ជីវិត និង សង្គម

ទូច ប្រុសណុច៖ កីឡាករប្រដាល់ប្រើពេលខ្លីបំផុត ផ្តួលបរទេសឱ្យសន្លប់

October 22, 2024
SR Digital Content Creator
Heading
Option 1

ភ្នំពេញៈ ​កីឡាករកម្ពុជា ទូច ប្រុសណុច បានជាប់ឈ្មោះជាកីឡាករប្រដាល់ ដែលប្រើពេលប្រកួតខ្លីបំផុត ដែលអាចផ្តួលដៃគូប្រកួតបរទេស (អ្នកប្រដាល់ចិន) ឱ្យសន្លប់​ដោយប្រើ​ពេល​ត្រឹម​៥០​វិនាទី កាលពី​ថ្ងៃទី​២២ ខែមិថុនាកន្លង។ កំណត់ត្រាថ្មីក្នុងការផ្តួលដៃគូបរទេសប្រើរយៈពេលខ្លីប្រចាំសង្វៀនប៉ុស្តិ៍​លេខ​៥នេះ នៅមិនទាន់មានកីឡាករកម្ពុជារូបណាមួយ អាចបំបែកកំណត់ត្រាបាននៅឡើយទេ គិតត្រឹមថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៤។

ក្នុង​ការ​ប្រកួតនាគ្រោះ កីឡាករចិន លូ ជ័រសៀង  (Lu Zuoxiang) មិនទាន់​បានបញ្ចេញក្បាច់​អ្វី​សោះ ក៏​ត្រូវ​បានប្រុសណុច ទាត់​ឆ្វេង​ចូល​ថ្គាម បណ្តាល​ឱ្យ​ដួល​ទាំង​វង្វេង និង​ត្រូវបាន​អាជ្ញាកណ្តាលរាប់ជា​លើក​ទី​១ ត្រឹម​រយៈពេល​១វិនាទី។

បន្ទាប់ពីការ​រាប់នេះ ទូច ប្រុសណុច បានប្រើជង្គង់​ហោះ​បុក​ចូល​ដើមទ្រូង រួច​ទាត់​ស្តាំ​ចូល​ផ្ទៃ​មុខ បណ្តាល​ឱ្យ លូ ជ័រសៀង ដួល និង​​ត្រូវ​បានអាជ្ញាកណ្តាល​រាប់ជា​លើក​ទី​២ ហើយក្នុងពេល​ដែល ជ័រសៀង មិនទាន់បាត់​វង្វេងនេះ ប្រុសណុច ក៏បានស្ទុះ​ចូល​ម៉ាត់ចំ​​ផ្ទៃ​មុខ​ពេញៗ​ ប្រមាណ​៧​ដៃ បណ្តាល​ឱ្យ​កីឡាករ​ចិន​ម្នាក់នេះ​ ដួល​សន្លប់តែម្តង។

កីឡាករ ទូច ប្រុសណុច បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «ខ្ញុំគិត​ថាការឡើង​ប្រកួត​លើក​នេះ ដឹងតែ​តានតឹង​ហើយ ព្រោះ​ខ្ញុំ​ឃើញ​ការ​ប្រកួត​របស់​គាត់ (លូជ័រសៀង) គឺគាត់ស៊ូ និង​ស្វិតណាស់ ប៉ុន្តែ​ពេល​​ការ​ប្រកួត​​ជាក់​ស្តែង ខ្ញុំ​មិនត្រូវបាន​ដៃគូ​វាយ​ត្រូវ​កន្លែងណា​សោះព្រោះគ្រាន់តែ​ចូល​ភ្លាម ខ្ញុំ​បានទាត់​ស្កាត់​ចូល​ថ្គាម។ បន្ទាប់មកខ្ញុំ​ប្រើ​ជង្គង់​ហោះ រួច​ទាត់​ផ្កាប់ចាន និ​ង​ចុង​ក្រោយ​ប្រើ​កណ្តាប់​ដៃ​ផ្តួល​គាត់​ឱ្យ​សន្លប់»៕

អត្ថបទពេញនិយម

អ្នកដឹកនាំភាពយន្ត ២ រូប ធ្វើឱ្យមហោស្រពភាពយន្តខ្មែរ ក្រុងឡុងប៊ិច ឈានដល់ឆ្នាំទី ១០ មានទាំង អេនជែលីណា ចូលី ជាទូតសុឆន្ទៈ

គុណវិបត្តិនៃការបង្អត់អាហារ (fasting) មិនបានត្រឹមត្រូវ

Adobe ណែនាំគម្រូវីដេអូ AI នៅលើ Adobe Firefly សម្រាប់ការបង្កើតវីដេអូដែលមានគុណភាពខ្ពស់

Akira Nakai បុរសអ្នកច្នៃឡានឈ្មោះ Bella នៅកម្ពុជា

បទ «Baby MAMA» របស់ វណ្ណដា ឈរលើកំពូលតារាង YouTube