ចំណេះដឹង

ភ្លេង«ពិណពាទ្យ» វង់ភ្លេងខ្មែរដ៏ចំណាស់ មិនមែន ភ្លេង«សៀម»

November 12, 2024
សួស យ៉ាមី
Heading
Option 1

​ភ្លេងពិណពាទ្យគឺ​ភ្លេងបុរាណ​ប្រពៃណី​ខ្មែរ ដែលមាន​តាំងពី​សម័យកាល​ដ៏​យូរលង់​ណាស់​មកហើយនិង​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​វប្បធម៌ កេរ​មរតក​របស់​ដូនតា​ខ្មែរដែល​ត្រូវ​អភិរក្ស​ថែរក្សា ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​។​

​បើទោះបីជា​យ៉ាងណាក៏ដោយមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន នៅមាន​ការភាន់ច្រឡំ ឬ​យល់ថាវង់ភ្លេង​ពិណពាទ្យ​នេះ គឺជា​របស់​សៀម ដែល​ហៅថា ភ្លេង​សៀម​។

​សៀម​ហៅ​វង់ភ្លេង​នេះ​ថា ជា ប៉ី​ពាទ្យ(​ពិផាត​) ព្រោះ​ក្នុងការ​ចាប់ផ្តើម​គេ​ប្រើ ប៉ី ឬ​ស្រឡៃ​នាំមុខគេ​។

​ចំណែក​ខ្មែរ ហៅថា ភ្លេងពិណពាទ្យព្រោះ​នៅក្នុង​ក្រុម​ភ្លេង​នោះ​កាលដើមឡើយ គេ​និយម​ប្រើ​ពិណ​ចេញ​ផ្តើម​មុនគេ​។

​តាម​ការពិត​ភ្លេងពិណពាទ្យ​មានកំណើត​ចេញពី​ប្រទេស​ឥណ្ឌា​តាំងពី​សម័យ​ព្រេងនាយ​មកម្ល៉េះ​។លុះ​ក្រោយមក​ខ្មែរ​ក៏បាន​កែសម្រួលនិង​ថែមថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយជា​ភ្លេង​របស់​ខ្មែរ​វិញ​។​

​ចំពោះ​ឈ្មោះថា «​ពិណពាទ្យ​» នេះគឺ​មកពីរ​វង់ភ្លេង​នេះ​មាន​ឧបករណ៍ «​ពិណ​»​និង​គង​«​ពាទ្យ​» បានន័យថាកាល​ដើម​ទ្បើ​យ មាន​ឧបករណ៍​ដូចជា​៖ ពិណ​, គង​«​ពាទ្យ​», ខ្សែ​ដៀវ​,ខ្លុយ​, ឈឹង​, ស្រ​ទ្បៃ​,ស្គរធំ​និង​ស្គរ​សម្ភោ​។ ជាក់ស្ដែង ចំពោះ​ឧបករណ៍​«​ពិណ​»​និង​គង​«​ពាទ្យ​»​ទាំងនេះយើង​ឃើញ​មាន​នៅតាម​ចម្លាក់​នៅតាម​ប្រាង្គ​ប្រាសាទបន្ទាយឆ្មា បា​យ័ន្ដ បាពួននិង​អង្គរវត្ដ​ជាដើម​។ លុះ​សំណេរ​ក្រោយមក ឧបករណ៍​«​ពិណ​» ក៏បាន​បាត់បង់​ទៅវិញ​ផងដែរ​។​ខ្មែរ​និយម​ប្រើប្រាស់​ភ្លេងពិណពាទ្យសម្រាប់​ប្រគុំ​កំដរ​ក្នុងឱកាស​ឡើងរោង​លាបំណន់​វត្ថុ​ស័ក្ដិសិទ្ធិ ពិធី​បុណ្យសពបម្រើ​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ និង​ពិធីបុណ្យ​សាសនា​ជាដើម​។ ម្យ៉ាងទៀតប្រជាជន​ខ្មែរ​យើង​ក៏​និយម​លេងភ្លេងដើម្បី​កំដរ​សិល្បៈ​ដែលមាន​អាយុ​ចំណាស់​ដូចជា​របាំ​បុរាណ​ផងដែរ​។​

​ពិណពាទ្យជា​វង្ស​ភ្លេង​ដែល​លេង​ក្នុងការ​កំដរ​របាំ​បុរាណ​ក្នុង​ពិធីបួងសួង(​បន់ស្រន់​លាបំណន់​) ក្នុង​ពិធី​សាសនា (​បុណ្យ​កឋិនទាន បំបួស​នាគ ពុទ្ធ​ពិសាក​)ជួនកាល​ប្រើ​ក្នុង​ពិធី​បុណ្យសព​។​

​សព្វថ្ងៃ​វង់​ពិណពាទ្យ ចែកជា​ពីរ​វង្ស គឺវង់​តូច​មាន​ប្រដាប់​៥​គ្រឿង ចំណែក​វង់​ធំ​មាន​១០​គ្រឿង​។​

​នៅក្នុង​ព្រះរាជវាំង​មាន​គ្រឿង​ភ្លេងពិណពាទ្យជាពិសេស​មួយបែប​ហៅថាក្រុម​ភ្លេង​មហោរី​មាន​គ្រឿង​ចម្រុះ​ច្រើនយ៉ាង​ដល់​ទៅ​១៦​គ្រឿងដែល​ក្នុង​វង្ស​ភ្លេង​នេះ​មាន​ឧបករណ៍​ដូចជា ប៉ី ឈឹង ស​ម្ពោ​រ រនាត គង​វង្ស​តូច ធំស្គរជ័យ និង​ស្រឡៃ​។

​ហេតុអ្វី​បានជាមានការ​ភាន់ច្រឡំ​ឈ្មោះ​វង់ភ្លេង​ពិណពាទ្យ ទៅជា​ភ្លេង​សៀម​?

​លោក រ​ត្ន័ សណ្ដាប់អ្នកជំនាញ​ផ្នែក​អារ្យធម៌​ខ្មែរ ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថាការនាំ​ឱ្យមាន​ការ​ហៅថា​ភ្លេង​សៀម​បែបនេះអាច​បណ្ដា​មកពី​ស្រុកទេស​យើង​ជួបប្រទះ​នូវ​សង្គ្រាម​រុំ​ា​រ៉ៃ​អស់​ជាច្រើន​សតវត្សរ៍ពិសេស​ចាប់ពី​ការធ្លាក់ចុះ​នៃ​អារ្យធម៌​អង្គរ​មកទើប​ជាហេតុ​ធ្វើ​ឲ្យ​ខ្មែរ​យើង​ស្រពិចស្រពិល វង្វេងវង្វាន់គឺ​មិនដឹង​មួយណា​ជា​របស់ខ្លួន និង​មួយណា​ជា​របស់​បរទេស​។ចំពោះ​មូលហេតុ​ចម្បង​នៃ​ការ​វង្វេង​នេះ​គឺ​បណ្ដា​មកពី​៖

* ក្នុងសម័យ​កាលដែល​ខ្មែរ​ច្របូកច្របល់ពិសេស​សម័យ​លង្វែក​ឧដុង្គ គឺ​សៀម​បាន​ប្រ​ម៉ែ​ប្រមូល​ក្បួន​គ​ម្ពឺ​រ​ច្បាប់​ខ្មែរហើយក៏​បាន​យកទៅ​ស្រុក​គេ ក្នុងនោះ​មាន​៖ ភ្លេងពិណពាទ្យ របាំ តន្ដ្រី​និង​ក្បួនច្បាប់​ផ្សេងៗ​ទៀតពិសេស​ជាង​នេះ​ផងដែរ សៀម​មាន​ឥទ្ធិពល​មកលើ​ខ្មែរ​យ៉ាងខ្លាំង​។​

* សៀមបាន​ប្រើ​មធ្យោបាយ​ក្នុងការ​គាស់​រំលើង​ឫសគល់​វប្បធម៌​ខ្មែរដោយ​យក​វប្បធម៌​ខ្មែរ​ទៅ​ក្រ​ទ្បៃ​ជា​របស់ខ្លួនរហូត​អ្នកខ្លះ​ហ៊ាន​ហារ​មាត់​និយាយថា ខ្លួន​(​សៀម​) ជា​អ្នក​ស្ថាបនិក​ប្រាសាទព្រះវិហារថែម​ទៀតផង​។​

* ស្ថិតក្នុង​កាលៈទេសៈ​នោះខ្មែរ​យើង​បាន​ចុះខ្សោយ​យ៉ាងខ្លាំង និង​បាត់បង់​ស្ទើរ​ទាំងអស់​នូវ​ធនធាន​មនុស្សអ្នកចេះដឹង ជាហេតុ​នាំ​ឲ្យ​យើង​មានការ​ភាន់​ច្រ​ទ្បំនូវ​អត្ដ​សញ្ញាណ​ជាតិ​របស់ខ្លួន​យ៉ាង​ដូច្នេះ​ទៅ ព្រោះ​ពុំមាន​ឱកាស​សិក្សា​រៀនសូត្រ​ជ្រៅជ្រះដូច​សម័យកាល​មុនៗ​។​

​ជា​ចុងបញ្ចប់ លោក រ​ត្ន័ សណ្ដាប់បាន​បញ្ជាក់ថា ដោយសារតែ​ហេតុផល​នេះហើយ ទើប​ខ្មែរ​យើង ពុំបាន​ពិចារណា​ឲ្យ​ដិតដល់ អំពី​ដើមកំណើត​ភ្លេងពិណពាទ្យដែលជា​របស់​បុព្វបុរស​ខ្លួន គឺ​គ្រាន់តែ​ឃើញ​ទិដ្ឋភាព​ខាងក្រៅ​ដែល​កាលនោះខ្មែរ​បាន​នាំយក​ភ្លេងពិណពាទ្យ​នេះ​មកពី​ប្រទេស​សៀម​វិញ គឺ​កាលបើ​ឃើញ​ដូច្នេះក៏​ស្មានថា​ជា​ភ្លេង​របស់​សៀម ក៏​នាំគ្នា​ហៅថា​«​ភ្លេង​សៀមៗ​» រហូតមក​៕

អត្ថបទពេញនិយម

តើអ្នកស្រឡាញ់ភេទដូចគ្នាចង់បានអ្វីពីដៃគូ?

នារី YouTuber កូរ៉េខាងត្បូង ផ្សព្វផ្សាយពីភាពស្រស់បំព្រងនៃជីវិតនៅលីវ

កន្លែងដើរលេងទាំង៥ ដ៏ស្រស់ស្អាតនៅខេត្តកំពត

អ្នកជំនាញមហារីក ប្រាប់គន្លឹះចំនួន ១០ ការពារស្ត្រីពីជំងឺមហារីកសុដន់

ការតាំងពិព័រណ៍ទោលរបស់ BTS Jungkook នឹងបើកនៅទីក្រុងសេអ៊ូល