បច្ចេកវិទ្យា

Starlink Mini ឧបករណ៍ភ្ជាប់អ៊ីនធើណិតខ្នាតតូចសម្រាប់អ្នកចូលចិត្តផ្សងព្រេង និងតំបន់ដាច់ស្រយាល

October 22, 2024
SR Digital Content Creator
Heading
Option 1

សេវាអ៊ីនធើណេត Starlink ពីលម្ហ​របស់ SpaceX ឥឡូវនេះកំពុងពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងឬតំបន់ដាច់ស្រយាល់។ ឧបករណ៍នេះអាចប្រើបាននៅលើទូក យន្តហោះ ភូមិដាច់ស្រយាល់និងផ្ទះនៅតាមជនបទប្រមាណជាង ៧៥​​ប្រទេស។ Starlink ណែនាំឧបករណ៍អីនធើណេតដែលមានជម្រើសប្រភព​ថាមពលចរន្ត​ជាប់(DC) ខ្នាតតូចថ្មីមួយដែលមានឈ្មោះថាStarlinkMini។

Starlink Mini មានទំហំប្រហែលនៃកុំព្យូទ័រយួរដៃមួយ  រួមបញ្ចូលរ៉ោតទ័រ Wi-Fi ដោយផ្ទាល់នៅខាងក្នុងថាសរបស់វា។ទោះបីជាមានទំហំតូចជាង និងការប្រើប្រាស់ថាមពលទាបជាងក្តី បើប្រៀបធៀបទៅនឹង Starlink ជំនាន់មុនដែលមានទំហំធំក៏វានៅតែអាច​ផ្តល់ល្បឿនរហូតដល់ 100Mbps​។

រូបភាព៖ Starlink

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បាននិយាយ នៅលើបណ្ដាញសង្គម​Xដោយសង្កត់ធ្ងន់​លើ​រយៈពេល​ដំឡើង​StarlinkMini ដ៏យ៉ាង​លឿន​របស់​ខ្លួនថា៖«ផលិតផលនេះនឹងផ្លាស់ប្តូរពិភពលោក»។

ការប្រើប្រាស់ថាមពលរបស់ Mini kit មានកម្រិតទាបគួរឱ្យកត់សម្គាល់ជាមធ្យមត្រឹមតែ 20-40W បើប្រៀបធៀបទៅនឹង 33-62W ដែលបានវាស់វែងជាមួយនឹងថាសដែលមានទំហំស្តង់ដារ និងរ៉ោតទ័រ Wi-Fi ដាច់ដោយឡែកពី គ្នាកាលពី២​ឆ្នាំមុន។ប្រសិទ្ធភាពនេះអនុញ្ញាតឱ្យថាសតូចដំណើរការរយៈពេល ២​ទៅ ៣​ម៉ោង នៅលើ​ឧបករណ៍ power bank ដែលមានកម្លាំង​ថ្ម27,650mAh  ឬរយៈពេលជាង ១ ម៉ោងលើថ្មចល័តតូចជាង 10,000mAh (40Wh)​។ Mini kit ទាមទារប្រភពថាមពលដែលប្រើរន្ធសាកUSB-CPD ដែលមានកម្រិតអប្បបរមា100W(20V/5A)។

ថាស Starlink mini មានទំហំ ១១,៧៥ x ១០,២ x ១,៤៥ អ៊ីញ​​ (259 x 259 x 38.5mm) និងមានទម្ងន់ត្រឹមតែ 2.43 ផោន (១,១ គីឡូក្រាម) ឬ3.37 ផោន (១,៥៣ គីឡូក្រាម) ដែលបូករួមទាំងខ្សែចរន្ត​ថាមពលDCប្រវែង49.2 ហ្វីត (១៥ម៉ែត្រ)​។ វា​មាន​កម្រិត IP67 ដែល​ធានា​បាន​នូវ​ការ​ការពារ​ពី​ធូលី និង​ភ្លៀងព្រម​ទាំង​ការ​ជ្រមុជ​ទឹក​រយៈពេល​ខ្លី។

ប្រភព៖ គេហទំព័រ Starlink

នៅសហរដ្ឋអាមេរិក Starlink Mini ត្រូវបានផ្តល់ជូនជាកម្មវិធីបន្ថែមលើគម្រោងលំនៅដ្ឋាន។ ឈុត Mini មានតម្លៃ ៥៩៩ ដុល្លារដែលថ្លៃ​ជាង​​ថាសស្តង់ដារ ១០០​​ដុល្លារ។

ទោះបីជាផលិត​ផល​នេះ​វា​​ថ្មីសម្រាប់ទីផ្សារសហរដ្ឋអាមេរិកក៏ដោយ ក៏​គេហទំព័រគាំទ្រStarlink បង្ហាញថា Starlink Mini មានរួចហើយនៅក្នុងប្រទេសកូឡុំប៊ី អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡានិងប៉ាណាម៉ា។ នៅក្នុងប្រទេសទាំងនេះ អ្នកប្រើប្រាស់អាចទិញ Starlink Mini ជាមួយនឹងសេវាកម្មខ្នាតតូចឬទូរស័ព្ទ​ចល័ត។ ក្រុមហ៊ុន SpaceX គ្រោងនឹងពង្រីកសេវាកម្មនេះទៅកាន់ទីផ្សារ​បន្ថែមទៀតតាមនាពេលខាង​មុខ៕​​

អត្ថបទពេញនិយម

ស្អាតណាស់! សម្រស់ធម្មជាតិខេត្តមណ្ឌលគិរី នារដូវរស្សា

អ្នកជំនាញណែនាំ ៣ ចំណុច ដោយសារមនុស្សច្រើនណាស់ផឹកកាហ្វេមិនបានត្រឹមត្រូវ

ស្ពានពស់កណ្តាលវាលស្រែស្រស់ស្អាត ក្បែរជើងភ្នំគូលែន ស្រុកស្វាយលើ កំពុងទាក់ទាញភ្ញៀវទេសចរ ភ្លូកទឹកភ្លូកដី

តើរលកកម្តៅពិភពលោក នឹងថយចុះ ឬកើនឡើងនាពេលអនាគត?

តិចនិក ៥យ៉ាងដើម្បីថែរក្សាស្បែកមុខក្នុងអំឡុងពេលវិស្សមកាល