បច្ចេកវិទ្យា

ទូរស័ព្ទបត់ជាបីរបស់ Huawei ទទួលបានការបញ្ជាទិញជាមុនចំនួនជាង ៣ លានគ្រឿងមុនការចេញលក់ iPhone 16 របស់ Apple

October 22, 2024
SR Digital Content Creator
Heading
Option 1

ក្រុងប៉េកាំងៈ ក្រុមហ៊ុន Huawei បានទទួលការបញ្ជាទិញជាមុនជាង៣ លានគ្រឿងសម្រាប់ស្មាតហ្វូន បត់ជាបីរបស់ខ្លួននេះបើយោងតាមគេហទំព័ររបស់ខ្លួនបានបង្ហាញកាលពីថ្ងៃចន្ទ។

ក្រុមហ៊ុនចិនបានចាប់ផ្តើមការបញ្ជាទិញជាមុនសម្រាប់ Mate XT របស់ខ្លួនពាក់កណ្តាលថ្ងៃសៅរិ៍។ ដែលការដាក់អោយបញ្ជាទិញទុកមុននេះ ​គឺ​ជាង​ពីរ​ថ្ងៃ​មុន​ការ​ចេញ​លក់iPhone 16 ដែល​គ្រោង​ទុក​របស់ Apple នៅ​ព្រឹក​ថ្ងៃ​អង្គារម៉ោង​នៅ​ប៉េកាំង។

ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសថាខ្លួននឹងបង្ហាញផលិតផលថ្មីនៅម៉ោង2:30 រសៀល នៅថ្ងៃអង្គារសប្តាហ៍នេះ។ក្រុមហ៊ុនមិនទាន់បានចែករំលែកតម្លៃសម្រាប់ Mate XT នៅឡើយទេ។ ទូរស័ព្ទស្មាតហ្វូនកំពូលមួយនេះគ្រោងនឹងចាប់ផ្តើមលក់ជាផ្លូវការនៅថ្ងៃទី20 ខែកញ្ញា។

គួរបញ្ជាក់ថាក្រុមហ៊ុន Apple បានធ្លាក់ចេញពីបញ្ជីក្រុមហ៊ុនលក់ស្មាតហ្វូនកំពូលទាំង5 នៅក្នុងប្រទេសចិននៅក្នុងត្រីមាសទីពីរ នេះបើយោងតាម ​​Canalys។ ក្រុមហ៊ុន​បាន​បន្ត​ថា វា​ជា​លើក​ទី​មួយ​ហើយ​ដែល​ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនក្នុង​ស្រុក​កាន់​តំណែង​កំពូលទាំង​ប្រាំនេះ។

ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់ទី 4 តាមចំណែកទីផ្សារជាមួយនឹងស្មាតហ្វូនចំនួន 10.6លានគ្រឿងដែលត្រូវបាននាំចេញ នេះបើយោងតាម ​​Canalys ។

ក្រុមហ៊ុនបានចែករំលែកតែការនាំចេញសម្រាប់អ្នកលក់កំពូលទាំងប្រាំប៉ុណ្ណោះ។ចំណែកឯក្រុមហ៊ុន Appleបាននាំចូលទូរស័ព្ទមកប្រទេសចិនចំនួន 10លានគ្រឿងនៅក្នុងត្រីមាសទីមួយ។

ក្រុមហ៊ុន Huawei បានកំពុងចរាចរលក់ទូរស័ព្ទប្រភេទFold និង Flip នៅលើទីផ្សារ ដូចដៃគូប្រកួតប្រជែងក្រុមហ៊ុនក្នុងស្រុកដទៃទៀតដែរ។ផ្ទុយទៅវិញ Appleមិន​ទាន់​ពង្រីកទីផ្សារ​ទៅ​ក្នុង​ប្រភេទ​ទូរសព្ទទាំង​នោះ​នៅ​ឡើយ​ទេ។

អត្ថបទពេញនិយម

អ្នកជំនាញចាក់សាក់យ័ន្ដខ្មែរតាមក្បួនខ្នាត មានចំនួនកាន់តិចតួចបំផុត

សារៈប្រយោជន៍នៃដើមឈើក្នុងទីក្រុង

ទូរស័ព្ទបត់ជាបីរបស់ Huawei ទទួលបានការបញ្ជាទិញជាមុនចំនួនជាង ៣ លានគ្រឿងមុនការចេញលក់ iPhone 16 របស់ Apple

«កាហ្វេសំរាម» ហាងកាហ្វេដ៏ពេញនិយមលើភ្នំគិរីរម្យ ដែលអ្នកទេសចរមិនដែលរំលង

អ្នកស្រី មាន សុខឡេង ប្ដេជ្ញាចិត្តបំបៅកូនដោយទឹកដោះ