ចំណេះដឹង

«ល្បែងទាញព្រ័ត្រ» ល្បែងពួកទេព និងពពួកយក្ស

December 2, 2024
សួស យ៉ាមី
Heading
Option 1

ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រជាប្រិយភាពមួយដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីក្នុង​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរនៅក្នុងអំឡុង​ខែចេត្រ និង​ខែ​ពិសាខ ដើម្បីបង្ហាញពីសាមគ្គីភាព ជា ធ្លុងមួយក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។


ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរហើយយើងអាចឃើញភស្តុតាងមានតម្លៃ ជាប្រវត្តិសាស្ត្រតាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ ​ក្នុង​ព្រហ្មញ្ញសាសនា ដែល​ខ្មែរ​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។

ក្នុង​ឈុត​ឆាក​កូរ​សមុទ្រ​ទឹកដោះ​បង្ហាញ​ទៀត​ថានៅ​ពេល​ក្រុម​ទេព្ដានិង​ពួក​យក្ស​បាន​កូរ​ទាញព្រ័ត្រ​នោះ​អស់​ជាច្រើន​ឆ្នាំ​កន្លងទៅ​ធ្វើ​ឱ្យ​ភ្នំ​មន្ទរ​ផ្អៀង​ស្រុត​ចុះ​ក្រោមពេលនោះ​ព្រះ​នារាយណ៍​ក៏បាន​បែងភាគ​ជា​សត្វ​អណ្ដើកជួយ​ទល់​ទ្រ​ភ្នំ​មន្ទរ​ឱ្យ​ដំណើរការ​ស្វែងរក​ទឹកអម្រឹត​បន្ត​ទៅ​ទៀត​។

លុះ​កូរ​យូរ​ទៅៗ​ថូ​ទឹកអម្រឹត​ក៏​ផុស​ឡើងហើយ​ព្រះ​នារាយណ៍​គឺជា​អ្នក​សម្របសម្រួល​បែងចែក​ទឹកអម្រឹត​ទៅដល់​គ្រប់​អ្នកចូលរួម​កូរ​សមុទ្រ​ទឹកដោះ។ប៉ុន្តែ​ព្រះ​នារាយណ៍​បាន​បន្លំ​បែងភាគ​កាឡាខ្លួន​ធីតា​រូប​ស្អាត​ជា​ស្រី​របាំ​ទៅ​រាំ​បន្លំ​ភ្នែក​ពួក​យក្សដើម្បី​ឱ្យ​ពួក​យក្ស​ភ្លេចខ្លួន និង​បោះបង់​ថូ​ទឹកអម្រឹត។ពួក​យក្ស​លង់​នឹង​ការ​បន្លំ​របស់​ព្រះ​នារាយណ៍​បាន​បរាជ័យ​គឺ​មិនបាន​ក្រេប​ទឹក​អម្រឹត​ឡើយ។

«ល្បែងទាញព្រ័ត្រ» បានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងទីក្រុងវិនឌុក ប្រទេសណាមីប៊ីដោយគណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ ហើយមិនមែនមានតែកម្ពុជាតែឯងទេគឺមានប្រទេស៣ទៀត រួមមានកូរ៉េ វៀតណាម ភីលីពីន ដែលបានចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនេះដោយសារប្រទេសទាំងនេះមានល្បែងនេះដូចគ្នា ដែលហៅថាសិទ្ធរួម៕

 

អត្ថបទពេញនិយម

ជ្រក់ទំពាំងព្រេចឆ្ងាញ់ស្រួយស្រឹបផ្ទុះការគាំទ្រ មួយថ្ងៃលក់បានខ្ទង់រយគីឡូ

នាយកសួនសត្វថៃថា នឹងចាត់វិធានការចំពោះភ្ញៀវធ្វើបានកូនដំរីទឹកតឿ

ឈឿង ល្វៃ៖ «ក្រុមជម្រើសជាតិ ត្រូវសិក្សាបន្ថែមពីចម្លាក់ក្បាច់គុនបុរាណខ្មែរនៅអង្គរ»

«គុនល្បុក្កតោ» ក្បាច់គុនបុរាណខ្មែរ មានក្បួនស្នៀតរាប់ពាន់

ក្រុមបាល់ទះកម្ពុជា បង្ហាញភាពខ្លាំង បង្កើតកំណត់ត្រាថ្មីចំនួន២ ក្នុងព្រឹត្តិការណ៍តែមួយ