ជីវិត និង សង្គម

ញ៉ាំហ្វេសតាឆ្នាំនេះ មនុស្សច្រើនកុះករមកញ៉ាំអាហារ ប្រកួតភ្លក្សម្ហូប និងស្ដាប់តន្ត្រីពីតារាល្បីៗ

December 8, 2024
August Stella
Heading
Option 1

ក្រោម​ជំនោរ​ខ្យល់ត្រជាក់​ជាប់មាត់ទន្លេ ស្ដង់​​តម្រៀបគ្នាជាជួរ​ បំភ្លឺដោយអំពូលភ្លើង​ទាក់ទាក់​មនុស្ស​ម្នា​មក​ភ្លក្ស​អាហារ​ឆ្ងាញ់ៗអង្គុយ​លម្ហែកាយ​ក្រោមបរិយាកាស​ដ៏​រីករាយ​ជាមួយ​តន្ត្រី និង​សកម្មភាព​ប្រកួត​ដ៏រំជើបរំជួលជា​ច្រើនទៀត។

នេះជាទិដ្ឋភាព​នៅកម្មវិធី ញ៉ាំ​ហ្វេ​ស​តា (NhamFesta) ដែល​បានទាក់ទាញ​មនុស្ស​​រាប់ពាន់​នាក់​មក​ចូលរួមនៅសប្ដាហ៍​ដំបូង​ ជាមួយកម្មវិធី​ឈ្មោះថា​ NhamFesta Go Global ដែលបាន​​ប្រព្រឹត្តទៅ​រៀងរាល់ថ្ងៃ​សុក្រដល់​ថ្ងៃអាទិត្យក្នុង​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ដល់ ១៥ ខែធ្នូ ឆ្នាំ​២០២៤ នៅទីតាំង​ TheElysée កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

​សប្ដាហ៍ដំបូង​របស់ ញ៉ាំ​ហ្វេ​ស​តា ​បានចាប់ផ្តើម​ដោយមាន​ការបើក​ជា​ពិធីករ​អមដោយ​ការសម្តែង​ក្រុម​តន្ត្រី​។ អ្នក​ចូលរួមបាន​រីករាយ​ជាមួយ​សកម្មភាព​កម្សាន្ត​ជាច្រើន រួមទាំង​ប្រកួតប្រជែងញ៉ាំអាហារ និង​ភេសជ្ជៈ ការ​បញ្ចេញ​ស្នាដៃ​ដោយ ចុងភៅរូបសង្ហា​ សុធា​រិ​ទ្ធ ​ការប្រកួតញ៉ាំ​​ស្រា​បៀរ ​Carlsberg, Singha, Blanc និង Somersby រួមទាំង​ការសម្ដែង​របស់​តារាចម្រៀង​ដ៏ល្បីល្បាញ ​Kwan ដែល​មានហ្វេនៗ​ចោមរោម​ជុំវិញឆាកតែម្ដង។

​រៀបចំ​ឡើង​ដោយ UnboxMarketing Agency កម្មវិធី​ វិធី NhamFesta GoGlobal សប្ដាហ៍បន្ទាប់​នឹង​ធ្វើឡើងនៅ​ថ្ងៃសុក្រ សៅរ៍ និង​អាទិត្យថ្ងៃទី ១៣ ១៤ និង​ ១៥ ខែធ្នូ ឆ្នាំ​២០២៤ នៅទីតាំង​ The Elysée កោះ​ពេជ្រ រាជធានី​ភ្នំពេញ​ មុន​នឹង​បន្ត​ផ្ដល់បទពិសោធន៍​​​ថ្មី ដល់អ្នក​ចូលរួម​តាមរយៈ​ពិព័រណ៍អាហារ​បែប​ពិកនិក​វិញ​ម្ដង។

​កម្ម​វី​ធិ​ទី២ ដែលមាន​ឈ្មោះ​ថា NhamFesta PicnicUnder the Blossoms ជា​​កម្មវិធី​ដែលត្រូវ​បាន​​​ធ្វើ​ឡើង​​ជាមួយ​ដៃគូ​សហការOrkide Development​។

ព្រឹត្តិ​ការណ៍​នេះ​មាន​ទីតាំង​ស្ថិតនៅ គម្រោង​អ័​រ​គី​ដេដឹ​ប៊ូ​តា​និ​ចស៊ីធី (Orkide TheBotanic City) នៅ​ថ្ងៃទី២១-២២ខែធ្នូ​នេះ។ អ្នកចូលរួម​អាច​ថតរូប​ស្អាតៗពិសេស​ជាមួយ​សួន​បែ​តង​និង​ការតុបតែង​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​របស់​បុរីអ័​រ​គី​ដេហើយ​ក៏​ទទួលបាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​បន្ថែម​ដោយមាន​ការកម្សាន្ត​ជាច្រើននិង​ការ​ទស្សនា​កុន​បែបoutdoor ផងដែរ​ដើម្បី​បង្កើន​អនុស្សាវរីយ៍​ល្អៗ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ផេ​ករ​បស់ NhamFestaFood Festival

NhamFesta Go Global រីករាយ​ស្វាគមន៍​អ្នកទាំងអស់គ្នា​នៅ​ថ្ងៃ​សុក្រដល់​ថ្ងៃអាទិត្យក្នុង​រយៈពេល ៣ថ្ងៃទៀត ចាប់ពី​ថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ឆ្នាំ​២០២៤នៅទីតាំង​ The Elysée កោះ​ពេជ្រ។

សម្រាប់ NhamFestaPicnic Under the Blossoms នឹង​​​​ធ្វើ​ឡើង​​នៅ​ថ្ងៃទី ២១-២១ ខែធ្នូ នៅគម្រោង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ចស៊ីធី។

​សម្រាប់​អាជីវករ​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការជួល​តូបសូម​ទំនាក់ទំនង​ទៅកាន់ Telegram:+855 87 474 277 និង +855 69 936 303៕​

អត្ថបទពេញនិយម

អ្នកកំពង់ឆ្នាំង កែច្នៃទូកត្នោតដែលគេបោះបង់ចោល រកបានចំណូលរាប់ពាន់ដុល្លារ

សាលារៀនមួយនៅជប៉ុន ដាក់កិច្ចការផ្ទះឱ្យកុមាររៀន «ឱប» ព្យាបាលរបួសផ្លូវចិត្តពីគ្រោះរញ្ជួយដី

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

ពិធីសុំទឹកភ្លៀង «ហែអ្នកតាព្រីងក្អែក» ធ្វើឡើងដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខ

តារា Mukbang ចិនម្នាក់ ស្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់