ជីវិត និង សង្គម

ពិព័រណ៍ TAG 2024 រំពឹងទាក់ទាញអ្នកចូលចិត្តហ្គេម បច្ចេកវិទ្យា Anime និង Cosplay រាប់ពាន់នាក់ចុងសប្ដាហ៍នេះ

October 25, 2024
Heading
Option 1

ភ្នំពេញ​: បន្ទាប់ពី​ភាពជោគជ័យកាលពី​ឆ្នាំ​មុនជាមួយ​​ចំនួនអ្នក​ចូលរួម​ប្រមាណ ២ម៉ឺន​​​ក្នុង​រយៈពេល​៣ ថ្ងៃ ព្រឹត្តិការណ៍​តាំងពិព័រណ៍ TAG(Technology Anime Game Expo)ពី​បច្ចេកវិទ្យា Anime ជប៉ុន និង​ហ្គេម បាន​វិល​ត្រឡប់មក​វិញ​កាន់តែ​ធំ​នៅ​​ទីតាំង Factory Phnom Penh ចុង​សប្ដាហ៍​នេះ ​​​ចាប់ពី​ថ្ងៃទី២៥ ដល់ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។

​លោកស្រី ហាក់ សំបូរ ​អ្នកតំណាង​ព្រឹត្តិការណ៍​តាំងពិព័រណ៍ TAG EXPO បាន​ឱ្យដឹង​ថា៖ «​គោលបំណង​ដែល​ខ្ញុំ​បង្កើត​ព្រឹត្តិការណ៍​តាំងពិព័រណ៍ TAG EXPO នេះ​ឡើង​គឺ​ដោយសារ​ខ្ញុំ​ចង់​បង្កើត​សហគមន៍​ធំ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​បច្ចេកវិទ្យាទាំង​អ្នក​ស្រឡាញ់​ការ Cosplay ក៏ដូចជា​ចូលចិត្ត Anime និង​អ្នក​ស្នេហា​វិស័យ​ហ្គេម​ឱ្យ​គាត់​បាន​ជួបជុំគ្នា​នៅ​កន្លែង​តែមួយ»។

អ្នករៀបចំ​កម្មវិធីរូបនេះ យល់ឃើញថា ទោះជា​មនុស្ស​​​ចាប់អារម្មណ៍​​លើ​វិស័យ​ខុសៗ​គ្នាក៏​ម្នាក់ៗ​នៅ​​តែ​អាច​ផ្លាស់ប្ដូរ​គំនិត និង​ការយល់ឃើញ តាមរយៈការ​​​ចូលរួម​កម្សាន្តបែបនេះ។​

លោកស្រី​ក៏​សម្គាល់​ឃើញ​ផង​ដែរថា ក្នុង​ចំណោម​អ្នកចូលរួម ត្រូវបានចាត់ទុកថាជា​​ជំនាន់​ Gen Z (អ្នក​​កើត​ជំនាន់ឆ្នាំ ១៩៩៧ ដល់​ឆ្នាំ២០១២) ​គឺ​ជា​ក្រុម​ដែល​ចាប់អារម្មណ៍​នឹង​បច្ចេកវិទ្យា​​ខ្លាំង​ជាងគេ។

លោកស្រី​បាន​ឱ្យដឹង​ទៀត​ថា៖ «​បច្ចុប្បន្ន​ខ្ញុំ​ឃើញថា​យុវវ័យ Gen Z យើង គាត់​ចាប់អារម្មណ៍​ទៅលើ​បច្ចេកវិទ្យារួមទាំង​គាំទ្រ​ខ្លាំង​មែនទែន​ទៅលើ​វិស័យ Anime និង​ហ្គេម ហើយក៏​មានកម្ម​វិធី Cosplay និង​ការប្រកួត​ហ្គេម​ច្រើន​គួរសម​ដែរ​ទាំង​ហ្គេម​ទូរស័ព្ទនិង​កុំព្យូទ័រ។ មួយវិញទៀត​កម្មវិធី​ដែល​ខ្ញុំ​ឃើញ​មួយៗ​ហ្នឹង​សុទ្ធ​តែមាន​អ្នកចូលរួម​ច្រើនអ៊ីចឹង​ហើយ​ទើប​ខ្ញុំ​បង្កើត​កម្មវិធី TAGEXPO នេះ​ឡើង​ដំបូង​តាំងពី​ឆ្នាំ ២០២៣ ដែល​យើង​មាន​វិស័យ​ទាំង៣​ បញ្ចូល​គ្នា​តែម្ដង ហើយ​ទទួលបាន feedback ល្អៗ​ពី​អ្នកចូលរួម​ច្រើន​មែនទែន ទើប​កម្មវិធី​យើង​នៅតែ​បន្ត​មាន​ក្នុង​ឆ្នាំ២០២៤ នេះ​។​​

​ព្រឹត្តិការណ៍​តាំងពិព័រណ៍ TAG នឹងមាន​ការចូលរួម​បង្ហាញ​ពី បច្ចេកវិទ្យា Anime ​ជប៉ុន និង​ហ្គេម ជាច្រើន​ពី​ប៊្រេន​​​ធំៗ​នៅ​ស្រុក​ខ្មែរ ក៏ដូចជា Cosplayer ល្បីឈ្មោះ​ពី​ជាតិ និង​​អន្តរជាតិ​។

ការ​តាំងពិព័រណ៍ TAG ក៏​មាន​ ​mascot ផ្ទាល់ខ្លួន ឈ្មោះថា​ GIGI និង​​មាន​មនុស្ស​តែងខ្លួន​ ​Cosplay ពេញ​កម្មវិធីតែម្ដង​។ ​ស្តង់​ចូលរួម​ភាគច្រើន​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើបៗនិង​ហ្គេម ​​សម្រាប់​យុវវ័យ​សម័យថ្មី Gen។ កម្ម​វិធី​លើ​ឆាក​ធំ មាន​តាំងពីព្រឹក​ដល់​យប់ រួមមាន​ការប្រកួត​ហ្គេម  ប្រកួត​ Cosplayការ​សម្ដែ​ង​ និង​ការដេញថ្លៃ​អី​វ៉ាន់​​បច្ចេកវិទ្យា​ជំនាន់​ក្រោយ។

ទន្ទឹម​នឹងនោះ ​អ្នកចូលរួមអាច​បំពេញ​បេសកកម្ម​ស​ប្បាយៗ​តម្រូវតាមលក្ខខណ្ឌ​​កម្មវិធី​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​​១០០ភាគរយ​ ជា​វត្ថុ​អនុ​ស្សវ​រី​យ៍ កាស​ស្ដាប់សំបុត្រ​យន្តហោះ និង​ម៉ូតូ​អគ្គីសនី។ ​ពិព័រណ៍ TAG ក៏​មាន​លក់ Merchandise ​គុណភាព​ខ្ពស់ ដែលមាន​រូប​ស្អាតៗ​របស់​ mascot GIGI។

​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​តាំងពិព័រណ៍ TAGEXPO 2024​ មាន​តម្លៃ​ចាប់ពី២​ដុល្លារ​ឡើង​ទៅ៕

អត្ថបទពេញនិយម

គេងលើកោះដ៏ស្រស់ស្អាត រំលេចធម្មជាតិជុំជិត នៅពាមសេ្នហ៍រីស៊ត

ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍ប្រទេសកម្ពុជា ស្វាគមន៍ទស្សនិជនមក​មើល​ការតាំង​ប្រពៃណី និង​បច្ចេកវិទ្យា​ឌីជីថល VR

«ទំនប់ប្រទាក់ក្រឡា» ទីកន្លែងសម្រាកបោះតង់ ឡោមធម្មជាតិ ក្បែរក្រុងកំពត

ចាំអង្កាល់! មកលេង «ជ្រលងបៃតងវាលពួច» ងូតទឹកជ្រោះ ជិះខ្សែរ៉ក និងគេងស្នាក់តាមជ្រលង

Nvidia ប្រគល់តំណែងជើងឯកជាក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោកទៅ Microsoft