តារនិករមានចំនួន 12 ដែលត្រូវបានគេប្រើប្រាស់ក្នុងហោរាសាស្រ្តបែបវិទ្យាសាស្រ្ត (astrology) ដើម្បីពណ៌នាចរិតលក្ខណៈនិងសំណាងរបស់មនុស្សម្នាក់ៗ ហើយតារានិករទាំងអស់នេះ ក៏ត្រូវបានបែងចែកតាមខែ និងថ្ងៃកំណើត។
អត្ថបទនេះសារព័ត៌មាន អេសអ័រ (SR) នឹងរៀបរាប់ពីអត្តចរិតដ៏អស្ចារ្យរបស់តារានិករ Leo ដែលជាតារានិករ ស្ថិតនៅក្នុងខែសីហានេះតែម្តង៖
ភាពជាអ្នកដឹកនាំ: តារានិករ Leo តែងតែសប្បាយចិត្តក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំ។ ពួកគេមានទំនុកចិត្ត និងសេចក្តីប្រាថ្នា ដែលធ្វើឱ្យគេក្លាយជាអ្នកដែលមានគេគោរព អនុវត្តតាម និងជាគម្រូ។ ពួកគេចូលចិត្តកាន់តំណែងដែលមានភាពទទួលខុសត្រូវ និងជាមនុស្សឧស្សាហ៍ព្យាយាម ហើយចាប់ផ្តើមធ្វើគម្រោងថ្មីៗ។
ភាពលេចធ្លោ: Leo ជាមនុស្សដែលមានការយកចិត្តទុកដាក់ និងចាប់អារម្មណ៍ខ្ពស់ពីមនុស្សជុំវិញខ្លួន។ ពួកគេចូលចិត្តធ្វើអ្វីដែលនាំឱ្យអ្នកផងទាក់ចិត្តនិងចូលចិត្តបង្ហាញមានវត្តមាននៅកណ្តាលឆាក ដើម្បីឱ្យមានការកោតសរសើរនិងស្រឡាញ់ពេញចិត្ត។
ភាពសប្បុរស: Leo ជាអ្នកមានចិត្តសប្បុរស ឧស្សាហ៍មានចិត្តឧបត្ថម្ភ និងជួយគេដោយឥតលាក់លៀម។ គេឆាប់ជួយ និងឧបត្ថម្ភអ្នកដែលត្រូវការជំនួយ អ្នកក្រខ្សត់ ហើយទង្វើទាំងនោះ គឺធ្វើចេញពីចិត្តដោយ គ្មានការរំពឹងពីការតបស្នងមកវិញ។
ភាពក្លាហាន: ការប្រឈមមុខនឹងបញ្ហាផ្សេងៗមិនធ្វើឱ្យ Leo ខកចិត្តនិងរាថយឡើយ។ ពួកគេមាន សតិ និងសម្បជញ្ញៈ ជាធំ ដើម្បីទទួលយកគ្រប់ការប្រឈម និងអាចទទួលយកបាន ទោះបីជាមានបញ្ហាធំដុំយ៉ាងណាក៏ដោយ។
ចំណង់ចំណូលចិត្ត: Leo មានចំណង់ចំណូលចិត្តខ្ពស់ ហើយគេតែងតែ ស្វែងរកអ្វីដែលអាចធ្វើឱ្យជីវិតពួកគេសប្បាយចិត្ត និងមានន័យ។ ពួកគេធ្វើអ្វីៗដោយបញ្ចេញចិត្តស្មោះ និងមិនងាយបោះបង់នូវគោលដៅរបស់ខ្លួនងាយៗនោះទេ។
ឯករាជ្យភាព: Leo គឺជាមនុស្សដែលមានឯករាជ្យខ្ពស់ និងចូលចិត្តសម្រេចបានអ្វីៗដោយខ្លួនឯង។ ពួកគេចូលចិត្តភាពដឹកនាំផ្លូវផ្ទាល់ខ្លួន និងមានចំណាប់អារម្មណ៍ក្នុងការរកស៊ី និងធ្វើអ្វីដែលគេជឿជាក់ថាជាផ្លូវល្អ។
ភាពស្មោះត្រង់: Leo មានភាពស្មោះត្រង់ចំពោះគោលការណ៍របស់ខ្លួន និងមានចំណាប់អារម្មណ៍ ក្នុងការរក្សាគុណតម្លៃ និងច្បាប់ក្រម។ ពួកគេទទួលបានការគោរពពីអ្នកផ្សេងដោយសារតែភាពស្មោះត្រង់នេះឯង។
ភាពស្រស់ស្រាយ: Leo ចូលចិត្តការសប្បាយរៀងរាល់ថ្ងៃ និងបរិយាកាសសប្បាយៗ។ ពួកគេទទួលយកជីវិតដោយការគិតវិជ្ជមាន និងមើលឃើញអ្វីៗក្នុងផ្លូវកណ្តាល។
ខាងលើនេះគឺជាចំនុចពិសេសៗ នៃចរិតលក្ខណៈរបស់តារានិករ Leo ប្រាប់ Admin ផង តើអ្នកដែលកំពុងអានមានចំនុចពិសេសៗ ប៉ុន្មានចំនុចដែរ?