បច្ចេកវិទ្យា

ថាសធ្វើពីពេជ្រ និងឡាស៊ែ អាចរក្សាទុកទិន្ន័យបានរាប់លានឆ្នាំ

November 29, 2024
SR Digital Content Creator
Heading
Option 1

អ្នកស្រាវជ្រាវបានបង្កើតប្រព័ន្ធផ្ទុកទិន្ន័យថ្មីប្រើពេជ្រនិងបច្ចេកវិទ្យាឡាស៊ែរ ដោយមានសមត្ថរក្សាទិន្នន័យដ៏អស្ចារ្យ។វិធីសាស្រ្តថ្មីនេះអាចរក្សាទុកទិន្ន័យបានរាប់លានឆ្នាំដែលជាការរីកចម្រើនដ៏សំខាន់ក្នុងបច្ចេកវិទ្យាផ្ទុកទិន្ន័យ។

លក្ខណៈសំខាន់ៗនៃប្រព័ន្ធផ្ទុកទិន្ន័យដោយប្រើពេជ្រ៖

  • សន្ទស្សន៍ផ្ទុកទិន្ន័យ     ៖ ប្រព័ន្ធនេះមានសន្ទស្សន៍ផ្ទុកទិន្ន័យ 1.85 តេរ៉ាបៃក្នុងមួយសង់ទីម៉ែត្រគូប។ នេះមានន័យថា     ថាសពេជ្រដែលមានទំហំដូចថាស Blu-ray ស្តង់ដារ     អាចផ្ទុកទិន្ន័យបានដល់ 100 តេរ៉ាបៃ ដែលស្មើនឹងប្រហែល 2,000     ថាស Blu-ray។
  • អាយុកាល៖     ខុសពីប្រព័ន្ធផ្ទុកទិន្ន័យប្រពៃណីដែលមានការបាក់បែកតាមពេលវេលា     ប្រព័ន្ធនេះអាចរក្សាទុកទិន្ន័យបានរាប់លានឆ្នាំនៅសីតុណ្ហភាពបន្ទប់ទូទៅ     ដោយមិនចាំបាច់ការ​ថែទាំ។
  • វិធីសាស្រ្តបញ្ចូលទិន្ន័យ៖     អ្នកស្រាវជ្រាវប្រើកាំរស្មីឡាស៊ែរ     ដើម្បីបង្កើតចន្លោះតូចៗនៅក្នុងរចនាសម្ព័ន្ធអាតូមរបស់ពេជ្រ។     ដោយគ្រប់គ្រងថាមពលឡាស៊ែរ ពួកគេអាចកំណត់ចំនួន និងការរៀបចំចន្លោះទាំងនេះ     ដែលតំណាងឱ្យទិន្ន័យដែលបានរក្សាទុក។ វិធីសាស្រ្តនេះបានបង្ហាញអត្រាត្រឹមត្រូវរហូតដល់     99%     ក្នុងការផ្ទុក និងដកទិន្ន័យ     រួមទាំងការបញ្ចូលរូបថតប្រវត្តិសាស្រ្ត។

អត្ថប្រយោជន៍លើសពីប្រព័ន្ធផ្ទុកទិន្ន័យប្រពៃណី៖

  • ភាពរឹងមាំ៖     ប្រព័ន្ធផ្ទុកទិន្ន័យប្រពៃណីដូចជា hard drives និងថាសអុបទិក     មានការបាក់បែក និងត្រូវការការថែទាំជាប្រចាំ។ ខុសពីនេះ     ប្រព័ន្ធផ្ទុកទិន្ន័យដោយប្រើពេជ្រ មានភាពរឹងមាំអស្ចារ្យ     អាចរក្សាទុកទិន្ន័យបានយូរជាងពេលវេលាធម្មជាតិ។
  • ភាពស្ថិតស្ថេរ៖     ធម្មជាតិនៃពេជ្រ ដែលមិនប្រតិកម្មជាមួយបរិយាកាស ធានាថាទិន្ន័យដែលបានរក្សាទុក     មិនត្រូវបានប៉ះពាល់ដោយកត្តាបរិយាកាស ផ្តល់នូវមធ្យោបាយស្ថិតស្ថេរ     សម្រាប់ការរក្សាទុករយៈពេលវែង។

ការ​សម្លឹងទៅអនាគត៖

បច្ចុប្បន្ន បច្ចេកវិទ្យានេះអាស្រ័យលើការប្រើប្រាស់ពេជ្រដែលមានទំហំតូចនិងឧបករណ៍ពិសេស ដែលធ្វើឱ្យវាមានតម្លៃថ្លៃ និងមិនទាន់ត្រូវបានប្រើប្រាស់ជាសាធារណៈ​ទូលំទូលាយ​នៅឡើយ។ទោះបីជាយ៉ាងណា អ្នកស្រាវជ្រាវរំពឹងថា ជាមួយការ​អភិវឌ្ឍន៍បន្ថែមប្រព័ន្ធនេះអាចត្រូវបានបង្រួមទំហំ និងអាចប្រើប្រាស់បានយ៉ាងងាយស្រួលដូចជាឧបករណ៍ដែលមានទំហំត្រឹមម៉ាយក្រូវេ។ការរីកចម្រើននេះអាចនឹងបង្កើនការផ្លាស់ប្តូរនៅក្នុងការផ្ទុកទិន្ន័យសម្រាប់អង្គភាពដែលត្រូវការការរក្សាទុកទិន្ន័យរយៈពេលវែង៕

អត្ថបទពេញនិយម

E2stem Digitech Golden Girls ទទួលជ័យលាភីប្រចាំតំបន់អាស៊ីក្នុងការប្រកួត Technovation Global

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

«ព្រះរាជបណ្ណាល័យហ្លួងម៉ែ» ឃ្លាំងចំណេះដឹង និងរក្សាទុកឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ

៩ ចំណុចសំខាន់ៗ ក្នុងការកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកសុដន់ចំពោះស្ត្រី

ញ៉ាំអាហារហឹរបែបណាទើបមានគុណប្រយោជន៍ដល់សុខភាព?