ទេសចរណ៍

ពិភពមនុស្សតឿនៅចិន បង្កប់ដោយអាថ៌កំបាំង និងរឿងចម្រូងចម្រាស់

October 22, 2024
SR Digital Content Creator
Heading
Option 1

នៅ​ខាងក្នុង​សួន​កម្សាន្ត «អាណាចក្រ​មនុស្សតឿ» (​Kingdomof Little People) ដ៏​ចម្រូងចម្រាស ជា​ផ្ទះ​របស់​មនុស្ស​តឿប្រមាណ​ ១៥០នាក់ដែល​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​សម្រាប់បម្រើ​ទស្សនីយភាព​ភ្ញៀវ​ទេសចរ។

​សួន​កម្សាន្ត​​​ចិនដែល​មើលទៅ​ហាក់ដូច​ជាពិភព​នៃ​ក្ដី​ស្រមើលស្រមៃបាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ទៅ​មើល​ឱ្យ​ជាក់​នឹង​ភ្នែក ថា​តើ​អាណាចក្រ​មនុស្ស​តឿ​​​ជាង១៥០ នាក់ នៅ​ក្នុង​ខេត្ត​យូ​ណាន​ នេះ​មាន​ភាព​ពិសេស​ប្លែក​ភ្នែក​បែប​ណា​ដែរ​។​

​គម្រោងសួនកម្សាន្ត​មានតម្លៃទឹកប្រាក់ ១,៣៩ពាន់​លានដុល្លារ​នេះត្រូវ​បានចាប់ផ្តើម​នៅក្នុង ២០០៩ ហើយ​ដោយ​មាន​បុគ្គលិក​កម្ពស់​ទាបៗ​ មិនលើស​១ម៉ែត្រ​ ៣តឹក។

ប្រភព៖ The Sun

​ធ្វើដំណើរដោយ​រថយន្ត​រយៈពេល​​១​ម៉ោងឆ្ពោះ​​ទៅ​ទិសខាងកើត​នៃ​ទីក្រុង​គុន​មីងភាគ​និរតី​នៃ​ប្រទេស​ចិន អ្នក​ធ្វើការ​មាន​រាង​រៅ​តូចៗ​បាន​​​បង្កើត​សហគមន៍មួយ​ហាក់បីដូច​ជានគរ​មនុស្ស​តឿ​ដ៏ចម្លែក​​។​

​ទីតាំង​ដ៏​ធំ​គឺ​ពោរពេញ​ទៅដោយ​ប្រាសាទ រោង​មហោស្រពនិង​សំណង់​ចម្លង​តាម​ឈុត​ឆាក​រឿង​ Lord of the Rings ។​

​នៅ​សួន​កម្សាន្ត​ក៏​មាន​ផ្ទះ​បែប​តូចៗ មាន​បង្អួច​កោងនិង​ដំបូល​ផ្សិត។ នៅទីនោះ​ក៏មាន​​ភោជនីយដ្ឋាន​មួយ​កែច្នៃ​នៅ​ខាងក្នុង​យន្តហោះចាស់​ដែល​ធ្លាប់ដឹកអ្នកដំណើរ។

សម្រាប់​ថ្លៃ​ចូលសួន​កម្សាន្ត​អាណាចក្រ​មនុស្ស​តឿ​គឺ​ ១,៣៩ដុល្លារ​ហើយ​ភ្ញៀវ​ទេសចរ​អាច​​ដើរ​ទស្សនា ថត​រូប និង​​មើល​ការសម្ដែង​​ដ៏​ចម្លែក មានតាំង​ពី​ល្ខោនSwan Lake រហូតដល់​ឈុត​ឆាកប្រយុទ្ធ​នៅ​មជ្ឈិមសម័យឬ​ការសម្តែង​របស់​ស្តេច​នាគ​ ជាដើម។​

​បន្ទាប់មក អ្នកទេសចរ​អាច​ថត​រូបប្រជាជន​នៃអាណាចក្រ​តឿ​ហើយ​ត្រូវបាន​អញ្ជើញ​ចូលទៅផឹក​តែ​លេង​នៅ​​ក្នុងផ្ទះគម្រូ​តូចៗ​​ដូចផ្ទះ​​តុក្កតា​ក្នុង​រឿងព្រេងនិទាន។

​អាណាចក្រ​តឿ​​ត្រូវបាន​គេគ្រប់គ្រង​ដោយ «អធិរាជ​» ដែល​ពាក់អាវ​ពណ៌​លឿង​និង​ក្រហម មាន​​វ៉ែនតា​ធំ​។​

ប្រភព៖ The Sun

«អាណាចក្រ​មនុស្ស​តឿ​» គឺជាគម្រោង​របស់​មហាសេដ្ឋី​អចលនទ្រព្យ​ចិនChen Mingjing ដែល​បាន​បង្កើត​គំនិត​នេះ បន្ទាប់ពីលោក​​បាន​ជួប​មនុស្សតឿ​២នាក់​​​សុំទាន​នៅលើ​រថភ្លើង​។​

​គាត់​បាន​ប្រាប់ Time កាលពីឆ្នាំ​២០១៨​ថា៖

«​ខ្ញុំ​ពិតជា​អាណិត​ដល់​ស្ថានភាព​របស់​ពួកគេ​ណាស់​។ គ្រួសារ​​របស់​ពួកគេ​មើលងាយ​ពួកគេជេរ​ពួកគេ ដូច្នេះ​ពួកគេ​ត្រូវ​ដេក​នៅតាម​ចិញ្ចើម​ផ្លូវ​»។​
«​ខ្ញុំ​គិតថាយើង​គួរតែ​កសាង​នគរ​មួយ​សម្រាប់​ពួកគេ​»​។​

​ទោះជា​យ៉ាងណាក៏ដោយចាប់តាំងពី​សួន​កម្សាន្ត​បាន​បើកទ្វារ​ជា​លើកដំបូងសំណួរ​ត្រូវ​បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​អំពី​ក្រមសីលធម៌កក្នុង​ប្រតិបត្តិការអាជីវកម្ម​​។​

​ក្រុម​តស៊ូ​មតិ​បាន​មើលឃើញ​ជា​យូរ​មកហើយ​ថា «​អាណាចក្រ​មនុស្ស​តឿ»ជា​ទស្សនីយភាព​គួរឱ្យ​ព្រួយបារម្ភ​នៃ​ការកេងប្រវ័ញ្ច​​កម្លាំង​ពលកម្ម​អ្នក​មានបញ្ហា​កាយសម្បទា។

​ក្រុមគាំទ្រ​មនុស្ស​តឿ​របស់​អាមេរិក LittlePeople of America បាន​ប្រដូចអាណាចក្រ​មនុស្ស​តឿ​​ទៅនឹង «សួនសត្វ​» ហើយ​បាន​ត្អូញត្អែរថាសួនកម្សាន្ត​នេះ ​បាន​ញែក​អ្នក​សម្ដែង​ដែល​ជា​មនុស្ស​តឿ​​ចេញ​​ពី​សង្គម​និង​ធ្វើ​ឱ្យ​​​ការរើសអើង​ចំពោះ​មនុស្ស​តឿ​កាន់​តែ​លេច​ឡើង​ច្បាស់​។​

​ប្រទេស​ចិន​មាន​ចំនួនមនុស្ស​តឿ​​​ចំនួន​ ៨ លាន​នាក់​ដែល​​​រដ្ឋ​បាន​ចាត់ទុក​ជា​​​ពិការ​តាំងពី​ឆ្នាំ ២០០៧ ។​

ប្រភព៖ The Sun

​នៅ​អាណាចក្រ​មនុស្ស​តឿ ពួកគេ​ទទួល​បាន​ប្រាក់ខែ​ប្រហែល២៨៤​ដុល្លារ​ក្នុងមួយខែ ដែល​ប្រហែល​នឹង​​ប្រាក់ខែ​កម្មករ​រោងចក្រ។ មនុស្ស​តឿ​​ភាគច្រើន​រស់នៅក្នុង​បន្ទប់​រួម​ក្នុងផ្ទះ​ចាក់​បេតុង។

​ប៉ុន្តែ​ឧទ្យាន​នេះ​ក៏​ត្រូវបាន​គេ​រាយការណ៍​ថា​ ជា​កន្លែង​ស្វែងរក​ស្នេហា​និងបង្កើត​​​មិត្តភាព​រវាង​មនុស្ស​តឿ ផង​ដែរ​​។​

​បុគ្គលិក​ម្នាក់​ឈ្មោះ Ah Wei ដែលជាសិប្បករនិង​អាជីវករមួយរូប បាន​ជួប​ប្រពន្ធ​របស់គាត់​នៅក្នុងសួន​កម្សាន្ត​​នគរមនុស្ស​តឿ​​។​

​គាត់​បាន​ប្រាប់ The World ofChinese ថា៖ «​ត្រលប់​ទៅ​ហឺ​ណាន​វិញ ជារឿយៗ​ខ្ញុំ​តែងតែត្រូវបានគេ​​សើចចំអក​ចំពោះរូបរាង​​របស់ខ្ញុំប្រសិនបើ​ខ្ញុំ​ចេញទៅ​ក្រៅ​ទីសាធារណៈ​»។​

អត្ថបទពេញនិយម

មុខរបរចិញ្ចឹមអន្ទង់ ជួយបង្កើនចំណូលបន្ថែមដល់កសិករតាមជនបទ

តើពិធីបុណ្យសំពះព្រះខែនិងអកអំបុក មានអត្ថន័យយ៉ាងណា?

ស្ត្រីមានជំងឺផ្លូវចិត្តឈានចូលកំរិតទី៣ ប្រាប់ពីគន្លឺះសំខាន់យកឈ្នះជម្ងឺមួយនេះ

អ្នកថតរូបល្បី លោក ឡា ម៉ូ៖ «ខ្ញុំប្រើជីវិតចុងក្រោយ ដាំដើមឈើនៅតំបន់តាំងបំពង់»

បទ 'APT.' របស់ Rosé ធ្វើឱ្យវិស័យ K-pop ហក់ឡើងជាសកលមួយកម្រិតទៀត