ចំណេះដឹង

ប្រវត្តិ និងអត្ថន័យពិធីបណ្តែតប្រទីប

November 12, 2024
សួស យ៉ាមី
Heading
Option 1

ពាក្យប្រទីបនេះ ក្លាយពីពាក្យបាលី «បទីប» មានន័យថា គោម, ចង្កៀង។  ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង។ នេះបើតាមវចនានុក្រមខ្មែរ។

ពិធីបុណ្យបណ្តែតប្រទីបនេះ ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងពុទ្ធប្រ​វត្តិ។

ពិធីបណ្តែតប្រទីប គឺជាការបង្ហាញពីការគោរពដឹងគុណដល់ព្រះចង្កូមកែវព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គ ដែលបានប្រតិស្ថាននៅទីកន្លែងផ្សេងៗ។  

១ គម្ពីទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤នៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាននៅទីទាំង៤ គឺ៖ទី១ នៅត្រៃត្រឹង្សសួគ៌ ទី២ នៅភពនាគ ទី៣នៅស្រុកគន្ធា និងទី៤៖ នៅទន្ដបុរៈកលិង្គរដ្ឋ។

២ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា មានចែងថាស្នាមព្រះបាទ ព្រះសាម្មាសាម្ពុទ្ធប្រតិស្ថាននៅទីតាំង៥គឺ ទី១៖ នៅសុវណ្ណមាលិបរពត ទី២៖ នៅសុវណ្ណបរពត ទី៣៖ នៅសុមនកូដបរពត
ទី៤៖ នៅយោនកបុរី និង ទី៥៖ នៅស្ទឹងនម្មទា។

ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខ្មែរតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ ដែលក្រោយមក គេប្រារព្ធពិធីបណ្ដែតប្រទីបនៅយប់ ១៤-១៥កើត និង១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទានិងនៅទីឯទៀត ដូចជាពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំ បានផលយ៉ាងប្រសើរដើម្បីសុខចំរើនរុងរឿង ដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។

បន្ថែមពីនេះ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​ក៏ជាបង្ហាញសម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​៕

អត្ថបទពេញនិយម

តើតារាចម្រៀងរូបណា ដែលពេញនិយមជាងគេសម្រាប់ក្រុមអាយុ Gen-Z

អ្នកនិពន្ធល្បី ម៉ីសន សុធារី បើកទំព័រប្រវត្តិសាស្ត្រថ្មី ប្រើបច្ចេកវិទ្យា AI ផ្សារភ្ជាប់ការនិទានរឿង

មកស្គាល់ហាងកាហ្វេល្បីទាំង៣ នៅខេត្តកែប

តារា K-pop កាន់តែច្រើន សុខចិត្តចេញពីទីភ្នាក់ងារធំៗ មកចាប់យកសេរីភាពលើវិថីចម្រៀង

បុរសឥណ្ឌូនេស៊ីម្នាក់ សម្លាប់អ្នកជិតខាង ដែលតែងសួរថា ហេតុអ្វីបានជាគាត់មិនទាន់រៀបការ?