បច្ចេកវិទ្យា

Google Gemini បានដាក់ឱ្យប្រើប្រាស់មុខងារថ្មីមួយសម្រាប់ Spotify

November 27, 2024
SR Digital Content Creator
Heading
Option 1

Google បាន​បញ្ចេញ​មុខងារ​ថ្មី​សម្រាប់ Spotify ក្នុង​ប្រព័ន្ធ​ជំនួយការ​បញ្ញា​សិប្បនិម្មិត​របស់ខ្លួន​​ដែលមាន​ឈ្មោះ Gemini​។ មុខងារ​ថ្មី​នេះ​អាចធ្វើឱ្យ Spotify ចាក់​បទ​ចម្រៀងកម្មវិធី Podcast ស្វែងរក​បញ្ជី​ចម្រៀង និង​ស្វែងរក​បទ​ចម្រៀង​តាម​ ​ការបញ្ជារ​ដោយ​សំឡេង​។វា​ជា​ជំហាន​ថ្មី​មួយ​សម្រាប់ Google ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ជំនួយការ​ដែលមាន​បញ្ញា​សិប្បនិម្មិត​។​

​មុខងារ​នេះ​តម្រូវឱ្យ​អ្នកប្រើប្រាស់​ត​ភ្ជាប់​គណនីSpotify របស់ខ្លួន​ទៅនឹង Gemini និង​ផ្តល់​សិទ្ធិ​ចាំបាច់​ដើម្បី​ប្រើប្រាស់​បាន​។វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ការប្រើប្រាស់ Spotify កាន់តែ​ងាយស្រួល​ទេប៉ុន្តែ​ថែមទាំង​អាចបំពេញ​តម្រូវការ​រ​បស់​អ្នកប្រើប្រាស់​ដែល​ចូលចិត្ត​ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ប្រើ​សេវាកម្ម​តាម​ការបញ្ជារ​ដោយ​សំឡេង​។​

​យ៉ាងណាក៏ដោយមុខងារ​នេះ​នៅមានកម្រិត​នៅឡើយ​។ វាអាច​ប្រើតែ​ជា​ភាសា​អង់គ្លេសនិង​​បានតែ​នៅក្នុង​កម្មវិធី Gemini ដែល​ដំណើរការ​លើ Androidនិង​ប្រព័ន្ធ​ផ្សេងទៀតដែល​មិន​រួមបញ្ចូល​ក្នុង​កម្មវិធី Gemini Messages,Gemini for Web ឬ​នៅលើ​ឧបករណ៍iPhone​។​

​មុខងារ​នេះ​បង្ហាញ​ពី​ការបន្ត​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ជំនួយ​ការដែលGoogle តែងតែ​ព្យាយាម​បង្កើន​សមត្ថភាព​ជា​​អត្ថប្រយោជន៍​​​​សម្រាប់​អ្នកប្រើប្រាស់​។​

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការប្រើប្រាស់Spotify ជា​ញឹកញាប់ នេះ​គឺជា​ផ្លូវ​មួ​​​យ​ដែល​អាចធ្វើឱ្យ​បទពិសោធន៍​តន្ត្រី​កាន់​តែមាន​ភាពរលូននិង​ងាយស្រួល​ក្នុងការ​គ្រប់គ្រងបញ្ជា​ដោយ​ប្រើ​​​សំឡេង​៕​

 

​ប្រភព​៖ https://www.androidpolice.com/

អត្ថបទពេញនិយម

ខេត្តពោធិ៍សាត់ មានរោងចក្រដំឡើងរថយន្តអគ្គិសនីដឹកទំនិញដំបូងគេនៅកម្ពុជា

ចាំអង្កាល់! មកលេង «ជ្រលងបៃតងវាលពួច» ងូតទឹកជ្រោះ ជិះខ្សែរ៉ក និងគេងស្នាក់តាមជ្រលង

GDP វៀតណាមឆ្នាំ ២០២៤ ឡើងដល់ ៧,០៩% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំ

ការវិនិយោគលើអំណានកម្រិតថ្នាក់ដំបូងនៅកម្ពុជា៖ ការប្តេជ្ញាចិត្តពីគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា

Google ផ្តល់មូលនិធិ ផ្កាយរណប AI អាចរកឃើញភ្លើងឆេះព្រៃលឿនជាងមុន