ជីវិត និង សង្គម

ស្ពានស្ទឹងអាតៃ ជាស្ពានខ្ពស់ជាងគេនៅប្រទេសកម្ពុជា

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ពោធិ៍សាត់ៈស្ពាន​ឆ្លងកាត់​ស្ទឹង​ឬ​ស្សី​ជ្រុំ ឬ​ស្ពាន​ស្ទឹង​អា​តៃជា​ស្ពាន​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កម្ពុជា ដែល​ត​ភ្ជាប់​រវាង​ខេត្តពោធិ៍សាត់និង​ខេត្តកោះកុង ដោយ​សម្រេចបាន​ជាង ៤០​ភាគរយនិង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ​។​

​លោក​ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់បាន​ប្រាប់ SR News ថា​៖«​ស្ពាន​នេះជា​ស្ពាន​ដែលមាន កម្ពស់​ខ្ពស់​ជាងគេ​នៅ​កម្ពុជាបើ​យើង​ធៀប​ពី​បាត​ស្ទឹង​នេះ​មកវា​មាន​កម្ពស់ ៩០​ម៉ែត្រ តែបើ​យើង​យកត្រឹម​ថ្នឹ​ម​តែ ៧៥​ម៉ែត្រ​ទេ បច្ចុប្បន្ន​សម្រេច​វឌ្ឍន​ភាព​បាន​៤៣​ភាគរយ ហើយក្រុមហ៊ុន​ទទួលបាន សិទ្ធិ​សាងសង់កំពុង​ព​ន្លឿ​ន​ការស្ថាបនា​សាងសង់​ឱ្យ​ចប់​រួចរាល់ នៅត្រឹម​ខែមិថុនា​ឆ្នាំ​២០២៥»​។​

​ស្ពាន​ដ៏​ខ្ពស់​ជាងគេ​នេះមាន​ប្រវែង​បណ្តោយ ៥៣០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ បន្ទុក​នៃ​ស្ពានរចនា​តាម​ស្តង់ដារ​ចិន​ហាយ​វេ​កម្រិត​៣ ដែលមាន​បន្ទុក (Design Load) ចំនួន៥៥T និង​គ្រោង​ចំណាយ​ថវិកា​អស់២២.៩២ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់ ២៨​ខែដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែងខេត្តពោធិ៍សាត់​។

​ស្ពាន​ឆ្លងកាត់​ស្ទឹង​អា​តៃស្ថិតនៅក្នុង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​-​ពោធិ៍សាត់​-​កោះកុងខណៈ​ផ្លូវជាតិ​លេខ​១០​ទាំងមូល សម្រេចបាន​លទ្ធផល​ចំនួន​៨៩,៥៦ភាគរយ និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យបាន​លឿន​។  

​លោក​អភិបាលខេត្ត​បាន​លើកឡើងថាផ្លូវ​នេះ​មិន​ត្រឹមតែ​នាំមក​នូវ​ការដឹកជញ្ជូន​ទំនិញ​កសិកម្មនិង​ទំនិញ​គ្រប់​ប្រភេទ ភ្ជាប់​ពី​ខេត្តបាត់ដំបង ពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុងដែលមាន​កំពង់ផែ ទឹកសមុទ្រ​ប៉ុណ្ណោះ​ទេប៉ុន្តែ​ក៏​ជា​ផ្លូវ​ដែល​បម្រើ​ដល់​ផ្នែក​ទេសចរណ៍ ដោយសារ​នៅតាម​បណ្ដោយនៃ​ផ្លូវ​នេះ ពោរពេញ​ទៅដោយ​ធម្មជាតិ​តំបន់​ព្រៃភ្នំ ជ្រោះ​ជ្រងជ្រលង​ដងអូរ​ដ៏​ស្រស់បំព្រង ហើយ ប្រជាជន​នៅ​តំបន់ នឹងមាន​ការងារ​ធ្វើ​ច្រើនកសិផល​ដែលជា​តម្រូវការ​ជីវភាព​ប្រចាំថ្ងៃ​នឹងមាន​តម្លៃ​នៅក្នុង​ទីផ្សារ​ផងដែរ​។

គួរ​ជម្រាប​ថា មុនពេល​មិនទាន់មាន​ការតភ្ជាប់​ស្ពាន​រវាង​ខេត្តពោធិ៍សាត់និង​ខេត្តកោះកុង​នេះ ប្រជាពលរដ្ឋ ដែលមាន​បំណង​ចេញចូល​ពី​វាលវែង និង​អូរ​សោមទៅកាន់​ខេត្តកោះកុង ត្រូវ​ឆ្លង​ព្រំដែន​ប្រទេស​ថៃទើប​ទៅដល់​ច្រកព្រំដែន​ខេត្តកោះកុង​។​

អត្ថបទពេញនិយម

ភ្នំព្រះ ឬខ្នងព្រះអង្គ ឋានសួគ៌ធម្មជាតិដ៏ស្រស់ស្អាត ស័ក្តសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង

សិប្បករដីឥដ្ឋធ្វើតុក្កតាសន្សំលុយឡាប៊ូប៊ូផ្ទុះការគាំទ្រខ្លាំងផលិតមិនទាន់តម្រូវការ

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

ជាង១ទសវត្សរ៍ KA-Tours នាំភ្ញៀវទេសចរជិះស៊ីក្លូ ស្វែងយល់ពីប្រវត្តិអគារស្ថាបត្យកម្មចាស់ៗនៅរាជធានីភ្នំពេញ

គ្រូបង្រៀនចិត្តធម៌ មានបំណងបើកមណ្ឌលកុមារកំព្រា ជួយដល់ក្មេងក្រីក្រ គ្មានទីពឹង