ជីវិត និង សង្គម

កម្មវិធីបែបពិកនិកលើកដំបូងគេ ញ៉ាំហ្វេសតា បរិយាកាសប្លែក សកម្មភាពកម្សាន្តក៏សម្បូរបែប

December 22, 2024
August Stella
Heading
Option 1

បន្ទាប់ពីស្វាគមន៍​អ្នកចូលរួម​រាប់ពាន់​នាក់មក​ភ្លក្សអាហារ​ឆ្ងាញ់ៗ​​នៅ​​ The Elysée កោះ​ពេជ្រក្រោមជំនោរ​ទន្លេ​ដ៏​ត្រជាក់ និង​បរិយាកាសរីករាយ​មួយ​ចុងភៅសង្ហា និង​តារា​ចម្រៀង​ល្បីៗសប្ដាហ៍នេះ NhamFesta Picnic Under the Blossoms ជាកម្មវិធីបែបពិកនិក​លើកដំបូងគេ នៅគម្រោង អ័រគីដេដឹប៊ូតានិចស៊ីធី។

សម្រាប់​អ្នក​ដែល​ចង់​ទទួលបាន​បទពិសោធន៍​ថ្មី អាចធ្វើ​ឱ្យ​​អារម្មណ៍​ល្ហែល្ហើយ​​ជាមួយ​បរិស្ថាន​ធម្មជាតិ​បាន​នៅ​កម្ម​វី​ធិ​ទី២ ដែលមាន​ឈ្មោះ​ថា NhamFesta PicnicUnder the Blossoms ជា​​កម្មវិធី​ដែលត្រូវ​បាន​​​ធ្វើ​ឡើង​​ជាមួយ​ដៃគូ​សហការនៅគម្រោង​អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ចស៊ីធី (Orkide The Botanic City)។

ព្រឹ​តិ្ត​ការណ៍​បែប​ពិ​កនិច​ដំបូង​គេ​បង្អស់នៅ​ថ្ងៃទី២១-២២ ខែធ្នូ​នេះ ​ជា​ឱ​កាស​ល្អសម្រាប់​​ការជួបជុំ​មិត្ត​ភ​កិ្ត ដើម្បី​សម្រាក​លម្ហែកាយ​ជាមួយ​ក្រុមគ្រួសារ​។  

នៅថ្ងៃទីសៅរ៍ ទី ២១ ខែ​ធ្នូ​នេះ កម្មវិធីចាប់ផ្ដើម​ជាមួយ​សិក្ខាសាលា​រៀន​ធ្វើវត្ថុ​អនុស្សាវរីយ៍​បែប​ឃ្យូតៗនៅ​ម៉ោង ៣រសៀល។ បន្ទាប់មក​មានការ​សម្តែង​ក្រុម​តន្ត្រី​ ការ​លេង​ហ្គេម​ និងពិសេស​ការប្រកួតដែល​ដឹកនាំដោយ​​ចុងភៅសុធា​រិ​ទ្ធ ចាប់ពី​ម៉ោង ៧ ដល់ ៨យប់​។

ពេលយប់​​អ្នកចូលរួម​ទទួលទានអាហារ​បែបពិកនិក នឹង​ទទួល​បាន​ការ​ប្រគំកំដរ​ពី​ក្រុមតន្ត្រី​​រួមទាំង​មានការ​ចាក់បញ្ចាំង​​​ខ្សែភាពយន្ត​ក្រៅ រហូត​ដល់ម៉ោង ១០​យប់ផងដែរ។

អ្នកចូលរួម​អាច​ថតរូប​ស្អាតៗ ពិសេស​ជាមួយ​សួន​បែ​តង ​និង​ការតុបតែង​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​របស់​បុរីអ័​រ​គី​ដេ ហើយ​ក៏​ទទួលបាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​បន្ថែម​ដោយមាន​ការកម្សាន្ត​ជាច្រើននិង​ការ​ទស្សនា​កុន​ក្រោមដំបូល​មេឃ ផងដែរ​ដើម្បី​បង្កើន​អនុស្សាវរីយ៍​ល្អៗ​។​

នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ សិក្ខាសាលារៀនធ្វើវត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​​នឹង​បើក​ម្តងទៀត​នៅ​ម៉ោង៣ រសៀល ដោយមាន​ការសម្តែង​ក្រុម​តន្ត្រី​ ការ​លេង​ភ្លេង ឬ​ហ្គេ ការលេង​​ល្បែងជាគូ ​ការសម្តែង​និង​ការ​ច្រៀង​ដោយតារាចម្រៀងលោក​ នីកូ ចាប់ពីម៉ោង ៨ ដល់ ៨កន្លះយប់ ហើយបន្ត​ដោយ​​ការចាក់បញ្ចាំង​​ខ្សែភាពយន្ត​រហូត​ដល់​១០​យប់។

កញ្ញា អ៊ុង ចរិយា នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Unbox Marketing បាន​​ឱ្យដឹងថា៖ «ពួកយើង​ក៏មាន​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​មុខម្ហូប​ទៅដល់​ភ្ញៀវ​ជាតិនិង​អន្តរជាតិ​។ បន្ថែម​ពីនេះវា​ក៏​ដើរតួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍និង​គាំទ្រ​ដល់​ឧស្សាហកម្ម​ម្ហូបអាហារ ជាពិសេស​អាជីវកម្ម​នៅក្នុង​ស្រុក​ឱ្យ​មានឱកាស​រកប្រាក់​ចំណូល​បន្ថែម​បាន​»​។

​​មិន​ថា​អ្នក​កំពុង​ស្វែងរក​អាហារ​ឆ្ងាញ់ៗឬ​ចង់​សាកល្បង​អ្វី​ថ្មី​ដូចជា​ការរៀនធ្វើ ( DIY) និង​អង្គុយ​ស្ដាប់​ចម្រៀង​នោះទេ NhamFesta Picnic Under the Blossoms នឹង​ផ្ដល់​បទពិសោធន៍​ប្លែកៗ​ឱ្យ​អ្នក​ទាំងអស់គ្នាជាមួយ​នឹង​ធម្មជាតិ ប្លង់​​ថតរូប​ស្អាតៗ និង​ការកម្សាន្ត​ជាច្រើនទៀត។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​ផេ​ករ​បស់ NhamFestaFood Festival

NhamFesta Picnic Under the Blossoms ត្រូវបាន​ធ្វើ​នៅគម្រោង​ អ័​រ​គី​ដេ ដឹ​ប៊ូ​តា​និ​ចស៊ីធី ហើយ​កុំភ្លេច​ទៅ​ចូលរួមលេងហ្គេម​ញ៉ាំអាហារពិកនិក មើលកុន និង​ស្ដាប់ចម្រៀងទាំងអស់គ្នាណា៕

អត្ថបទពេញនិយម

៤ វីធីតាមបែបធម្មជាតិ ជួយព្យាបាលបបូរមាត់ខ្មៅ

តើការជួញដូរមនុស្ស ជាអ្វី?

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែនមាន ទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ សរុបចំនួន ៨៥ កន្លែងឯណោះ។

បទ 'APT.' របស់ Rosé ធ្វើឱ្យវិស័យ K-pop ហក់ឡើងជាសកលមួយកម្រិតទៀត

បាត់ដំបង ទីក្រុងច្នៃប្រឌិតដំបូងរបស់ យូណេស្កូ ដែលសិល្បៈចម្អិនអាហារមាននិរន្តរភាពសម្រាប់បេតិកភណ្ឌម្ហូបខ្មែរ