ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិមួយប្រភេទ ដែលប្រជាជនខ្មែរនិយមដាំដើម្បីលម្អគេហដ្ឋាន ម៉្យាងទៀតរុក្ខជាតិនេះក៏សំបូរទៅដោយសារធាតុជាច្រើន ដូចជា កាល់ស្យូម, ជាតិដែក, B, C, E និង អាស៊ីតហ្វូលិក ដែលនេះជា ហេតុធ្វើអោយប្រទាលកន្ទុយក្រពើត្រូវបានគេយកទៅផលិតជា ឱសថ គ្រឿងសំអាង និងជាភេសជ្ជះ។
ដូច្នេះយើងទៅដឹងពីអត្ថប្រយោជន៍ទាំង៣សំខាន់ របស់ប្រទាលកន្ទុយក្រពើ៖
១. ជួយប្រព័ន្ធរំលាយអាហារ៖
ទឺកប្រទាលកន្ទុយក្រពើមានអង់ស៊ីមជាច្រើនដែលជួយក្នុងការបំបែកជាតិស្ករ និងខ្លាញ់ ជួយឱ្យការរំលាយអាហារដំណើរការបានល្អ។ទឹកប្រទាលកន្ទុយក្រពើ អាចជួយបន្ថយការរលាកក្នុងក្រពះ និងពោះវៀនថែមទៀត។
២-ជួយឱ្យស្បែកឆាប់ជាសះស្បើយ៖
ប្រទាលកន្ទុយក្រពើអាចពន្លឿនការជាសះពីបញ្ហារលាកប្រហែលដល់ទៅ ៩ថ្ងៃបើធៀបជាមួយនឹងការប្រើប្រាស់ថ្នាំពេទ្យផ្សេង។ ប្រទាលកន្ទុយក្រពើអាចបង្កើនការលូតលាស់កោសិកាស្បែកថ្មីនិងពន្លឿនការផលិតកោសិកាឡើងវិញដែរ។យើងអាចយកមកប្រទាលកន្ទុយក្រពើមកបិទលើមុខរបួសបាន។។ លើសពីនេះ ជែលប្រទាលកន្ទុយក្រពើអាចធ្វើអោយស្បែកមិនងាយចាស់ បានផងដែរ។
៣- បង្ការ និងព្យាបាលមុន៖
ប្រទាលកន្ទុយក្រពើ អាចជួសជុលកោសិកាស្បែកនិងអាចប្រឆាំងនឹងផ្សិត ឬបាក់តេរី ដែលកត្តាទាំងនេះអាចបង្ការនិងព្យាបាលបញ្ហាមុន និងបញ្ហាស្បែក (សរសៃឈាម)ស្នាមជាំបានផងដែរ។