ចំណេះដឹង

យល់ដឹង! ពាក្យ «លិច» និង «លេច»

June 12, 2024
សួស យ៉ាមី
Heading
Option 1

ក្នុងការពន្យល់ ពាក្យ «លិច» និង «លេច»នេះ ខ្ញុំយោងទៅតាមការចងក្រងនៅក្នុងវចនានុក្រមខ្មែរសម្តេច ​ព្រះសង្ឃរាជ ជួន ណាត​៖

ពាក្យ«លិច» (កិរិយាសព្ទ)មានន័យថាលិបចុះបាត់ទៅ,ចូលកប់បាត់ទៅក្នុងទឹកឬអស្ដង្គត។ ឧទាហរណ៍៖ ទូកលិច, សម្ទូងលិចទឹក, បន្លាមុតលិច, ព្រះអាទិត្យអស្ដង្គត ( ថ្ងៃលិច ) ។

ពាក្យនេះប្រើចំពោះន័យ វិនាស,ខូច, អន្តរាយ;បាត់ឈ្មោះ; លង់គំនិត។ឧទាហរណ៍​៖
លិចលែងងើបរួច វិនាសរើខ្លួនលែងរួច; លិចខ្លួនខូចខ្លួនឬបាត់ឈ្មោះ ។

ពាក្យ«លិច» (នាមសព្ទ) ឈ្មោះទិសដែលព្រះអាទិត្យអស្ដង្គត, ទិសបស្ចិម; និយាយបានតែមានពាក្យខាង ឬ ឯ ផ្សំពីខាងដើម។ ឧទាហរណ៍ ទិសខាងលិច, ស្រុកឯលិច, ទៅឯលិច, ល្ងង់មិនដឹងឯលិចឯកើត។

ពាក្យ«លេច» (កិរិយាសព្ទ ) ចេញពីទីកំបាំង។ ឧទាហរណ៍​៖ ស្រាប់តែឃើញលេចប្លឺមពីក្នុងព្រៃមក។ ជ្រាបហូរចេញ។ ឧទាហរណ៍៖ ទឹកលេចពីភ្លឺស្រែ។ លៀនចេញឬទុលចេញ។ ឧទាហរណ៍៖ គ្រាប់ឈើដុះលេចពន្លកពីក្នុងដី។ធ្លាយឬលាន់ចេញ, ផ្សាយចេញ។ ឧទហរណ៍៖ លេចសម្ដី,លេចដំណឹង។

បង្ហាញមុខឬចេញមុខឲ្យឃើញ។ ឧទាហរណ៍៖ ចុះទើបនឹងលេចមុខមកពីណាហ្នឹង ? ( ព. ស្ន. ) ។

ដើរលេចវាលចូលព្រៃលេចព្រៃចូលវាល ដើរផុតពីទីវាលចូលក្នុងព្រៃ ចេញពីព្រៃចូលក្នុងវាលទៀត ។ លេចឮ លេចដំណឹងឮដល់។ ល ។ ព.ទ. បុ. លេចទឹកលេចត្រីការកំបាំងតែហើបចេញ ឮដល់មនុស្សម្នាក់ហើយ ច្រើនតែលេចឮតទៅទៀត។

អត្ថបទពេញនិយម

ទិវាមច្ឆាជាតិ៖ ក្រុមអ្នកស្ទូចត្រី និងពលរដ្ឋ ស្នើឱ្យរួមគ្នាអភិរក្ស និងប្រលែងកូនត្រី

បេសកកម្ម OpenAI ដែលបម្រើប្រយោជន៍មនុស្សជាតិ បែរជាហានិភ័យព្រោះវិនិយោគិនសម្រុកដាក់លុយច្រើនពេក

ខេត្តសាមុតសុងក្រាន រៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ នំគ្រក់ប្រពៃណីថៃ

អត់មានស្រកីដកដង្ហើមដូចត្រី តែដូហ្វីនដេកបិទភ្នែកម្ខាង បើកភ្នែកម្ខាង?

អង្គរវត្ត និងកំពង់ភ្លុក ជាប់ជាតំបន់ទេសចរណ៍ដែលគួរទៅ ក្នុងចំណោម២៥ នៅអាស៊ី របស់ Tripadvisor