ជីវិត និង សង្គម

សំណួរងាយៗជួយឱ្យអ្នកដឹងថាខ្លួនជាមនុស្ស Introvert ឬ Extrovert

October 22, 2024
August Stella
Heading
Option 1

ពាក្យ​ Introvert ឬ Extrovert​ ដែល​ប្រើ​ក្នុង​ការ​ពិពណ៌នា​ចរិត​លក្ខណៈ​របស់​មនុស្ស​ត្រូវបានប្រើប្រាស់​យូរ​លង់​ណាស់​ម​កហើយ​​ក្នុង​ភាសាអង់គ្លេស។ ប៉ុន្តែ​នៅមួយរយៈ​ចុងក្រោយ​នេះ Introvert ឬ Extrovert ​ត្រូវ​បាន​គេ​ប្រទះឃើញ​ប្រើប្រាស់​ច្រើន​នៅ​កម្ពុជា​ទាំង​ក្នុងន័យ​សំដៅ​លើ​ប្រភេទ​មនុស្ស​ និង​ទាំង​ក្នុង​ន័យ​បែប​លេង​សើច។

យើង​ច្រើនតែ​ឮ​គេ​ចាត់ថ្នាក់​នរណាម្នាក់​ថា​ជា​ Introvert ឬ Extrovert។ ការស្វែងយល់​ថា​តើ​ បុគ្គល​ម្នាក់​មាន​ចរិតលក្ខណៈ introvert ឬ extrovert មានអត្ថន័យ​​​​ជាង​ទិដ្ឋភាព​សង្គម​នៃ​បុគ្គលិកលក្ខណៈពួកគេ​។

ការ​បែងចែក​ចរិត​លក្ខណៈដូច្នេះត្រូវបានផ្ដោត​លើ​ការ​ប្រាស្រ័យទាក់ទង​ក្នុង​​បរិស្ថានឯកជននិង​សាធារណៈ​។

តើអ្នកមានឆ្ងល់ទេថាតើអ្នក​ជា​​​មនុស្ស​បែបណា​? តើ Introverts អាច​ចេញ​ក្រៅ​បានទេ​? តើ​អ្នក​ជា introvert ឬ extrovert?

ខាងក្រោម​នេះ ជា​កម្រង​សំណួរ​ដែលអ្នកត្រូវជ្រើសរើស​ចម្លើយ «ក» និង «ខ»។ សូម​ឆ្លើយ​សំណួរ​ទាំង ១០​ ខាងក្រោម​ដើម្បី​ដឹង​ពី​លទ្ធផលនៃ​ចរិត​លក្ខណៈ​​របស់​អ្នក​។​ 

​១. តើ​អ្នកមានអារម្មណ៍ស្រួលចិត្ត​​​ពេលទៅចូលរួ​ម​កម្មវិធី​ជប់លៀង​តែម្នាក់ឯង​ហើយ​សុខចិត្ត​​សប្បាយ​តែឯង​មិន​ចាំបាច់​មានគ្នា?

​ក១៖ ប្រាកដ​ណាស់​ខ្ញុំ​មិនខ្វល់ទៅ តែ​ឯង​ក៏បានដែរ​។​

​ខ​១៖ ​ទេ ខ្ញុំ​ត្រូវការ​មានគ្នាកំដរ​ដើម្បីទៅចូលរួម​កម្មវិធី​ជាមួយខ្ញុំ។

២.មិត្ត​ភ័ក្តិ​របស់​អ្នកមាន​គម្រោង​ដើរលេង​ពេលយប់ តើ​អ្នក​ទំនង​ធ្វើ​អ្វី​ជាងគេ​?

​ក​៖  ខ្ញុំ​ចង់ទៅនឹងគេដែរ​ មនុស្ស​កាន់តែច្រើន​ កាន់តែ​សប្បាយ។

ខ​៖ ទេ ខ្ញុំ​ចង់តែ​នៅលើ​គ្រែ​ដេក​ញ៉ាំ​ពោត​ផ្ទុះមើលទូរទស្សន៍ ឬ Netflix​។​

៣. សំណួរ៖ តើ​មួយណា​ជា​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍​របស់​អ្នក​?

​ក៖ ចុង​សប្តាហ៍​ ខ្ញុំ​ចូលចិត្ត​ការ​ជួប​ជុំ​​ក្នុង​សង្គមនិង​ជួប​មនុស្ស​ម្នា។​

​ខ​៖ ចុង​សប្តាហ៍ខ្ញុំ​មិនចង់ចេញក្រៅ​​ជួបនរណាទេខ្ញុំ​​គ្រាន់តែចង់​សម្រាក​នៅផ្ទះ​របស់ខ្ញុំ។

​៤. បន្ទាប់ពី​មានការ​ជួបជុំគ្នា​ក្នុងសង្គម​ដ៏​ធំឬ​ព្រឹត្តិការណ៍​បណ្ដាញ​នានា តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​?

​ក៖ គិតដល់​​​ព្រឹត្តិការណ៍បន្ទាប់​ដែលខ្ញុំ​ចង់ទៅ​​ចូលរួម​ជា​​ច្រើន​ទៀត។ទាំង​នេះ​ជាបទពិសោធ និង​ជាការ​រៀនសូត្រ។​

​ខ​៖ ចង់​​លុបចោល​ការអញ្ជើញ​លើក្រោយព្រោះខ្ញុំ​មានអារម្មណ៍ហត់ហើយ។​

 

​៥.តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ពេល​ជួប​មនុស្ស​ថ្មី​?

​ក​៖ ជួប​មនុស្ស​ថ្មីៗ​គឺជារឿង​​​គួរឱ្យ​រំភើបនិង​រីករាយ​។​

​ខ​៖ អត់​ទេ ខ្ញុំ​ដូចជាហេងហាង​ប្រហោងពោះ។​

 ​៦. ​ប្រសិនបើ​អ្នក​ជួប​នរណាម្នាក់​ជា​លើកដំបូងតើ​មួយណា​ទំនងជា​ការឆ្លើយតបរ​បស់​អ្នក​?

​ក​៖ ខ្ញុំ​អាច​​ចាប់ផ្ដើម​ការសន្ទនា​បាន​យ៉ាង​ងាយស្រួលឬងាយ​ចុះ​ចំណោម​ជាមួយ​​ពួកគេ​។​

​​ខ​៖ ទេ ខ្ញុំ​ប្រហែលជាសុខ​ចិត្ត​​ស្តាប់​ភាគច្រើនជាជាងស្រដី​​ព្រោះ​មិនដឹង​និយាយ​អ្វី។

 

​៧. តើពេលទំនេរអ្នកទំនង​ជា​​ចំណាយ​ពេលធ្វើអ្វី?

​ក​៖ ដើរលេង​តាម​ពិធីជប់លៀងនិង​ជួប​មនុស្ស​ថ្មី​ៗ។​

​ខ​៖ចែករំលែក​ការសន្ទនា​ដ៏​ល្អ​ជាមួយ​មិត្តភក្តិឬ​ក្រុមគ្រួសារ​ដ៏​ល្អ​បំផុត​របស់​អ្នក​។​

 

​៨. តើ​អ្នកជា​ប្រភេទ​ដែលមាន​អារម្មណ៍​ថា​អ្នក​មានថាមពលធ្វើការ​​ច្រើនជាង​នៅក្នុង​បរិយាកាស៖

​ក​៖ ហាង​កាហ្វេ​

​ខ​៖ ផ្ទះ​

​៩. តើ​អ្នក​រីករាយ​នឹង​អ្វី​ក្នុងចំណោមជម្រើស​ទាំងពីរនេះ៖

​ក​៖ ភាពលេចធ្លោរ និង​ចំណុច​ស្រូបទាញ​​​ការយកចិត្តទុកដាក់​ពី​មនុស្ស​ជុំវិញ​ខ្លួន​

​​ខ​៖ សុខចិត្ត​​ស្ថិតនៅ​ខាង​ក្រោយ​ចំណុច​លេចធ្លោ

 

​១០. អ្នក​យល់ថា​ការនិយាយស្ដី​​ជាមួយ​មនុស្ស​ថ្មី​នាំ​មក​នូវ​៖

ក: ថាមពល និង​ឱកាស​ដើម្បី​ស្វែងយល់​បន្ថែម​។​

​ខ​៖ ខ្ជិល​ចង់ ព្រោះ​វា​ខ្ជះខ្ជាយ​ខាត​ពេលវេលា​។​

 ​សេចក្ដីសន្និដ្ឋាន៖

​ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើសក ចន្លោះ​ពី ៨ ទៅ ១០ដង នោះ​អ្នក​គឺជាExtrovert!

•មិន​ខ្លាច​ក្នុងការ​ប្រថុយប្រថាន និងចូលចិត្ត​​ស្វែងរក​អ្វី​ថ្មីៗ​

•រីករាយ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ថ្មីនិង​ជា​ផ្នែក​មួយ​នៃ​ហ្វូងមនុស្ស​ច្រើន​។​

•ការ​នៅ​ម្នាក់ឯង​មិន​គួរឱ្យខ្លាច​សម្រាប់​អ្នក​ទេប៉ុន្តែ​ហេតុអ្វី​បានជា​ខកខាន​ការសប្បាយ​ជាមួយ​ក្រុម​

• មាន​ថាមពលនិង​រំភើប​ចំពោះ​ព្រឹត្តិការណ៍​សង្គម និង​ពិធីបុណ្យ​ធំៗ​

• អាច​បញ្ជ្រាប​ខ្លួន​ក្នុង​សង្គមឬ​ហ្វូងមនុស្ស​បានយ៉ាងងាយ

• មិន​ខ្លាច​ក្នុង​ការបំពេញកង្វះចន្លោះនិយាយ​បង្ហាញទស្សនៈផ្ទាល់ខ្លួន​ និង​បង្កើត​មិត្ត​ថ្មី​។​

• តែងតែចូលចិត្ត​​ការ​ផ្សងព្រេងឬ​រីករាយ​ជុំវិញ​ទីក្រុង​

• ឆាប់​ទទួលចាប់បានចំណុច​ត្រូវ​និយាយ​តបតឬពិពណ៌នា​អំពី​ខ្លួន​ឯង​​ដោយ​សេរី​

• ក្លាហាន​​ មាន​​ស្ទីល​ស្លៀកពាក់មាន​ទំនុកចិត្ត រួសរាយ​រាក់ទាក់​

• ចាប់អារម្មណ៍និង​យកចិត្តទុកដាក់​ជា​ចម្បង​ជាមួយ​ពិភពលោក​ខាងក្រៅ​។​

• ពេលខ្លះ​អាចជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​ផងដែរប្រសិនបើ​អ្នក​ព្យាយា​​​ម​អភិវឌ្ឍ​​​បុគ្គលិកលក្ខណៈ​របស់ខ្លួន​

​ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើសខ ចន្លោះ​ពី ៨ ទៅ ១០ ដងនោះ​ អ្នក​គឺជា Introvert!

• អាចធ្វើកិច្ចការ​ប្រកបដោយថាមពល​នៅ​បរិស្ថាន​ដែល​ខ្លួនទម្លាប់រស់នៅ​

• ចូលចិត្ត​ការជួបជុំ​ជាមួយ​មិត្តភក្តិ​ជិតស្និទ្ធនិង​ក្រុមគ្រួសារ​តែប៉ុណ្ណោះ​

• អាច​គិត​មុននឹង​​និយាយ ឬគិត​វែងឆ្ងាយ​មុន​នឹង​​​ធ្វើ​សកម្មភាពតាមក្រោយ

• អាចរងសម្ពាធ​ក្រោយពីមាន​ជួបជុំ​សង្គម​ដ៏​ធំ​និង​ធ្វើ​ឱ្យ​មានអារម្មណ៍​ថា​ហត់​នឿយ​

•អាចមាន​អារម្មណ៍​អស់កម្លាំង​បន្ទាប់ពី​ចូលរួមកម្មវិធីមានមនុស្ស​ច្រើន​

• អាចជាមនុស្ស​ព្យាយាម​ចៀសវាង​ជម្លោះ​តាមដែល​អាចធ្វើ​ទៅបាន​

•អាច​ស្តាប់​អ្នកដទៃ​ច្រើនជាង​និយាយអំពី​​ខ្លួនឯង​

•អាច​រីករាយ​ជាមួយ​ពេលវេលាសាក​ថ្ម​ជីវិត​បែបស្ងប់ស្ងាត់ ​​បន្ទាប់​ពីមួយ​សប្តាហ៍​ដ៏​នឿយហត់​

• អាច​ស្វែងមានបញ្ហា​ប្រឈម​​នៅក្នុង​ពិភព​ខាងក្រៅ​ជាពិភពដែល​សមស្រប​សម្រាប់​អ្នក​ Extroverts៕​

អត្ថបទពេញនិយម

«របាំព្រះរាជទ្រព្យ» របាំដ៏មានតម្លៃមហាសាលនៃជាតិខ្មែរ

ជាង១ទសវត្សរ៍ KA-Tours នាំភ្ញៀវទេសចរជិះស៊ីក្លូ ស្វែងយល់ពីប្រវត្តិអគារស្ថាបត្យកម្មចាស់ៗនៅរាជធានីភ្នំពេញ

អ្នកកំពង់ឆ្នាំងកែច្នៃរទេះគោគេបោះបង់ចោល រកបានចំណូលរាប់ម៉ឺនដុល្លារ

«ម្លប់បៃតង» ល្បីមាន់ដុតទឹកឃ្មុំ ទីលម្ហែសមបំណងអ្នកចូលចិត្តទេសភាពស្ងប់ស្ងាត់

អ្នកនិពន្ធ កូនទន្សាយ ចេញផ្សាយសៀវភៅប្រលោមលោកទី ៤ អង្រួនបេះដូងមិត្តអ្នកអាន