ចំណេះដឹង

គ្រាន់តែមើលយូធូប អាចផលិតម៉ាស៊ីនកាត់ស្មៅ លក់បានតម្លៃរាប់ពាន់ដុល្លារ

November 21, 2024
ថិញ រិទ្ធី
Heading
Option 1

ពោធិ៍សាត់ :ដោយសារ​តែមាន​ដុង​ពី​កំណើត អ្វីដែល​ធ្វើឱ្យ​លោក ហេង ម៉ាក បាន​មើលឃើញ​មួយ​ភ្លែតហើយ​ ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​របស់​នោះ លោក​អាច​សម្រេច​ដូច​បំណង​។ក្នុងនោះ​រួមមាន​សមិទ្ធផល​ជា​ម៉ាស៊ីន​ផលិត​ឥដ្ឋ ម៉ាស៊ីន​កាត់​ស្មៅនិង​ម៉ាស៊ីន​ចិញ្ច្រាំ​វត្ថុ​ផ្សេងៗ ដែល​លោក ម៉ាក អាច​ផលិត​បាន​ដោយ​គ្រាន់តែ​មើល​យូ​ធូប​ហើយ​ធ្វើតាម​ប៉ុណ្ណោះ​។​

​ម៉ាស៊ីន​ទាំងនេះមិនមែនជា​សំបក​គំហើញ​ថ្មី​នោះទេ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ដែល​មិន​ធ្លាប់បាន​រៀនឬ​យល់ដឹង​ពី​បច្ចេកទេស​របស់​វា ការដែល​អាចធ្វើ​តាម​យូ​ធូប​រហូតដល់​ចេញ​ជា​ផលិតផល​សម្រេច ហើយ​អាច​ប្រើប្រាស់​បានជាមួយ​ការធានា​១​ឆ្នាំ​ទៀត​នោះ វា​គឺជា​រឿង​ដ៏​អស្ចារ្យ​​។​

​ក្នុងចំណោម​ម៉ាស៊ីន​ដែល​លោក​បាន​ប្រទះឃើញក្នុង​វីដេ​អូ​យូ​ធូបមាន​ម៉ាស៊ីន​កាត់​ស្មៅ ដែល​ត្រូវបាន​លោក​កែច្នៃដើម្បី​សម្រួល​ការងារ​របស់​អ្នកមានគុណ​។​

​លោក ម៉ាក បានបញ្ជាក់​ប្រាប់​សារព័ត៌មាន SR News យ៉ាង​ដូច្នេះ​ថា​៖ «​ហេតុផល​ដែល​ខ្ញុំ​កែច្នៃម៉ាស៊ីន​កាត់​ស្មៅ​នេះ​មក ព្រោះ​ឪពុក​ខ្ញុំ​ជា​អ្នក​ចាំចម្ការ​ឱ្យគេ ហើយ​ឃើញ​គាត់​មានការ​លំបាក ក៏មាន​គំនិត​ច្នៃ​ម៉ាស៊ីន​កាត់​ស្មៅ​នេះ​ឡើង​»​។​

​គំនិត​នេះ​ត្រូវបាន​បំភ្លឺ​បន្ថែមតាមរយៈ​ការមើល​វីដេអូ​នៅក្នុង​យូ​ធូប ដែល​បានបង្ហាញ​ពី​អំពី​ដំណើរការ​នៃ​ការផលិត​ម៉ាស៊ីន​កាត់​ស្មៅ​។ក្រោយពី​មើល​រួច លោក​ក៏មាន​កូន​ចិត្ត​មួយ​គិតថាវា​ហាក់​មិនមាន​ការពិបាក​អ្វី​នោះទេ​។លោក​ក៏​ចាប់ផ្ដើម​ប្រមែប្រមូល​ឧបករណ៍​មក​ធ្វើ​សាកល្បង​។ណាមួយ​គ្រឿង​ម៉ាស៊ីន​ទាំងនោះ​មិនមាន​ភាព​សា​ញ៉ាំ ហើយ​គ្រឿង​បង្គុំ​ភាគច្រើន​ក៏មាន​ស្រាប់​។​

​លោក​បាន​បន្ថែមទៀតថា ការធ្វើ​ម៉ាស៊ីន​កាត់​ស្មៅ​នេះ លោក​ត្រូវការ​ដែក​មួយចំនួន ម៉ាស៊ីន​ម៉ា​ស៊ូ​ត​មួយគ្រឿង និង​កង់ឡាន​មួយគូ ប៉ុស្តិ៍​ផ្សា​រលួស ម៉ូ​ទ័​រ​ស្វានឧបករណ៍​កាត់​ដែក និង​កម្លាំង​ជាង​ពីរ​នាក់​ក្នុងការ ផលិត​ម៉ាស៊ីន​កាត់​ស្មៅ​មួយគ្រឿង​។​

​នៅក្នុង​ការផលិត​ម៉ាស៊ីន​កាត់​ស្មៅ​នេះដែរ លោក​ក៏បាន​ជួប​ផល​លំបាក​មួយចំនួន​។ទីមួយ​គឺ​ពិបាក​ក្នុង​ការរៀប​ផ្លែកាំបិត​ឲ្យ​ត្រូវ​តាម​បច្ចេកទេស​ សម្រាប់​កាត់​ស្មៅ​ខ្ពស់ៗ​ហើយ​ក្រាស់ៗ​។ទី​ពីរ​លៃលក​រៀប​រូបរាង​ឲ្យ​​បាន​ត្រឹមត្រូវ​ទៅតាម​ម៉ាស៊ីន​ជាក់ស្ដែង​។​

​ដោយសារតែ​ការលំបាក​នេះហើយ ទើប​លោក​បានបញ្ជាក់​ពី​តម្លៃ​ផលិត​របស់លោក​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​ការផលិត​ម៉ាស៊ីន​កាត់​ស្មៅ​មួយគ្រឿង​ខ្ញុំ​ត្រូវការ​ចំណាយពេល ១០ថ្ងៃ និង​មានតម្លៃ ១,៧៥០ ដុល្លារថែមទាំង​មានការ​ធានា​រយះពេល​១​ឆ្នាំ​ទៀតផង​!​។​

​បុរស​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​បន្តទៀតថា​៖ «​អតិថិជន​ដែល​បាន​ជាវ​ម៉ាស៊ីន​កាត់​ស្មៅ​យកទៅ​ប្រើប្រាស់ ពួកគាត់​មានការ​គាំទ្រ​និង​ស​សើ​រថា​ម៉ាស៊ីន​ម៉ាស៊ីន​កាត់​ស្មៅ​នេះ​មានគុណ​ភាពល្អ ដំណើរការ​លឿន  កាត់​ស្មៅ​បាន​ស្អាតមាន​សុ​វត្តិភាព​ខ្ពស់ មិនមាន​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់​»​។​

​ក្រៅពី​ធ្វើ​ម៉ាស៊ីន​កាត់​ស្មៅ​នេះ​លោក ម៉ាកក៏​កំពុង​ច្នៃ​ធ្វើ​ម៉ាស៊ីន​ផលិត​ឥដ្ឋ និង​ផលិត​ឥដ្ឋ​បរិស្ថាន ឬ​ហៅថា​ឥដ្ឋ​អេកូ​។​

​បច្ចុប្បន្ននេះ​លោក ម៉ាកក៏មាន​បំណង​ចង់​ផលិត​ម៉ាស៊ីន​ផលិត​ធ្យូង​អនាម័យ ម៉ាស៊ីន​កាត់​ស្មៅ​ដែលមាន​ចំនួន៣​ខ្នាត គឺ​ខ្នាត ៨ តឹក ខ្នាត​១​ម៉ែត្រ​២​តឹក និង ខ្នាត​១​ម៉ែត្រ ៤០​តឹកជាមួយ​ការធានា​ជួសជុល សម្រាប់​ការខូចខាតនិង​មាន​គ្រឿងបន្លាស់​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​។​

​សិប្បកម្ម​ផលិត​ម៉ាស៊ីន​កាត់​ស្មៅ​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​ទុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​នា​ថ្ងៃ​អនាគត​លោក ម៉ាកមានបំណង​ចង់​ផលិត​គ្រឿង​ឧបករណ៍ប្រើប្រាស់​សម្រាប់​កសិកម្មដូចជា​ម៉ាស៊ីន​ចិញ្ច្រាំ​ស្មៅ ក្បាល​បូមទឹក ការកែច្នៃ​គោយន្ត​កន្ត្រៃនិង​កូន​ត្រាក់ទ័រ​តូច​។​

​ព័ត៌មាន​បន្ថែមសូម​ទំនាក់ទំនង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក Heng Mak ( https://shorturl.at/3IBSf)ឬ​លេខ​ទូរ​សព្ទ​៖ ០៨៨ ៧០៩ ៩៤៣៤ និង ០៦៦ ៨០០ ៤៨៤៕

អត្ថបទពេញនិយម

ខេត្តពោធិ៍សាត់ ជាឃ្លាំងថាមពលអគ្គីសនី របស់កម្ពុជា

នំបញ្ចុកខ្មែរច្រកកំប៉ុង ផលិតនៅកូរ៉េខាងត្បូង កំពុងផ្ទុះការគាំទ្រខ្លាំងឆ្លងទ្វីប

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក ) ដឹកនាំអ្នកសារព័ត៌មានជាង ៣៧ ស្ថាប័ន ចុះផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សាលារដ្ឋកាលីហ្វ័រញ៉ា ដាក់ប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា ក្នុងកម្មវិធីសិក្សាដើម្បីសហគមន៍ចម្រុះជាតិសាសន៍