ចំណេះដឹង

ក្រុមអ្នកស្រាវជ្រាវរកឃើញ ពស់ពិសមាន ១៦ ប្រភេទ ក្នុងចំណោមពស់ដីគោក ៩៩ ប្រភេទ

October 22, 2024
យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Heading
Option 1

ភ្នំពេញ​៖ កម្ពុ​ជាមាន​សត្វ​ពស់​ ៩៩​ប្រភេទ ក្នុងនោះ​ពស់​ពិស​មាន ១៦ ប្រភេទ និង​ពស់គ្មាន​ពិស​មាន ៨៣ ប្រភេទ​នេះ​បើតាម​ក្រុម​ស្រាវជ្រាវ និង​អភិរក្ស​ដីគោកដែល​ធ្វើការ​សិក្សា ស្រាវជ្រាវ​ទៅលើ​សត្វ​ល្មូ​ន​នៅក្នុង​ប្រទេស​កម្ពុជា​។ ​លោក នាង ធីប្រធាន​ក្រុម​ស្រាវជ្រាវ និង​អភិរក្ស​ដីគោក បាន​ប្រាប់​សារព័ត៌មាន SR ឱ្យដឹងថា ក្រុម​អ្នកស្រាវជ្រាវ​នេះគឺជា​ផ្នែក​មួយ​របស់​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ ដែលមាន​ការសហការពី​ក្រសួងបរិស្ថាន កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ជីវចម្រុះ​នៅ​កម្ពុជាដោយ​រកឃើញ សត្វ​ពស់​រស់នៅ តំបន់​ដីគោក​មាន​ចំនួន​ ៩៩​ប្រភេទដោយ​ពុំ​រាប់បញ្ចូល​នូវ​សត្វ​ពស់​សមុទ្រ ហើយ​ក្នុងនោះ សត្វ​ពស់មានពិស​មាន​ចំនួន ១៦ប្រភេទ និង​សត្វ​ពស់​មិនមាន​ពិស​មាន​ចំនួន ៨៣ ប្រភេទ ជាពិសេស​រកឃើញ​សត្វ​ពស់​ប្រភេទ​ថ្មីចំនួន​២​ប្រភេទ​។

​សត្វ​ពស់មានពិស​ទាំង​ ១៦ប្រភេទ​មានដូចជា​៖​ពស់វែករនាម ពស់វែកក្របី ពស់វែកដំបូក  ពស់ក្រាយ​បង្កង់​ខ្មៅ​លឿងពស់ក្រាយ​បង្កង់​ស​ខ្មៅ ពស់​ពភ្លាក់ ពស់​ស្រកា​ចាស់ ពស់​ពភ្លាក់​ភ្នំពស់​ហនុមាណ​កន្ទុយ​ខៀវ ពស់​ហនុមាណ​ភ្នែក​ក្រហម ពស់​ហនុមាណ​ភ្នំក្រវាញពស់​ហនុមាណ​ភ្នែក​ធំ ពស​ហនុមាណ​បបូ​មាត់​ស ពស់​ផ្កាថ្ម​អុជ​ខ្មៅ ពស់​ផ្កាថ្ម​ក្រហម​ក​លឿង ពស់វែកកង្កែបឬ​ពស់​ស្រកា​ជ្រុង​ក្រហម​ក​។​

ហើយ​ក្នុង​សត្វ​ពស់​ដែលមាន​ពិស​ជាងគេគឺ​ពស់វែករនាម ជា​ពស់​ដែល​ធំ វែង លឿន និង​មាន​ពិស​ខ្លាំងជាងគេ​លើ​ពិភពលោកមាន​ប្រវែង​ជា​៦​ម៉ែត្រ​។ ហើយ​ចំណី​របស់​វា​គឺ​សត្វ​កណ្ដុរ ស៊ី​កង្កែប​ដែរតែ​ចំណី​ពិសេស​របស់​វា វា​ស៊ី​តែ​ពស់​គ្នា​វា​នោះទេ គេ​ហៅ​វា​ថា ពស់​ស៊ី​ពស់​។បន្ទាប់មកទៀត​មាន ពស់វែកដំបូក ពស់វែកក្របី ពស់ក្រាយ​បង្កង់​ខ្មៅ​លឿងពស់ក្រាយ​បង្កង់​ស​ខ្មៅ ពស់​ពភ្លាក់ និង​ពស់​ស្រកា​ចាស់​ដែលជា​ពស់​ដែលមាន​ពិស​ខ្លាំងជាងគេ​ក្នុងចំណោម​ពស់​ទាំង​១៦​ប្រភេទ​នោះ​។

​សត្វ​ពស់​គ្មាន​ពិសមានដូចជា​៖ ពស់​អង្កា​ច់​មាស​កម្ពុជា ពស់ព្រៃ ពស់សង់សឿ  ពស់​ចចក ពស់​ទឹក ពស់ខ្សែគោ ពស់ដី ពស់ថ្លាន់ពស់​ខៀវ​ភ្នែក​ធំ ពស់​ស៊ី​ខ្យង​ជាដើម​។

សត្វ​ពស់​ប្រភេទ​ថ្មីដែល​ក្រុម​ស្រាវជ្រាវ និង​អភិរក្ស​ដីគោក បាន​រកឃើញ​មាន ពស់​អង្កា​ច់​មាស​កម្ពុជានិង ពស់​ចចក ស្ស៊​វិច​តូ​រៀ​។

​លោក នាង ធី បញ្ជាក់ថា​៖«​សត្វ​ពស់​អង្កា​ច់​មាស​កម្ពុជាគេ​ដាក់ឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Oligodon kampucheaensis  វា​មានខ្លួន​បង្កង់ហើយ​មាន​ពណ៌​ក្រហម​បែក​ផ្កាឈូក​ជា​ពស់​គ្មាន​ពិស​។ធ្មេញ​វា​រឹង​ខ្លាំង​ជាង​ពស់​ផ្សេងៗ ហើយ​មុត​ដូ​ចឡាម ហើយ​វា​ស៊ី​សត្វល្អិត កង្កែបនិង​ពង​សត្វ​ដូចជា ពងបង្កួយ តុ​ក​តែ​ជាដើម ព្រោះ​សត្វ​នេះ​កម្រ​ឡើងដើមឈើ​ណាស់វា​ជា​ពស់​ដែល​ថ្មី ហើយ​មិនទាន់មាន​ស្គាល់ឈ្មោះ​នៅ​ទូទាំង​ពិភពលោក ជាស​ត្វកម្រ​មានតែ​ក្នុងប្រទេស​កម្ពុជា ប៉ុណ្ណោះ​ដែល​បាន​រកឃើញ​នៅ​ភ្នំ​សំ​កុស​នៅ​ឆ្នាំ២០១២»​។​

ចំណែកពស់​ចចក​ហ្សូ​វិក​តូ​រី ប្រធាន​ក្រុម​ស្រាវជ្រាវ​រូបនេះ​ពន្យល់ថា​៖ «​វា​ជា​អំបូរ​សត្វ​ពស់​ចចក​ថ្មី​មួយ​ដែល​បាន​រកឃើញ​នៅ​ប្រទេស​កម្ពុវា​ជាស​ត្វ​មិនមាន​ពិស ហើយ​រាងកាយ​ពណ៌​ត្នោត​ខ្ចី ក្បាល​ពណ៌​ត្នោត​ងងឹតជាមួយនឹង​ពណ៌​ត្នោត​ស្លេក ដុំ​ពក​ពណ៌​ត្នោត​ខ្មៅ​អុចៗ​។ជា​ប្រភេទ​សត្វ​ចុងក្រោយ​គេ​បង្អស់​ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​តំបន់​ភ្នំក្រវាញហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា Lycodon zoosvictoriae សត្វ​ពស់​ចចក​មាន​ធ្មេញ​ធំ​នៅ​ថ្គាម​ទាំងពីរ​។

​ពស់ជា​សត្វ​ដែលមាន​ប្រយោជន៍​ក្នុង​ប្រព័ន្ធ​ជីវចម្រុះនិង​មានតម្លៃ​នៅក្នុង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​ដែល​អាចជួយ​រក្សា​លំនឹង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​បានល្អ​។នេះ​បើតាម​ការបញ្ជាក់​របស់ ប្រធាន​ក្រុម​ស្រាវជ្រាវ និង​អភិរក្ស​ដីគោក លោក នាងធី​។

គួរ​គូសបញ្ជាក់ថាកម្ពុជា ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​សម្បូរ​ដោយ​ជីវៈចម្រុះដែលមាន​រហូតដល់​ពេល​នេះ​មាន​ចំនួន ៦,១៤៩ ប្រភេទ​ត្រូវបាន​កត់ត្រា​។ ចំនួន​ជីវៈចម្រុះ​នេះ​អាចនឹងមាន​ការកើនឡើង​ទៀតដោយសារ​តែមាន​ការរក​ឃើញ​ជា​បន្តបន្ទាប់​នូវ​ជីវចម្រុះ​ថ្មីៗ​បន្ថែមទៀត​។​

ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវៈចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ១៦២​ប្រភេទ​សត្វ​ស្លាប ៦០១​ប្រភេទ​, ឧរង្គសត្វ ១៧៣​ប្រភេទ​, រុក្ខជាតិ​តូចធំចំនួន ៣,១១៣​ប្រភេទ​, ត្រី ១,៣៥៧​ប្រភេទ​, សត្វ​ឆ្អឹងខ្នង ៦៧១​ប្រភេទ​, ថលជលិក ៧២​ប្រភេទក្នុងនោះ​ក៏មាន​ផ្កាថ្ម​រឹង ២៤​ប្រភេទ ផ្កាថ្ម​ទន់ ១៤​ប្រភេទ​ស្មៅ​សមុទ្រ១០​ប្រភេទ​៕

 

អត្ថបទពេញនិយម

Huawei ប្រកួតប្រជែងជាមួយ Apple ដោយដាក់លក់ស្មាតហ្វូនបត់ជាបី តម្លៃ ២៨០០ដុល្លារ

អ្នកឯកទេសភ្នែក៖ ថ្នាំបន្តក់ភ្នែកប្រើរួចរក្សាទុកលើស១ខែ អាចបង្កឱ្យឆ្លងមេរោគ

បទពិសោធន៍ថ្មី ជិះរទេះក្របីលម្ហែកាយ គយគន់ទេសភាព លើទឹកដីអង្គរ

យុវជនចង់ឃើញមានការសម្តែង ល្ខោនស្រមោលស្បែកធំ ក្នុងកម្មវិធីបុណ្យជាតិធំៗ

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី