នៅកណ្តាលទីក្រុងសៀងហៃក្លិបរាត្រីដ៏ពិសេសមួយដែលមានឈ្មោះថា «BassBath» កំពុងតែក្លាយជាទីសុខដុមរមនាសម្រាប់អ្នកមានពិការភាពសោតវិញ្ញាណ។វាបានក្លាយមួយនៃការរួមរួមគ្នាតាមរយៈភាសាសកលនៃតន្ត្រី។
ក្លិបរាំកម្សាន្តសម្រាប់មនុស្សថ្លង់នេះត្រូវបានរៀបចំឡើងដោយក្រុមគាំទ្រសមាហរណកម្មវប្បធម៌ ដែលថ្មីៗនេះបានប្រារព្ធការជួបជុំលើកទី២ របស់ខ្លួន ជាមួយសំឡេងបាសអេឡិចត្រូនិចបានក្លាយទៅជាមូលដ្ឋានទូទៅសម្រាប់អ្នកចូលរួមទាំងអស់។
កញ្ញា Alice Hu សិល្បករដែលមានពិការភាពត្រចៀកនិងជាសហអ្នករៀបចំកម្មវិធី BassBath បានប្រាប់ AFP អំពីបេសកកម្មស្នូលរបស់ព្រឹត្តិការណ៍នេះថា៖«ព្រឹត្តិការណ៍នេះគឺមានគោលបំណងបំបែករបាំងរវាងមនុស្សថ្លង់ និងការស្តាប់តាមរយៈការលេងនិងភាសាកាយវិការ»។
នាងបានសង្កត់ធ្ងន់ថាBassBath ជំរុញការយល់ដឹងអំពីវប្បធម៌របស់គ្នាទៅវិញទៅមក លើកកម្ពស់ការរួមបញ្ចូលរវាងមនុស្សមានកាយសម្បទានិងជនមានពិការភាព។
បទពិសោធន៍ជីវិតពេលយប់ដែលរួមបញ្ចូលបែបនេះកំពុងទទួលបានភាពទាក់ទាញទូទាំងពិភពលោក ប៉ុន្តែនៅក្នុងប្រទេសចិន ក្លិបកម្សាន្តសម្រាប់ជនពិការគឺជារឿងមួយដ៏កម្រ។
ទោះបីជាមានការបោះជំហានឆ្ពោះទៅរកការរួមបញ្ចូលនៅក្នុងទិដ្ឋភាពសង្គមផ្សេងៗក៏ដោយក៏ព្រឹត្តិការណ៍ដែលផ្ដល់ភាពរីករាយ និងជីវិតសង្គមសម្រាប់សហគមន៍គថ្លង់ពិតជានៅមានតិចតួច និងវែងឆ្ងាយណាស់។
បរិយាកាសនៃព្រឹត្តិការណ៍នេះមានលក្ខណៈជាការប្រើសិល្បៈគំនូរជីវចលនិងវីដេអូតន្ត្រីភ្ជាប់ភាសាកាយវិការ ជាមួយការតុបតែងអគ្គិសនីបំភ្លឺជាសញ្ញាលម្អតាមជញ្ជាំង។ផ្ទាំងរូបភាពអប់រំផ្តល់ឱ្យភ្ញៀវនូវទិដ្ឋភាពជាភាសាសញ្ញាចិនខណៈពេលដែលអ្នករាំគថ្លង់បានបង្ហាញពីជំនាញរបស់ពួកគេដោយផ្លាស់ប្តូរចង្វាក់ទៅតាមរំញ័រនៃតន្ត្រី។
លោក Hu បានដឹកនាំក្បាច់រាំដ៏រីករាយដោយលើកទឹកចិត្តអ្នកចូលរួមសម្របខ្លួនទៅនឹងចលនារបស់ពួកគេតាមសញ្ញាកាយវិការ។
សម្រាប់អ្នកចូលរួមរាត្រីនោះឈ្មោះXiaozhou ដែលមានអាយុ ៣៤ ឆ្នាំ បានសាកល្បងរាំជាលើកដំបូងក្នុងឆាកជីវិត ខណៈលោកតែងតែស្រមៃចង់រាំលេងជាមួយមិត្តភក្ដិដូចមនុស្សទូទៅដែរ។
ក្នុងចំណោមអ្នកចូលរួមក៏មានលោកHu Jingqi អាយុ ៦៨ ដែលលោកបានរាំដោយភាពស្វាហាប់បែបយុវវ័យ។ ចលនារបស់នាងបង្ហាញពីស្មារតីរួមគ្នានៃព្រឹត្តិការណ៍នេះ។
លោកបានរៀបរាប់ពីបទពិសោធន៍ដ៏រំភើបរបស់ក្នុងព្រឹត្តិការណ៍សម្ពោធរបស់ក្លិបរាំសម្រាប់អ្នកមានបញ្ហាសោតវិញ្ញាណនិងសរសើរថា BassBath ធ្វើឱ្យរូបលោកលែងគិតពីជំងឺក្នុងវ័យដ៏ជ្រេនេះ។
កញ្ញា Alice Liu ដែលជាអ្នកចូលរួមស្តាប់ចម្រៀងជាភាសាសញ្ញា បានរកឃើញថា ព្រឹត្តិការណ៍នេះជាពន្លឺមួយសម្រាប់សហគមន៍គថ្លង់។
រីឯJia-yue Ding ដែលជាអ្នករៀបចំកម្មវិធីបានគូសបញ្ជាក់អំពីឧបសគ្គនៃការរស់នៅរបស់ជនពិការក្នុងសង្គមដែលសម្រាប់តែមនុស្សមានកាយសម្បទាគ្រប់គ្រាន់។ ព្រឹត្តិការណ៍ដូចជា BassBath គួរតែត្រូវបានជំរុញដើម្បីផ្ដល់បរិយាកាសមួយដល់បុគ្គលគរថ្លង់និងអ្នកមានពិការភាពសម្លេង។
ក្លិបរាត្រី BassBath ឈរជាសញ្ញាបង្ហាញពីការរួមបញ្ចូលគ្នានៅពេលដែលសង្គមដើរហួសពីផ្នត់គំនិតរើសអើងមនុស្សគ្រប់គ្នាអាចមកជុំគ្នាដើម្បីអបអរភាពចម្រុះ និងមិត្តភាពទោះជាស្ថិតក្នុងក្លិបរាំគ្មានសម្លេងតន្ត្រីក៏ដោយ៕