ជីវិត និង សង្គម

K-Pop វាយលុកដូចព្យុះក្នុងវិស័យសិល្បៈតន្ត្រីនៅគុយបា

October 22, 2024
August Stella
Heading
Option 1

សាធារណរដ្ឋគុយបា ដែលជាប្រភព​នៃ​​​​ចង្វាក់រាំ​ពត់ពេន​អែនអនសាល់​សា និង​ចង្វាក់​ផ្សេងទៀត​ដ៏ល្បី​ល្បាញ​ពេញ​ពិភពលោក ​ឥឡូវនេះ​កំពុង​ចុះចាញ់​នឹង​ការ​លុកលុយ​របស់​តន្ត្រី​ប៉ុប​កូរ៉េខាងត្បូង​។​

​ស្ថិតនៅ​ចម្ងាយ ​១៣០០០​គីឡូម៉ែត្រ ​ឆ្លងទ្វីប​​មហាសាគរ ប្រទេស​​កោះ​ដែល​គ្រប់គ្រង​ដោយ​កុ​ម្មុយ​និ​ស្តនិង​មួយទៀត​លទ្ធិ​សេរី មាន​​ភាសា និង​ប្រពៃណី​វប្បធម៌​ខុសគ្នា​ដាច់ស្រឡះ​។

ទោះជា​យ៉ាងណាក៏ដោយ ឧបសគ្គ​ទាំងអស់នេះ​ហាក់ដូចជា​រលាយបាត់​ក្នុង​មួយ​វិនាទីដោយសារ​ឥទ្ធិពល​ដ៏​ពុះកញ្ជ្រោល​នៃ​តន្ត្រី​ K-pop ។​

​តន្ត្រី​ពេញនិយម​របស់​កូរ៉េ ឬ K-popបាន​រីក​រាលដាល​យ៉ាង​ទូលំទូលាយ​ពី​ឫសគល់​​អាស៊ី​របស់ខ្លួនខណៈដែល​ក្រុម BTS និង NCT រួមទាំងក្រុម​នារី​ Blackpink បានស្រូប​ទាញអ្នកគាំទ្រ​​​ទូទាំង​ពិភពលោក​។​

​ប៉ុន្តែ​រលក​និយម​នេះ​បាន​បក់បោក​យឺត​បន្តិច​ទៅដល់​​ប្រទេស​គុយបាជា​កន្លែង​ដែលគ្របដណ្ដប់ដោយ​​តន្ត្រី​សាល់សា ហើយ​ល្បឿន​អ៊ីនធឺណិតក៏ទើបតែ​អំណោយផល​កាលពីថ្មីៗ​នេះទេ។

​កាលពី​ថ្ងៃ​សៅរ៍ចុងសប្ដាហ៍​ ក្មេង​ជំទង់​គុយបា​រាប់សិប​នាក់​បាន​ស្លៀកសំពត់​ខ្លី​ខ្លះ​ស្លៀក​ខោ​ជើងវែង និង​អាវធំ បញ្ចេញ​​ចលនា​តាម​តារា​ K-pop ក្នុង​វីដេអូ​ចម្រៀង​ដែល​ចាក់​​បញ្ចាំង​នៅលើ​អេក្រង់​ដ៏​ធំ​នៃ​ក្លិប​រាំ​ក្រុង​ហាវ៉ាណា។​

​លោក Fransico Piedra អាយុ ២៤​ឆ្នាំដែល​ឆ្លៀត​ពេលទំនេរ​ពី​ជំនួញ​ជួយ​ឪពុក បាន​បោះ​​ជំហាន​រាំយ៉ាងឡូយ។

យុវជនរូបនេះ​​​បាន​និយាយថា៖ «K-popបាន​បើក​ពិភពថ្មី​សម្រាប់​ខ្ញុំ​»។

យុវជន​ដែល​មាននាមសិល្បៈ​ឈ្មោះថា Ken រូប​នេះ​ក៏មានក្ដីស្រមៃ​ចង់ក្លាយជា​អ្នក​​​រាំ K-pop អាជីពផង​ដែរ។

លោក​បាន​និយាយ​ថា៖ «​វា​ជា​កន្លែង​ដែល​ខ្ញុំ​មានអារម្មណ៍​ថា​ជា​ខ្លួន​ខ្ញុំហើយខ្ញុំ​អាច​​​ចែករំលែក​ជាមួយ​មិត្តភក្តិ​នូវ​ភាព​រីករាយ សំណើច​ក្អាកក្អាយនៅពេល​មានបទ​​ចម្រៀង និងការ​​រាំ K-pop»។​

​ក្មេង​ជំទង់​ជាច្រើន​សង្ឃឹមថា នឹងអាច​​ដើរ​តាម​គន្លង​នៃ​ក្រុម​គុយបាចំនួន​​​ពីរគឺ​ Limitless និង LTX  ដែល​មុនពេល​ជំងឺ​រាតត្បាត​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​ក្នុង​មហោស្រព​តន្ត្រីខេប៉ុប​ពិភពលោក K-POP World Festival ដែលជា​ការប្រកួតប្រជែង​ទេពកោសល្យ​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ។

ឥទ្ធិពល​សិល្បៈ​កូរ៉េ​ខាង​ត្បូង​បាន​ទៅ​ដល់​ប្រទេស​គុយបា​តាមរយៈ​ភាពយន្ត​ភាគ​កាលពី​​មួយ​ទសវត្សរ៍​មុន​។

​ខណៈពេលដែល​ក្មេងៗ​គុយបា បាន​​ងាក​មក​និយម​តន្ត្រី​ K-pop ថ្នាក់​ដឹកនាំ​ជំនាន់​មាន​​​ទំនាក់ទំនង​កាន់តែ​ត្រជាក់​ជាមួយ​កូរ៉េខាងត្បូង​។

ក្នុង​ឆ្នាំ​នេះ ប្រទេស​ទាំងពីរ​បាន​ស្តារឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ ដែល​ត្រូវបាន​កាត់ផ្តាច់​ក្រោយ​បដិវត្ត​គុយបា​ឆ្នាំ១៩៥៩ ​ហើយ​មិនទាន់មាន​ការផ្លាស់ប្តូរ​ឯកអគ្គរដ្ឋទូត​នៅឡើយ​ទេ​។ ទន្ទឹមនឹង​នេះដែរប្រទេស​គុយបា​នៅតែ​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​កូរ៉េខាងជើង ដែល​ចាត់ទុក K-pop ជា​ទម្រង់​ឃោសនា​ដ៏​គ្រោះថ្នាក់ពីកូរ៉េខាងត្បូង​ បន្ទាប់ពីការ​ប្រឈមមុខដាក់គ្នា​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០៕​

​ប្រភព​៖ https://www.usnews.com/

អត្ថបទពេញនិយម

តើនឹងមានអ្វីកើតឡើងចំពោះ Telegram ក្រោយការចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ?

កុមារមើលទូរសព្ទ និងកុំព្យូទ័រច្រើន ធ្វើឱ្យសុខាភាពមិនប្រក្រតី

អ្នកជំនាញចិត្តសាស្រ្តកុមារ ប្រាប់ពីគន្លឹះសំខាន់ក្នុងការមើលថែទាំកុមារអូទីស្សឹម

កោះរាជបុត្រ៖ កោះថ្មធម្មជាតិដ៏ត្រកាល អន្ទងចិត្តអ្នកទេសចរទស្សនាមិនជិនណាយ

មាន់ស្រែសំឡូត ចិញ្ចឹមបែបធម្មជាតិមានទីផ្សារល្អ ក្រោយអ្នកចិញ្ចឹមចងជាសហគមន៍