ជីវិត និង សង្គម

ក្ដីសុបិនប្រជាជនអាមេរិកមានកម្មសិទ្ធិលំដៅដ្ឋាន ប្រឈមនឹងកង្វះ ២ លានផ្ទះទៀត

October 22, 2024
SR Digital Content Creator
Heading
Option 1

គោលដៅ​ក្តី​ស្រមៃ​របស់​ជនជាតិ​អាមេរិក ​ក្នុងការមានកម្មសិទ្ធិ​​ផ្ទះ​មួយហាក់បីដូចជា​នៅ​ឆ្ងាយ​ពីការ ឈាន​ទៅដល់​សម្រាប់​​ម​នុស្ស​ជាច្រើន ដោយ​បញ្ហា​កង្វះ​លទ្ធភាព​ទិញក៏ដូចជា​កង្វះសំណង់លំនៅដ្ឋាន​ បាន​បង្ក​ជា​ឧបសគ្គ​យ៉ាងសំខាន់​។

យោងតាម​ការកត់សម្គាល់​ថ្មីៗ​នេះ​ពីវិទ្យាស្ថានវិនិយោគ​លើ​ការស្រាវជ្រាវ​ NedDavis Research (NDR) ការកើនឡើង​គួរឱ្យកត់សម្គាល់ ​នៃ​ការសាងសង់​ផ្ទះ​ថ្មីក្នុង​តម្លៃ​អាចទទួលយកបាន គឺ​ចាំបាច់​ដើម្បី​ធ្វើឱ្យ​ម្ចាស់ផ្ទះអាច​ទិញ​ធ្វើជាកម្មសិទ្ធិ​​ផ្ទាល់ខ្លួន។

​លោក Joseph Kalish អ្នក​យុទ្ធសាស្ត្រ និង​លោក Veneta Dimitrova សេដ្ឋវិទូ​នៅ NDR បាន​និយាយថា៖

«​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នៃ​ការកើនឡើង​តម្លៃ​ផ្ទះ កំណើន​ប្រាក់ចំណូល​នៅ​ទ្រឹង និង​អត្រាការ​ប្រាក់​​កម្ចី​ទិញ​ផ្ទះមាន​កម្រិត​​ខ្ពស់ ​បាន​ធ្វើ​ឱ្យ​ប្រជាជន​អាមេរិក​មួយចំនួនធំ​ ខ្វះ​លទ្ធភាព​ទិញ​ផ្ទះ​»។

​អត្រា​ប្រាក់កម្ចី​ទិញ​ផ្ទះ​ គឺជា​កត្តា​ចម្បង​មួយជាមួយនឹង​អត្រា​ថេរ​រយៈពេល ៣០ ឆ្នាំ មាន​កម្រិត​ ៧% សម្រាប់​ឆ្នាំ ២០២៣ សូម្បីតែ​ក្នុង​រយៈពេល​ខ្លី ​​វា​នឹង​​​​ឡើង​ដល់​​ ៨% នៅ​ចុងឆ្នាំ ២០២៤។​

វិទ្យាស្ថានវិនិយោគ​លើ​ការស្រាវជ្រាវ​ NDR គូសបញ្ជាក់​បន្ថែម​អំពី​កង្វះ​ការផ្គត់ផ្គង់​ដ៏​សំខាន់ ដោយ​ប៉ាន់ស្មាន​កង្វះ​លំនៅឋាន​ចំនួន ២,២លាន​ផ្ទះ ​សម្រាប់ប្រជាជនអាមេរិក​។ កង្វះ​សំណង់ផ្ទះ រឹត​តែ​ធ្វើ​ឱ្យ​ប្រជាជនអាមេរិក​ពិបាក​ខ្លាំង​ បន្ថែម​ពីលើ​​​បញ្ហា​​ប្រឈម​​ដែលមាន​​ស្រាប់គឺ​លទ្ធភាព​ទិញផ្ទះ​​។​

NDR បាន​និយាយថា៖

«យើង​បាន​ព្រមាន​អំពី​កង្វះសំណង់​​លំនៅឋាន​ចាប់តាំងពី​ឆ្នាំ ២០១៥។ ការសាងសង់​លំនៅឋាន​ថ្មី​ត្រូវបាន​​បញ្ឈប់​ ​​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុឆ្នាំ​២០០៨ ហើយ​យើង​បាននិងកំពុងប្រឈម ​នឹង​វិបត្តិ​កង្វះ​ផ្ទះ​ចាប់ពីពេលនោះមក»។

​ទោះជា​យ៉ាងណាក៏ដោយ ការដោះស្រាយ​បញ្ហា​កង្វះ​ការផ្គត់ផ្គង់​បង្ហាញ​ពី​ឧបសគ្គ​ក្នុង​ការ​សាងសង់ផ្ទះ​។ NDR ចង្អុល​បង្ហាញ​ទៅ​ការកើនឡើង​ថ្លៃដើម ​នៃគម្រោង​លំនៅដ្ឋាន​​នៅ​តែជា​កត្តា​​រារាំង ដល់​ការផ្គត់ផ្គង់​លំនៅដ្ឋាន​សម្រាប់​ឆ្នាំ​ខាងមុខ​។ ការចំណាយ​ទាំងនេះ​រួមបញ្ចូល​កត្តា​ដូចជា​ ការធានារ៉ាប់រង​ខ្ពស់ និង​បន្ទុក​ពន្ធការកើនឡើង​តម្លៃ​ដី បទបញ្ជា​បរិស្ថាន​តឹងរ៉ឹង និង​ការកើនឡើង​តម្លៃ​ពលកម្ម​។​

​ចំនួនជន​អន្តោប្រវេសន៍ដែល​កាលពី​អតីតកាល ​បាន​ជួយ​សម្រាល​ការខ្វះខាត​កម្លាំង​ពលកម្ម​ក្នុងវិស័យ​សំណង់​ លែងជា​​​ដំណោះស្រាយក្នុង​បញ្ហា​សាងសង់ផ្គត់ផ្គង់​ផ្ទះ​ទៀតហើយ។

វិទ្យាស្ថានវិនិយោគ​លើ​ការស្រាវជ្រាវNDR បាន​កត់សម្គាល់ថា៖ ការកើនឡើង​ថ្មីៗ​នៃជន​​អន្តោប្រវេសន៍ ​មិនបាន​ជះឥទ្ធិពល​ដល់​សមតុល្យ​ការផ្គត់ផ្គង់ និង​តម្រូវការ​​របស់​កម្ម​ករ​ពី​អាមេរិកឡាទីនទេ»។

ខណៈពេលដែល​ប្រធាន​ធនាគារកណ្តាល​លោក Jerome Powell បាន​ហៅ ជន​​អន្តោប្រវេសន៍​ថា​ ជា​ដំណោះស្រាយ​តុល្យភាព​ទីផ្សារការងារ​ឡើងវិញ​នោះ ដោយវិទ្យាស្ថានវិនិយោគ​លើ​ការស្រាវជ្រាវ NDR ណែនាំ​ថា​ ជនអន្តោប្រវេសន៍​ទាំងនេះ​នៅ​ទីបំផុត​ នឹង​ត្រូវប្រឈម​បញ្ហា​តម្រូវ​ការ​លំនៅដ្ឋាន​អចិន្ត្រៃយ៍ការ​រឹតបន្តឹង​ការផ្គត់ផ្គង់ និង​ការរក្សា​ការជួល​ឱ្យ​កើនឡើង​។

​ទស្សនវិស័យ​រួម​របស់វិទ្យាស្ថានវិនិយោគ​លើ​ការស្រាវជ្រាវ NDR សម្រាប់​ទីផ្សារ​លំនៅឋានរំលេច​នូវ​រូបភាព​ដ៏​​លំបាក​សម្រាប់​អ្នកទិញ​អនាគត​។ តម្លៃ​ផ្ទះឡើង​​ខ្ពស់​ហាក់ដូច​ជារឿង​ចាស់កើតឡើងជាថ្មី​ តែ​ប្រសិនបើមានការ​​បន្ទាប​អត្រា​ការប្រាក់កម្ចី​​​ទិញ​ផ្ទះមាន​ការប្រាក់ទៀត​ នោះ​​តម្លៃ​ផ្ទះ​អាច​នឹង​កើនឡើង​បន្ថែមទៀត​៕​

 

Source: Business Insider

អត្ថបទពេញនិយម

ភ្លេង«ពិណពាទ្យ» វង់ភ្លេងខ្មែរដ៏ចំណាស់ មិនមែន ភ្លេង«សៀម»

តើការត្រាំទឹកក្តៅនៅទេទឹកពុះ អាចព្យាបាលជំងឺពិតមែនឬទេ?

អត់មានស្រកីដកដង្ហើមដូចត្រី តែដូហ្វីនដេកបិទភ្នែកម្ខាង បើកភ្នែកម្ខាង?

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

យកក្រោលគោបង្រៀនសិស្ស រហូតបង្កើតជាសាលាសហគមន៍ បង្រៀនសិស្សមិនយកប្រាក់