ចំណេះដឹង

ខួប ៧៣ ឆ្នាំក្នុងនាមជាសមាជិកអង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដ៏អស្ចារ្យជាច្រើន

October 22, 2024
វង់ អូន
Heading
Option 1

ភ្នំពេញៈ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ គឺជាខួប៧៣ឆ្នាំដែលកម្ពុជាចូលជាសមាជិករបស់អង្គការ យូណេស្កូ (UNESCO) ។ ថ្ងៃនេះសារព័ត៌មាន SR Digital Media នឹងបង្ហាញជូនពីសម្បត្តិវប្បធម៌ខ្មែរ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលទទួលស្គាល់ដោយអង្គការយូណេស្កូ៖

+ បញ្ជី​បេតិកភណ្ឌ​ពិភព​លោករូបី

១ ឧទ្យានបុរាណវិទ្យាអង្គរ (សម្បត្តិ​វប្បធម៌​រូបី)៖ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ឧទ្យានបុរាណដ៍ធំអស្ចារ្យនេះរួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងសំណង់ដ៏អស្ចារ្យជាច្រើនទៀត។

ប្រាសាទព្រះវិហារ (សម្បត្តិ​វប្បធម៌​រូបី)៖ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៨ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ។  

៣ តំបន់ប្រាសាទសម្បូរព្រៃគុហ៍ (សម្បត្តិ​វប្បធម៌​រូបី)៖ ត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។

៤ ប្រាសាទកោះកេរ (សម្បត្តិ​វប្បធម៌​រូបី)៖ ត្រូវបានប្រកាសដាក់ចូលក្នុងបញ្ចីបេតិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ។

+ បញ្ជី​បេតិកភណ្ឌ​ពិភព​លោកអរូបី

១ របាំព្រះរាជទ្រព្យកម្ពុជា (សម្បត្តិ​វប្បធម៌អ​រូបី)៖ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក  នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។

ល្ខោន​ស្រមោល​ស្បែក​ធំ (សម្បត្តិ​វប្បធម៌អ​រូបី)៖ ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ នៅថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០០៥។

៣ ល្បែងទាញព្រ័ត្រ​ (សម្បត្តិ​វប្បធម៌អ​រូបី)៖  ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៥។

៤ ចាប៉ីដងវែង (សម្បត្តិ​វប្បធម៌អ​រូបី)៖ ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៦។

៥ ល្ខោនខោល វត្តស្វាយអណ្ដែត (សម្បត្តិ​វប្បធម៌អ​រូបី)៖ ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលត្រូវការការពារជាបន្ទាន់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

គុនល្បុក្កតោ (សម្បត្តិ​វប្បធម៌អ​រូបី)៖ ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

+ បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក

១ បណ្ណាសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៖ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០៩។

២ ក្រាំងរឿងអ៊ីណាវបុស្បា៖ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី​​ ៣០ ខែ តុលា ឆ្នាំ ២០១៧។

៣ ខ្សែ​អាត់​សម្លេង​រឿង​រាមកេរ្តិ៍តាគ្រុឌ៖​ ត្រូវបានដាក់បញ្ចូលកាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៤។

ក្រៅពីសម្បត្តិបេតិកភណ្ឌខាងលើ កម្ពុជាក៏មានបន្ថែមទៀតដូចជា៖

+ ឋបនីយជីវមណ្ឌល(Biosphere Reserves)

១ ឋបនីយជីវមណ្ឌលបឹងទន្លេសាប៖ ត្រូវបានដាក់កំណត់ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧។

+ បណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ(UNESCO Creative Cities Network)

១ ក្រុងបាត់ដំបង៖ ត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្ដាញទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ កាលពីថ្ងៃទី​ ៣១ ខែ តុលា ឆ្នាំ ២០២៣។

សូមជម្រាបថា នាពេលបច្ចុប្បន្ននេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងយកចិត្តទុកដាក់ យ៉ាងសកម្មក្នុងការរៀបចំនូវឯកសារបន្ថែមទៀត ដើម្បីស្នើសុំដាក់សម្បត្តិវប្បធម៌ និងបេតិកភណ្ឌ ដ៏មានតម្លៃជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជាសម្រាប់អង្គការយូណេស្កូ ទទួលស្គាល់។

គួរគូសបញ្ជាក់ថាកម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ (UNESCO)នៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ អង្គការយូណេស្កូនៅកម្ពុជាធ្វើការងារនៅក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា (UNDAF) ឆ្នាំ២០១៩-២០២៣ ដែលសំដៅលើកកម្ពស់ការអប់រំ, បរិស្ថាន, ទំនាក់ទំនងនិងព័ត៌មាន, មរតកវប្បធម៌, សេរីភាពនៃការបញ្ចេញមតិ និងវិទ្យាសាស្រ្តធម្មជាតិដើម្បីជាមធ្យោបាយ ឆ្ពោះទៅសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០៕

អត្ថបទពេញនិយម

ពិភពមនុស្សតឿនៅចិន បង្កប់ដោយអាថ៌កំបាំង និងរឿងចម្រូងចម្រាស់

ហ្វេនគាំទ្រខ្លាំង រឿងប្រវត្តិស្នេហ៍នាងនាថ ដាក់ម៉ោងចាក់បញ្ចាំងជាប់គ្នារដឹក ដល់កណ្ដាល អាធ្រាត្រ

ការគាំងប្រព័ន្ធបច្ចេកវិទ្យា(IT) នៃឧស្សាហកម្មជុំវិញពិភពលោកដោយសារតែ ក្រុមហ៊ុន CrowdStrike

មិនចង់ឲ្យមុខជាំ ស្រីៗត្រូវចេះតិចនិកទាំងនេះ

ស្ត្រីខ្មែរអង់គ្លេស បង្កើតអង្គការជួយខ្មែរស្វែងរកសាច់ញាតិ តាមរយៈការធ្វើតេស្ត DNA ឥតគិតថ្លៃ