ​តាម​រន្ធ​គូថរបស់ដៃគូ។

តែបើដៃគូអ្នកមាន​ផ្ទុកមេរោគ​អេដស៍ ​ទទួល​ការ​រួមភេទ​ដោយមាត់​របស់អ្នកវិញនោះវីរុស​អាច​ចូលទៅក្នុង​ខ្លួនអ្នក ​នៅពេលដែល​ទឹកកាមឬ​ទឹករំអិល​ទ្វារមាស​ចូលទៅក្នុង​មាត់របស់អ្នក។

កត្តាមួយចំនួនអាចបង្កើនឱកាសក្នុងការឆ្លងមេរោគអេដស៍ឬជំងឺកាមរោគផ្សេងទៀតអំឡុងពេលរួមភេទ តាមមាត់ ប្រសិនបើប៉ះពាល់ជាមួយដៃគូដែលមានមេរោគ។កត្តាទាំងនោះមានដូចជា៖

·        សុខភាពមាត់ធ្មេញមិនល្អដូចជាជំងឺពុកធ្មេញ ជំងឺអញ្ចាញធ្មេញ ឬឈាមអញ្ចាញធ្មេញ និងមហារីកមាត់ជាដើម។

·        ដំបៅនៅក្នុងមាត់ ឬនៅលើប្រដាប់ភេទ។

អត្ថបទដកស្រង់ៈ អង្គការថែទាំសុខភាពកម្ពុជា(រ៉ាក់)

អត្ថបទពេញនិយម

សិល្បករទម្លាយការសាកល្បង Sora របស់ OpenAI ករណីបំពានសិទ្ធិអាជីវកម្ម

ប្រហុកអង្ក្រង អ្នកបាត់ដំបង ទទួលបានការគាំទ្រច្រើន មួយថ្ងៃផលិតបាន ១០០គីឡូក្រាម

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍

តារាចម្រៀង សាយ៖ ព្រឹត្តិការណ៍រត់ប្រណាំង ធ្វើឡើងដើម្បីផ្សព្វផ្សាយបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ

គួរដឹង! ៧ចំណុចសំខាន់ នៃពិធីសែនក្បាលទឹក