ចំណេះដឹង

រូបមន្តធម្មជាតិងាយៗ ជួយកម្ចាត់ក្លៀកខ្មៅ

November 25, 2024
វង់ អូន
Heading
Option 1

បញ្ហា​ក្លៀក​ខ្មៅ​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជាការ​កោរ​រោមក្លៀក ការប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ក្លៀកការប្រើប្រាស់​ផលិតផល​ធ្វើឱ្យ​ក្លៀក​ស ការប្រមូលផ្តុំ​កោសិកា​ស្បែក​ដែល​ងាប់ឬ​សូម្បីតែ​ការផ្លាស់ប្តូរ​អ័រម៉ូន​ជាដើម​។

តែ​បញ្ហា​ទាំងអស់នេះក៏មាន​ឱសថ​ធម្មជាតិ​មួយចំនួន​អាចជួយ​កែខៃ​តំបន់​នេះ​ឱ្យមាន​ភាព​ភ្លឺ​ថ្លានិង​ស្រស់ស្អាត​ឡើងវិញ ដែល​យើងគួរ​តែ​សាកល្បងប្រើ​​ដែរ​។

​នេះ​គឺជា​រូបមន្ត​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​មួយចំនួន​ដែល SR News និង​លើក​យកមក​បង្ហាញ​ដើម្បី​ធ្វើការ​បំបាត់​បញ្ហា​ក្លៀក​ខ្មៅ​៖

១.ក្រូចឆ្មារ និង​ទឹកឃ្មុំ​

​ក្រូចឆ្មារ​ត្រូវបាន​ចាត់ទុកជា​ភ្នាក់ងារ​ធម្មជាតិ​ល្អ​បំផុត​ក្នុងការ​កម្ចាត់​ស្នាម​ខ្មៅ​នានា និង​ប្រឆាំង​បាក់តេរី​លើ​ស្បែក ខណៈដែល​ទឹកឃ្មុំ​មាន​ផ្ទុកសារធាតុ​​ធម្មជាតិដែល​​ជួយ​ឱ្យ​ស្បែ​កស​ភ្លឺរលោង​។​

·        ​គ្រឿងផ្សំ​៖ ក្រូចឆ្មារ ១ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រា​

·        ​របៀប​ធ្វើ៖​ ​ច្របាច់​ទឹកក្រូច​ឆ្មា​ស្រស់​ចូលក្នុង​ចានដោយ​បន្ថែម​ទឹកឃ្មុំ​១ ស្លាបព្រា​រួច​ជាការ​ស្រេចហើយ​កូរ​ឱ្យ​សព្វ​ចូលគ្នា​ឱ្យបាន​ល្អ​។​

·        ការប្រើប្រាស់៖ ​ ​លាប​ល្បាយ​ដែល​កូរ​សព្វ​ចូលគ្នា​ទាំងពីរ​មុខ​នេះ​លើ​ក្លៀក​របស់​អ្នក ហើយ​ទុកចោល ១៥-២០​នាទី រួច​លាងជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ចេញ​ជាការ​ស្រេច​។ ចូរ​ប្រើ​ធ្វើ​វិធី​នេះ​ឱ្យបាន ២-៣ ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​បាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។​

២.ប្រើ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​ធម្មជាតិ​ដ៏អស្ចារ្យ​ដែលមាន​គុណប្រយោជន៍​ជាច្រើនជាពិសេស ជួយ​ស្បែក​ឱ្យមាន​សំណើម​មិនឱ្យ​ស្ងួត ជួយ​បន្ធូរ​អារម្មណ៍​ និង​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​។​

·        ​គ្រឿងផ្សំ​៖ប្រទាល​កន្ទុយក្រពើ​ស្រស់​

·        ​របៀប​ធ្វើ៖ ​យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មួយ​ចំណិត​​លាង​ទឹក​ឱ្យ​ស្អាតហើយ​ចិតសម្បក​ចេញ​ជាការ​ស្រេច​។​

·        ការប្រើប្រាស់​៖ ​យក​ប្រទាល​ដែល​ចិត​សំបក​ស្អាត​មក​លាប​ដោយផ្ទាល់​ទៅលើ​ក្លៀក​របស់​អ្នកហើយ​ទុក​វា​ចោល​រយៈពេល ២០ នាទី ​រួច​លាងជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​នោះ​​ជាការ​ស្រេច​។ ចូរ​ប្រើ​ប្រចាំថ្ងៃ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​បំផុត​។​

៣.ប្រេងដូង​

​ប្រេង​ដូង​មាន​ប្រយោជន៍​ជាច្រើនមិន​ថា​សម្រាប់​សក់ ​ឬ​ស្បែក។ ប្រេងដូង​​ត្រូវបាន​គេ​ដឹងថា ​សម្បូរ​ទៅដោយ​វីតាមីន E ដែល​​អាចជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​តាមបែប​ធម្មជាតិ​បាន​យ៉ាង​ងាយ​បំផុត​។​

·        ​គ្រឿងផ្សំ​៖ ប្រេងដូង​

·        ​របៀប​ធ្វើ និងការប្រើប្រាស់​៖ បន្តក់​ប្រេងដូង​ពីរ​បី​ដំណក់​លើ​បាតដៃ រួច​ម៉ាស្សា​ថ្ម​មៗ​ក្នុង​វ​ង្វ​ង់​ក្លៀកទុកចោល ១៥-២០​នាទី សឹម​លាង​ទឹក​ចេញ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​រួច​ជាការ​ស្រេច​។ អនុវត្ត​ប្រចាំថ្ងៃ​មុនពេល​ងូតទឹក​​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។​

៤.ត្រសក់ និង​រមៀត​

​ត្រសក់​ជួយ​ឱ្យ​ស្បែក​ត្រជាក់ និង​ធ្វើឱ្យ​ស្បែក​ភ្លឺ រីឯ​​​រមៀត​មាន​ផ្ទុក​សារធាតុ​​ប្រឆាំងនឹង​ការ​រលាក និង​ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា​។

·        ​គ្រឿងផ្សំ​៖ ត្រសក់ ១​ផ្លែម្សៅ​រមៀត ១​ស្លាបព្រា​

·        ​របៀប​ធ្វើ៖ ​យក​ត្រសក់១​ផ្លែ​ចិត​ឱ្យ​ស្អាត រួច​កិន​លាយ​ជាមួយ​ម្សៅ​រមៀត១​ស្លាបព្រា​បាយ​ឱ្យចេញ​ជា​ល្បាយ​ម៉ាស​។​

·        ​​ការប្រើប្រាស់​៖​ ម៉ាស់​ដែល​កិន​ហើយ​លាប​លើ​ក្លៀក​របស់​អ្នកហើយ​ទុកចោល ១៥​នាទី រួច​លាងជម្រះ​ដោយ​ទឹក​ត្រជាក់​។ ប្រើ​រូបមន្ត​នេះ ៣-៤ដង​ក្នុង​មួយ​សប្តាហ៍​។​

​ការអនុវត្ត​តាម​ឱសថ​ធម្មជាតិមាន​ប្រសិទ្ធភាពសន្សឹមៗ​ ដោយ​​អាច​ចំណាយពេល​ពីរ​បី​សប្តាហ៍ទើបឃើញ​​លទ្ធផល។ ដូច្នេះ​ព្យាយាម​អនុវត្ត​វិធីសាស្ត្រ​ណាមួយ​ខាងលើ​ឲ្យ​បាន​ញឹកញាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបានដើម្បី​កែខៃ​ស្ថានភាព​ស្បែក​ក្លៀក​របស់​អ្នក​ឲ្យ​ត្រឡប់មក​ដូចដើម​វិញ​។ ក្លៀក​សភ្លឺរលោង​​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​ប៉ុន​នោះទេ ប៉ុន្តែ​ថែមទាំង​អាច​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ក្នុងការ​ស្លៀកពាក់​ទៀតផង​៕

អត្ថបទពេញនិយម

ទស្សនាត្រីប្លែកៗ សត្វព្រៃ និងល្មូនដ៏កម្រ នៅ Angkor Wildlife & Aquarium

Elon Musk៖ បេសកកម្មដំបូងនៅភពអង្គារគ្រោងធ្វើនៅពីរឆ្នាំទៀត

ចិនសាងសង់ថាមពលកកើតឡើងវិញ បរិមាណទ្វេដង ច្រើនជាងប្រទេសទាំងអស់នៃពិភពលោករួមបញ្ចូលគ្នា

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

វិស្វករសំណង់បែកគំនិតចិញ្ចឹមក្តាមថ្មក្នុងប្រអប់រកចំណូលបានខ្ទង់ម៉ឺនដុល្លារ